Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ប្រធានធំទូរទស្សន៍លេខ៥៖ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល (ហេតុអ្វីនិយាយបែបនេះ?)

នរណាខ្លះកំពុងដឹកឈើចេញពីតំបន់ដែនអភិរក្សសត្វព្រៃកែវសីមា? ខ្នងមិនតូចទេ មើលទៅបានជាអាចបាំងភ្នែកអាជ្ញាធរ

The Queen Nail រៀបចំមហាព្រឹត្តិការណ៍មួយឱ្យកក្រើកនិងបង្ហាភាព អស្ចារ្យពីការរីកចម្រើនវិស័យសម្រស់នៅកម្ពុជា

ប្រធានធំទូរទស្សន៍លេខ៥៖ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល (ហេតុអ្វីនិយាយបែបនេះ?)

by Mr. Borin Journalist
April 3, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ លោកបណ្ឌិត ស៊ូភើឆៃ វីរះពុជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានចូលរួមធ្វើជាវាគ្មិន ផ្តល់មតិយោបល់ និងគំនិតទូន្មាន ល្អៗ ពីការកំណត់គោលដៅក្នុងការសិក្សារៀនសូត្រ និងការសន្សំនូវបុណ្យកុសល ដល់មាតាបិតា និងសិស្សានុសិស្ស មកពីអង្គការភាពញញឹមនៃកុមារ PSE នាថ្ងៃអាទិត្យ ទី២ ខែមេសា ឆ្នាំ២០២៣ នៅវត្តនិគ្រោធវ័ន (គល់ទទឹង) ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានី ភ្នំពេញ។

វាគ្មិនកិត្តិយស លោកបណ្ឌិត ស៊ូភើឆៃ វីរះភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ TV5 Cambodia ឯកឧត្ដម វ៉េង សិរីវុឌ្ឍ អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា អ្នកនិពន្ធសៀវភៅ «គ្មាននរណាកើតមកក្រទេ» ព្រះភិក្ខុវជិរប្បញ្ញោបណ្ឌិត គូ សុភាព គង់នៅវត្តនិគ្រោធវ័ន (គល់ទទឹង) លោកស្រី ដេប៉ាលីយែរ លក្ខិណា អគ្គនាយកនៃអង្គការដើម្បីភាពញញឹមនៃកុមារ និងមានការចូលរួមពីសំណាក់ អាណាព្យាបាល និងសិស្សានសិស្ស មកពីអង្គការដើម្បីភាពញញឹមនៃកុមារ។

លោកបណ្ឌិត ស៊ូភើឆៃ វីរះភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងថា ក្មួយៗដែលបានកើតមកជាប្រជាជនកម្ពុជា ពិតជាមានសំណាង ហើយសំណាងមួយទៀតនោះគឺបានកើតក្នុងប្រទេសដែលគោរពពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដូច្នេះយើងត្រូវ សាងបុណ្យសាងកុសលអោយបានច្រើន ដើម្បីជាសំពាយបុណ្យសម្រាប់អនាគតជាតិ ជាតិខាងមុខ ព្រោះថា មានតែមានបុណ្យ កុសលនេះ ដែលយើងអាចស្ពាយយកទៅបាន ក្រៅពីនោះ យើងមិនអាចយកទៅបានទេ មិនចំពោះតែអ្នកមាន ឬ អ្នកក្រទេ គឺមិនអាចយកអ្វីទៅបានសូម្បី តែលុយមួយរយរៀល។

លោកបណ្ឌិត ស៊ូភើឆៃ វីរះភូជុង ក៏បានផ្តល់ជាមតិយោបល់ល្អៗ មួយចំនួនជូនទៅកាន់ មាបិតាសិស្ស ដែលបានមកចូលរួមក្នុងកម្មវិធីនោះថា យើងពិតជាសប្បាយចិត្ត ពេលដែលយើងទទួលបានកូនប្រុសស្រី ហើយយើងក៏សប្បាយចិត្ត នៅពេលដែលឃើញកូន ទទួលបានការអប់រំល្អ ប៉ុន្តែយើងមិនត្រូវប្រើការគ្រប់គ្រង ឬក៏បង្ខិតបង្ខំអោយធ្វើអ្វីទៅតាមចិត្តយើងចង់បាននោះទេ គឺត្រូវបំពេញ អ្វីដែលកូនត្រូវការ ដូចជាចណេះ ជំនាញក្នុងការសិក្សា គឺត្រូវប្រគល់អោយកូនៗជាអ្នកសម្រេច ថាត្រូវជ្រើរើស ផ្នែកណាមួយដែលគេ ស្រលាញ់ ពេញចិត្ត ក្នុងការរៀនសូត្រ។

នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បញ្ជាក់បន្ថែមថា ពីការសន្សំកុសលផលបុណ្យ ដោយសារតែលោក ធ្លាប់បានបួសជាព្រះសង្ឃចំនួន៣ដងរួមចមកហើយ ដូច្នេះហើយ លោកពិតជាជឿលើបុណ្យ និងបាប ការចែកទាន ទៅអ្នកដទៃ គឺជាការសាងបុណ្យកុសលដ៏ល្អ ទោះតិចក្តី ច្រើនក្តី ក៏ជាការសន្សំបុណ្យកុសល របស់យើងទុកសម្រាប់ទៅអនាគតជាតិ។ មិនថាតែអ្នកមាន ឬអ្នកក្រនោះ យើងត្រូវតែសាងបុណ្យកុសល អោយបានច្រើន ចំពោះអ្នកមានទ្រព្យ គេបរិច្ចាគ ជាលុយកាក់មាសប្រាក់ជាដើម ចំណែកអ្នកខ្សត់ទ្រព្យ ក៏យើងអាចសន្សំ កុសលបានដែរ ដោយយើងចេះ អត់អោន អភ័យទោសរាល់រឿងដែលមិនល្អ ដល់អ្នកដទៃ កុំប្រកាន់ទោសអូសដំណើរ ដោយការចេះសណ្តោសប្រណីអោយគ្នាទៅវិញទៅមក នោះក៏ជាការ សន្សំបុណ្យកុសលមួយដែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
The Queen Nail រៀបចំមហាព្រឹត្តិការណ៍មួយឱ្យកក្រើកនិងបង្ហាភាព អស្ចារ្យពីការរីកចម្រើនវិស័យសម្រស់នៅកម្ពុជា

The Queen Nail រៀបចំមហាព្រឹត្តិការណ៍មួយឱ្យកក្រើកនិងបង្ហាភាព អស្ចារ្យពីការរីកចម្រើនវិស័យសម្រស់នៅកម្ពុជា

១៣១ ហតផត” រសជាតិថ្មីបែបចិនផ្ទុះការគាំទ្រខ្លាំងនិងទទួលស្គាល់រសជាតិថ្មីបួនមុខថាឆ្ងាញ់ពិតៗ

១៣១ ហតផត” រសជាតិថ្មីបែបចិនផ្ទុះការគាំទ្រខ្លាំងនិងទទួលស្គាល់រសជាតិថ្មីបួនមុខថាឆ្ងាញ់ពិតៗ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!