Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អបអរសាទរកម្ពុជាជំរុញចលនាភូមិ១ ផលិតផល១ សម្រេចបានផលិតផលកែច្នៃជិត១០០០ផលិតផល

១០វិទ្យាល័យក្នុងខេត្តតាកែវ ប្រជែងដណ្ដើមពានរង្វាន់បាល់ទាត់មិត្ដភាពពានរង្វាន់បណ្ឌិត ហ៊ុន ម៉ាណែត ឆ្នាំ២០២៣

មិនទាន់ចេញបទពេញផងគឺផ្ទុះការគាំទ្រនិងសរសើរទៅហើយ! Trailer បទ "ស្រឡាញ់អ្វីដែលខ្មែរមាន"

អបអរសាទរកម្ពុជាជំរុញចលនាភូមិ១ ផលិតផល១ សម្រេចបានផលិតផលកែច្នៃជិត១០០០ផលិតផល

by Mr. Borin Journalist
March 24, 2023
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ មន្ត្រីជំនាញបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០០២មក កម្ពុជាបានខិតខំជំរុញ និងលើកកម្ពស់ចលនាភូមិ១ ផលិតផល១ រហូតសម្រេចបានលទ្ធផលគួរជាទីមោទកភាព ក្នុងនោះយើងមានផលិតផលកែឆ្នៃប្រមាណជិត១០០០ផលិតផល សម្រាប់ការនាំចេញនិងលក់លើទីផ្សារក្នុងស្រុក។

លោក សួង ណយ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ បានថ្លែងឲ្យដឹងថា សាវតានៃការបង្កើតគណៈកម្មាធិការនេះគឹ ដើមទ្បើយនៅឆ្នាំ២០០២ បានដឹកនាំគណៈប្រតិភូចំនួន២០នាក់ទៅប្រទេសជប៉ុន ដើម្បីសិក្សាស្វែងយល់អំពីថាតើហេតុអ្វីបានជាប្រទេសជប៉ុនគេជឿនលឿន។ក្រោយមកទើបយើងដឹងថាហេតុដែលធ្វើឲ្យប្រទេសជប៉ុនជឿនលឿនគឺចាប់ផ្តើមពីមូលដ្ឋាន។

លោកបញ្ជាក់ថា អ្វីដែលយើងដឹងទាំងអស់គ្នានោះ នៅប្រទេសជប៉ុនគេមិនលក់វត្ថុធាតុដើមនោះទេ តែគេលក់ផលិតផលកែច្នៃ។ដូច្នេះពេលសម្តេចត្រទ្បប់មកវិញ សម្តេចក៏បង្កើតគណៈកម្មាធិការជម្រុញភូមិ១ ផលិតផល១ ដើម្បីឲ្យប្រជាកសិករចេះកែច្នៃផលិតផល ដូចជាពោតយើងកែច្នៃវាឲ្យទៅជាលាចន៍ ទៅជាម្សៅពោត ទឹកពោតជាដើម ហើយចាំនាំយកទៅលក់លើទីផ្សារ។ការធ្វើដូច្នេះគឺអាចបង្កើនតម្លៃផងនិងបង្កើនការងារនៅមូលដ្ឋានផង ។ ទន្ទឹមនោះយើងនឹងអាចនាំចេញប្រកបដោយស្តង់ដាទៅលក់នៅក្រៅប្រទេសថែមទៀត ហើយក៏បានតម្លៃខ្ពស់ជាង។

លោកបានបញ្ជាក់បន្ថែមថា ក្នុងរយពេលប្រមាណ២០ឆ្នាំនេះ យើងបង្កើតបានផលិតផលកែច្នៃប្រមាណជិត១០០០ផលិតផល នៅក្នុងទូទាំងប្រទេស។ ផ្តើមពីនោះយើងក៏បានឃើញនូវលទ្ធផលជាក់ស្តែង ដោយគ្រួសារមានជីវភាពកាន់តែប្រសើរ បង្កើនការងារច្រើននៅមូលដ្ឋានថែមទៀត។ដូច្នេះចលនាភូមិ១ ផលិតផល១ នេះសំខាន់ណាស់មិនអាចមើលរម្លងបាននោះទ្បើយ។

លោក សួង ណយ បានបន្ថែមថា ផលិតផលរបស់យើងភាគច្រើនបានផ្សព្វផ្សាយទៅក្រៅប្រទេស តាមច្រើនរូបភាពដូចជាតាមសារពត៌មាន តាមបណ្តាញសង្គមហ្វេសប៊ុក រួមមានទាំងរយការចុះMOU ជាមួយក្រុមហ៊ុនល្បីៗដើម្បីដាក់លក់ផលិតផលរបស់យើងផងដែរ។ក្រៅពីនោះក៏មានការរៀបចំជាការតាំងពិពរណ័ ការប្រជុំផ្សព្វផ្សាយថែមទៀត។

លោកអគ្គលេខាធិការរងបានអះអាងថា ផលិតផលកែច្នៃរបស់កម្ពុជាយើង បច្ចុប្បន្ននេះមានការទទួលស្គាល់ពីអតិថិជននៅក្រៅប្រទេស ដូចជាចេកអំបូងលឿង ស្វាយចន្ទី ស្វាយកែវរមៀត ចេកឆឹង ចេកឆាប ដូងក្រអូប ទឹកឃ្មុំ ជាពិសេសទឹកត្រីលាង ឡេងរូបត្រីកញ្ចាញ់ច្រាស់ ទឹកសុីអិីវ និងទឹកម្ទេស.. រួមទាំងផលិតផលជាច្រើនទៀត។

លោក សួង ណយ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរជួយគាំទ្រផលិតផលខ្មែរយើង ហើយបន្តជួយផ្សព្វផ្សាយផលិតផលកែច្នៃរបស់ខ្មែរយើងឲ្យបានទូលំទូលាយ ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ក៏ដូចជាជួយបង្កើនការងារដល់ប្រជាពលរដ្ឋខ្មែរយើងនៅមូលដ្ឋានផងដែរ។

យ៉ាងណាក៏ដោយលោកមើលឃើញថា ចលនាគាំទ្រផលិតផលខ្មែរមានសន្ទុះកើនទ្បើងខ្លាំងមែនទែននៅទូទាំងប្រទេស ហើយជាមោទកភាពណាស់ដែលខ្មែរជួយគាំទ្រផលិតផលខ្មែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
មិនទាន់ចេញបទពេញផងគឺផ្ទុះការគាំទ្រនិងសរសើរទៅហើយ! Trailer បទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

មិនទាន់ចេញបទពេញផងគឺផ្ទុះការគាំទ្រនិងសរសើរទៅហើយ! Trailer បទ "ស្រឡាញ់អ្វីដែលខ្មែរមាន"

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!