Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មិនទាន់ចេញបទពេញផងគឺផ្ទុះការគាំទ្រនិងសរសើរទៅហើយ! Trailer បទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

អបអរសាទរកម្ពុជាជំរុញចលនាភូមិ១ ផលិតផល១ សម្រេចបានផលិតផលកែច្នៃជិត១០០០ផលិតផល

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

មិនទាន់ចេញបទពេញផងគឺផ្ទុះការគាំទ្រនិងសរសើរទៅហើយ! Trailer បទ “ស្រឡាញ់អ្វីដែលខ្មែរមាន”

by Mr. Borin Journalist
March 31, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ Trailer បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra ដែលមានកំពូលតារាចម្រៀង៤ដួងច្រៀងរួមគ្នា និងកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីប្រជាជនខ្មែរ។

ផលិតកម្មយក្ស Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ចេញ Trailer បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ជាស្នាដៃប្រវត្តិសាស្ត្ររបស់ផលិតកម្ម Galaxy Navatra រយៈពេលជាង២នាទី នៃបទចម្រៀងប្រវត្តិសាស្ត្រ «ស្រលាញ់អ្វីដែលខ្មែរ» កំពុងធ្វើអោយមហាជន រួមទាំងប្រជាពលរដ្ឋខ្មែរ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ផ្ទុះការចាប់អារម្មណ៍ យ៉ាងខ្លាំង ក្រោយចំណាយពេលសម្រិតសម្រាំងបំផុតក្នុងការផលិតទាំងការតាក់តែងនិពន្ធ និងវីដេអូចម្រៀង។

សូមបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាស់ផលិតកម្ម Galaxy Navtra អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអ្នកនិពន្ធចាស់វស្សាមួយចំនួនរួមមាន ឧកញ៉ាអ្នកនិពន្ធ យឹម តាស្រង់ អ្នកនិពន្ធឯកឧត្ដម ខេមរៈ ភារុណ ឯកឧត្ដម ហ៊ឹម នភា អ្នកនិពន្ធលោក សុខ ជំនោរ អ្នកនិពន្ធ និងជាអ្នកដឹកនាំលោក ខាំ ភូរិ ដើម្បីផលិតបទចម្រៀងមួយបទដ៏អស្ចារ្យ ដើម្បីបង្ហាញពីការសាមគ្គីភាព និងការអបអរសាទរនៃព្រឹត្តិការណ៍ស៊ីហ្គេម ជាប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។

មិនយូរប៉ុន្មានបទចម្រៀងនោះ ក៏លេចចេញជារូបរាងក្រោមការគួសវាសរបស់អ្នកឧកញ៉ាម្ចាស់ផលិតកម្ម ដែលមានចំណងជើងថា «ស្រឡាញ់អ្វីដែលខ្មែរមាន» ។ បទ «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានចាត់ទុកថា ជាបទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ២០២៣នេះ ដោយមានការចូលរួមច្រៀងពីកំពូលតារាចម្រៀង៤រូបរួមគ្នា គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា។

បើតាមអ្នកឧកញ៉ាម្ចាស់ផលិតកម្ម Gaxaly Navtra នេះគឺជាលើកទីមួយសម្រាប់កំពូលតារាចម្រៀងទាំង៤រូបនេះរបស់ផលិតកម្មហ្គាឡាក់ស៊ី ដែលបានបង្ហាញក្នុងបទចម្រៀងអមព្រឹត្តិការណ៍ប្រវត្តិសាស្ត្រលើកទី១ ផ្នែកកីឡាតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ។

បទចម្រៀង «ស្រឡាញ់អ្វីដែលខ្មែរមាន» ត្រូវបានផលិតជា MV ទ្រុងទ្រាយធំម្តងរួចមកហើយដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក្រោយមកទៀតកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ក៏បានយកមកច្រៀងធ្វើឲ្យផ្អើលក្នុងពិភពសិល្បៈប្រទេសកម្ពុជា និងបណ្តាប្រទេសក្នុងតំបន់អាស៊ានម្តងទៀត ។ នេះក៏ព្រោះថា «បទស្រឡាញ់អ្វីដែលខ្មែរមាន» ក្រៅពីអត្ថន័យពាក្យពេចន៍បញ្ជាក់ពីដួងព្រលឹង វប្បធម៌ អរិយធម៌ ប្រពៃណីខ្មែរហើយនោះ ក៏បានរំលេចនៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងនៅតាមបណ្តាកោះល្បីៗក្នុងប្រទេសកម្ពុជាផងដែរ៕

(សូមចុចមើលបន្តនៅលើហ្វេសប៊ុក) https://fb.watch/jA_HgTFqKt/?mibextid=j8LeHn

ចុចមើលក្នុងតេឡាក្រាម
Next Post
នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

ប្រធានធំទូរទស្សន៍លេខ៥៖ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល (ហេតុអ្វីនិយាយបែបនេះ?)

ប្រធានធំទូរទស្សន៍លេខ៥៖ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល (ហេតុអ្វីនិយាយបែបនេះ?)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!