ភ្នំពេញ៖ ទស្សនិកជន ពិសេសអ្នកនិយមលេងបណ្តាញសង្គមនានាពិតជាធ្លាប់បានស្គាល់ លោកជំទាវដួង ចន្ទ ហៅយាយតយដែលនិយមសម្តែងវីដេអូបែបកំប្លុកកំប្លែង ។ មិនតែប៉ុណ្ណោះអ្វីដែលគេចាប់អារម្មណ៍ផងដែរនោះគឺអ្នកជំនួញល្បីឈ្មោះរូបនេះតែងតែបង្ហាញវត្តមានក្នុងកម្មវិធិតូចធំៗនានាមិនសូវលុះពេលឡើយហើយកាន់តែពិសេសគឺគេតែងចាប់អារម្មណ៍ផងដែរទៅលើស្ទីលនៃការតុបតែងខ្លួនស្អាតប្រណីតប្លែកនៅក្នុងការចូលរួមកម្មវីធីម្តងៗទាំងការផាត់មុខធ្វើសក់ និងសម្លៀកបំពាក់ស្អាតប្រណីតប្លែកមិនដែលជាន់ម៉ូតគ្នាឡើយ។
ការចាប់អារម្មណ៍ខ្លាំងមុននេះលោកជំទាវបានស្លៀករ៉ូបស្អាតប្រណីតថ្មីចុងក្រោយចូលរួមក្នុងពិធីមង្គលការរបស់អ្នកជំនួញអនឡាញម្នាក់រហូតមានអ្នកជជីកសួរអំពីអ្នកច្នៃម៉ូតសម្លៀកបំពាក់ និងអ្នកជំនាញMake Up ដែលធ្វើឲ្យអ្នកអនឡាញរូបនេះលេចធ្លោរខ្លាំងក្នុងកម្មវិធីខាងលើ។
ទាំងឈុតសម្លៀកបំពាក់ការតុបតែងខ្លួនអមដោយគ្រឿងអលង្ការកាន់តែធ្វើឲ្យគ្រប់គ្នាចោលភ្នែកក្រឡេកមើលអ្នកជំនួញរូបនេះមិនដាក់ភ្នែក។ ពេលនេះឈប់ឆ្ងល់ទៀតទៅនៅពីក្រោយនៃភាពស្រស់ស្អាតប្លែកទាំងនេះគឺកើតឡើងដោយក្រុមអ្នកជំនាញ២រូបនេះ។ នេះបើតាមការបញ្ជាក់របស់លោកជំទាវដួង ចន្ទ បានបង្ហោះសារនៅលើបណ្តាញសង្គមមុននេះដោយបញ្ជាក់អំពីក្រុមអ្នកជំនាញដែលនៅពីក្រោយភាពស្រស់ស្អាតកន្លងមក។
ទីមួយគឺអ្នកជំនាញនៅហាងប្រណីតធីតាកាត់ដេរ ដែលហាងនេះក៏មានភាពល្បីល្បាញលើការឆ្នៃម៉ូតសម្លៀកបំពាក់ដោយក្រុមអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ និងមានភាពប៉ិនប្រសប់ក្នុងការច្នៃឈុតសម្លៀកបំពាក់គ្រប់កម្មវិធី ហើយឈុតស្អាតប្រណីតរបស់លោកជំទាវដួងចន្ទទាំងនេះពិតជាធ្វើឲ្យគេសរសើរថាស្អាតទាក់ទាញ និងស័ក្កិសមខ្លាំងបំផុតផងដែរ។
ទី២ដែលមិនអាចខ្វះបានគឺអ្នកជំនាញផាត់មុខ និងធ្វើសក់ លោក ឌី ខេនឌី ម្ចាស់ហាងខេនឌីសាឡននាតំបន់បឹងកេងកងនោះ។ លោកត្រូវបានអតិថិជនជាច្រើនបានទទួលស្គាល់ថាជាអ្នកជំនាញមានទឹកដៃល្អប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ក្នុងនោះក៏មានទាំងក្រុមសិល្បករល្បីឈ្មោះ អ្នកជំនួញមានមុខមាត់ជាច្រើនពេញចិត្តនឹងស្នាដៃលោកផងដែរ។
ការតុបតែងមុខធ្វើសក់ និងស្លៀកពាក់ស្អាតនេះហើយដែលនាំឲ្យលោកជំទាវ ដួង ចន្ទ ហៅយាយតយតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងរហូតអ្នកជំនាញថតរូបជាច្រើនក៏និយមប្រមាញ់រូបថតអ្នកអនឡាញរូបនេះផងដែរ៕






Discussion about this post