ភ្នំពេញ៖ កាលពីថ្មីៗកន្លងមកនេះ ពិតជាអស្ចារ្យនិងកក្រើកដល់បណ្តាអ្នកគាំទ្រនិងមហាជនព្រោះតែ លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា HK7 បានរៀបចំកម្មវិធីដ៏ធំមួយនៅចំកណ្តាលផ្សារទំនើបអ៊ីអន២ ជាមួយការប្រកាសរឿងល្អដោយមិននឹកស្មានឡើយ ចំពោះការលើកតម្កើនតំណែងថ្មីមួយសម្រាប់តារាសម្តែង សាន កុសុមៈ ដែលតារាស្រីល្បីមានមហាជនស្គាល់ជាច្រើន។
អ្វីដែលជាចំណុចពិសេសនោះលោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា HK7 បាននាំចូលផលិតផលថ្មីរបស់ខ្លួន ហើយហ៊ានចំណាយថវិកាយ៉ាងច្រើនសន្ធឹកដែលតាមការបង្ហើបរាប់សិបម៉ឺនដុល្លារ ក្នុងយកតារាសម្តែងស្រីដ៏ល្បីប្រចាំកម្ពុជាកញ្ញា សាន កុសុមៈ ដើម្បីឱ្យក្លាយជាទូតសុឆន្ទៈតំណាងផលិតផលថ្មីនោះ។
ថាតើជាផលិតផលអ្វី បានជាលោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា HK7 ហ៊ានចំណាយលុយច្រើនសន្ធឹកយកតារាល្បី សាន កុសុមៈ ជាទូតសុឆន្ទៈ?
ថ្លែងនៅលើវេទិកាលោកស្រី អ៊ឹម សុគន្ធា បានបញ្ជាក់ថា ដោយសារតែជាផលិតផលល្អ គឺជាសំឡីជូនមុខមានឈ្មោះថា សំឡីគូស្នេហ៍ HK7 (Essence_Pad_Clearin_Organic)
ចំពោះនោះគឺអត្ថប្រយោជន៍ គឺ ជូតសំអាតបឺតកំចាត់ភាពកង្វក់នៅលេីផ្ទៃមុខ – សន្លឹកសំឡីទន់សំបូរដោយទឹកសេរ៉ូមវីតាមីនស្ទីមសែលល្អៗជាច្រេីនចិញ្ចឹមដល់កោសិការស្បែកមុខ – ធ្វេីអោយផ្ទៃមុខទន់រលោងមានសំណេីមកាត់បន្ថយស្នាមជ្រួញ – ធ្វេីអោយផ្ទៃមុខស ភ្លឺថ្លាស្រស់ស្អាត – ជូតកំចាត់មុន បឺតស្រូបមុនអង្កាម មុនតូចធំ នានាលេីផ្ទៃមុខ- ប្រេីជាប្រចាំ ផ្ទៃមុខនឹងស្អាតប្លែក ក្មេងជាងវ័យ ដោយ១ ប្រអប់មាន ៦០សន្លឹក ប្រេីបានគ្រប់វ័យ បុរសនារី និងភេទទី3។
សូមក្រើនរំលឹកបន្ថែមឱ្យដឹងថា មួលហេតុដែល លោកស្រី អ៊ឹម សុគន្ធា អគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជា HK7 ហ៊ានចំណាយលុយរាប់ម៉ឺនដុល្លារយកតារាសម្តែង សាន កុសុមៈ ជាទូតសុឆន្ទៈ សំឡីគូស្នេហ៍ HK7 ក៏ព្រោះតែ តារាស្រីតូចរាងស្លីមកញ្ញា សាន កុសុមៈ គឺជាតារាស្រីវ័យក្មេងម្នាក់ដែលអំណោយផលទាំងព្រម ទាំងរូបសម្រស់ ទេពកោសល្យសិល្បៈ និងចំណេះដឹងភាសាបរទេសដែលអាចនិយាយបានដល់ទៅ ៤ភាសា។ ត្បិតជាតារាសម្ដែងស្រករក្រោយ ប៉ុន្តែស្រីតួចច្រឡឹងរូបនេះ កញ្ឆក់យកការគាំទ្រយ៉ាងគំហុកតាមរយៈរូបសម្ផស្សដ៏ស្រស់ផូរផង់របស់នាង។ សក្ដានុពលមួយនេះ បូកផ្សំនឹងចរិតឬកពារសុភាព ថ្លៃថ្នូរ នាងត្រូវបានជ្រើសរើសជា តួអង្គព្រះនាង មណ្ឌាទេវី ជាទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ កាលពីរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាលពីពេលឆ្នាំ២០២១។
កញ្ញា សាន កុសុមៈ គឺជាម្ចាស់ជ័យលាភីក្នុងកម្មវិធី «ធីតាឯកសង្រ្កាន្ត» កាលពីឆ្នាំ២០២១ មិនត្រឹមតែប៉ុណ្ណោះកញ្ញា សាន កុសុមៈ ក៏ជាតារាសម្តែងស្រីម្នាក់ដែលកំពុងតែមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ។ ក្រោយភាពល្បីល្បាញរបស់តារាសម្តែង សាន កុសុមៈ ត្រូវបានមហាជនដឹងថាកញ្ញាមានសមត្ថភាព ចំណេះដឹងជ្រៅជ្រះ រួមទាំងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិថែមទៀតផង លើសពីនេះទៅទៀតកញ្ញា សាន កុសុមៈ ក៏ជាតារាស្រីម្នាក់ដែលមានអតចរិក រួសរាយរាក់ទាក់ ទន់ភ្លន់គួរឲ្យស្រលាញ់តាំងពីក្បាលដល់ចុងជើងតែម្ដង ហេតុដូច្នេះហើយទើបមានមហាជនខ្មែរគាំទ្រនិងស្រឡាញ់កញ្ញាច្រើន ។
សូមបញ្ជាក់បន្ថែមថា តារាសម្តែង សាន កុសុមៈ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍ខ្លាំងក្រោយទទួលបានតំណែងជាតួឯកស្រីក្នុងស្នាដៃចំនួន២ ដែលកញ្ញា សាន កុសុមៈ ជាតួឯកស្រីនោះ នឹងបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ CTN។ រឿងទី១ ជារឿងបុរាណចំណងជើងថា «ដើមរលួសមាស» ដោយសាច់រឿងដូចរឿង «មរណៈមាតា» ដែលបញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ PNN និង ចំណែកមួយទៀត ជារឿងសម័យចំណងជើង «មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស់» ជារឿងដែលផ្ដោតជាសំខាន់ស្ដីពីជំងឺកូវីដ-១៩ ។
ក្រោយសា្នដៃក្នុងខ្សែភាពយន្តខ្មែរជាច្រើនមហាជនកាន់តែស្គាល់ សាន កុសុមៈ ហើយក៏ធ្វើឱ្យមងហាជននៅលើបណ្តាញសង្គមក៏ចូលចិត្តតាមដានជីវិតឯកជនរបស់តារាស្រីម្នាក់នេះផងដែរ ដោយសារនាងជាតារាស្រីម្នាក់ពូកែតុបតែងខ្លួន ទោះសាមញ្ញៗ តែពិតជាគួរឲ្យស្រលាញ់ឈ្លក់វង្វេង ស្រម៉ៃចង់បាននាងជាសង្សារ៕









Discussion about this post