Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិតជាសោកសង្រេងណាស់ចំពោះឃាតកម្មដ៏រន្ធត់មួយនេះ! ជិះហោះមកពីអាមេរិកមកដល់ខ្មែរដើម្បីសម្លាប់ប្រពន្ធរបស់ខ្លួនឯង, ចុងក្រោយកូនស្រីត្រូវក្លាយជាក្មេងកំព្រា (ចុចអានលម្អិត)

មានអ្នកជំនាញពីររូប ហ៊ានទម្លាយរឿងពិតពីក្រោយខ្នងលោកជំទាវ ដួង ចន្ទ ហៅ យាយតយ មូលហេតុអ្វីបានជាល្បីថា ស្អាតលើសម្ចាស់កម្មវិធីគ្រប់ពេល

ឆ្នាំ២០២៣ TV5 ប្រកាសតៀមនាំមុខគេទៀត លើវិស័យប្រដាល់និងរឿងភាគ ជាពិសេសនាទីកំប្លែងចៅលោកតា

ពិតជាសោកសង្រេងណាស់ចំពោះឃាតកម្មដ៏រន្ធត់មួយនេះ! ជិះហោះមកពីអាមេរិកមកដល់ខ្មែរដើម្បីសម្លាប់ប្រពន្ធរបស់ខ្លួនឯង, ចុងក្រោយកូនស្រីត្រូវក្លាយជាក្មេងកំព្រា (ចុចអានលម្អិត)

by Mr. Borin Journalist
February 24, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ ឃាតកម្មសម្លាប់ប្រពន្ធរបស់ខ្លួនឯងមួយបានកើតឡើង បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ខណៈឃាតករជាប្តីជាបុរសចំណាស់ម្នាក់ដែលគេស្គាល់ជាថា ជាអណិកជនខ្មែរអាមេរិក។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខ A11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ករណីឃាតកម្មប្តីសម្លាប់ប្រពន្ធត្រូវបានសង្ស័យថាកើតឡើង ដោយយសារតែភ្លើងប្រច័ណ្ឌ បុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឱ្យស្លាប់ បន្ទាប់មកក៏សម្លាប់រួចបម្រុងដឹកសពចេញពីក្នុងផ្ទះ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋដឹងទាន់បែកការណ៍ បុរសជាប្តីបានជិះម៉ូតូគេចខ្លួនទៅបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា ស្ត្រីជាប្រពន្ធបានស្លាប់មានឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រី១នាក់ អាយុ៥ឆ្នាំ ។ បុរសជាប្តីដែលជាជនដៃដល់មានឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ។

តាមក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា គ្រួសារនេះប្រពន្ធរស់នៅស្រុកខ្មែរ ។រីឯប្តីរស់នៅឯសហរដ្ឋអាមេរិក ប្តីតែងតែឈ្លោះរករឿង ប្រច័ណ្ឌ ពេលមកស្រុកខ្មែរ ជួនឈ្លោះគ្នាតាមអនឡាញក៏មាន ដោយសារតែភ្លើងប្រច័ណ្ឌ ។ ស្រាប់តែនៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ភាគីខាងប្តីមិនបានផ្តល់ដំណឹងប្រាប់មុនឡើយ ស្រាប់តែឃើញមុខមកដល់ស្រុកខ្មែរ។

បើតាមអ្នកជិតខាងបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជាប្តី គ្រាន់តែចូលដល់ផ្ទះ ទាញទ្វារបិទជិត ឈ្លោះរករឿងប្រពន្ធ តែគ្មានអ្នកណាចូលសួរនាំ ស្មានតែប្តីប្រពន្ធឈ្លោះគ្នាតែពាក្យសម្តី ក៏ស្ងាត់បាត់ទៅវិញ គ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់វេលាម៉ោង១០ព្រឹកថ្ងៃដដែល។

ក្រោយមកទៀត ស្រាប់តែកូនស្រីរបស់ជនរងគ្រោះបើកទ្វារចេញក្រៅ បាននិយាយប្រាប់គេឯងពីសកម្មភាពរបស់ឪពុក ទើបនាំគ្នាផ្អើល ប្រាប់សាច់ញាតិក្បែរនោះ នាំគ្នាចូលទៅមើល ស្រាប់តែជនដៃដល់ជាប្តី សម្រុកឡើងជិះម៉ូតូស្កុបពី គេចចេញទៅបាត់ ពលរដ្ឋ អ្នកជិតខាង នាំគ្នាចូលមើល ឃើញជនរងគ្រោះជាប្រពន្ធ ត្រូវបានជនសង្ស័យ ឆក់ខ្សែភ្លើង វាយ ច្រកដាក់ក្នុងថង់ សម្រាប់ដាក់អាវធំ ក៏នាំគ្នាស្រាយដឹកតាមម៉ូតូយកទៅពេទ្យ តែជាអកុសល ស្ត្រីរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបដឹកត្រឡប់មកផ្ទះវិញ ។

ឥឡូវនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមប្រមាញ់ចាប់បុរសជាប្តីយកមកសួរនាំ និងផ្តន្ទាទោសតាមច្បាប់៕

សេចក្តីរាយការណ៍សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
ឆ្នាំ២០២៣ TV5 ប្រកាសតៀមនាំមុខគេទៀត លើវិស័យប្រដាល់និងរឿងភាគ ជាពិសេសនាទីកំប្លែងចៅលោកតា

ឆ្នាំ២០២៣ TV5 ប្រកាសតៀមនាំមុខគេទៀត លើវិស័យប្រដាល់និងរឿងភាគ ជាពិសេសនាទីកំប្លែងចៅលោកតា

(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

(មានវិឌីអូចម្លើយសារភាព) ក្លាយខ្លួនជាឃាតករដាច់ចិត្តសម្លាប់ប្រពន្ធជាទីស្រលាញ់នោះ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!