ភ្នំពេញ៖ ក្រុមហ៊ុន BIOSCIENCE និង ក្រុមហ៊ុន Power Live បានប្រាព្ធពិធីគម្រប់ខួបមួយឆ្នាំ និងចុះអនុស្សរណៈយោគយល់គ្នា កាលពីរាត្រីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅសណ្ឋាគារ សូហ្វីតែល(Sofitel) ភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ ម៉ាណ ណាវី សមាជិកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ។
ការចុះអនុស្សរណៈយោគយល់គ្នានេះ ភាគីក្រុមហ៊ុន BIOSCIENCE ប្រទេសម៉ាឡេស៊ី បានមើលឃើញពីសក្តានុពល ក្រុមហ៊ុន Power Live International Agency ជាក្រុមហ៊ុនភ្នាក់ងារដ៏ធំមួយបានឈរជើងលើវិស័យធ្វើទីផ្សារនិងលក់នៅកម្ពុជា ក្លាយជាដៃគូសហការក្នុងការចែកចាយផលិតផលរបស់ខ្លួនដើម្បីបំរើវិស័យសុខាភិបាលនៅកម្ពុជា។
ថ្លែងក្នុង ពិធីគម្រប់ខួបមួយឆ្នាំ និងចុះអនុស្សរណៈយោគយល់គ្នា ឯកឧត្តម សាន់ សារ៉ន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ថា ពិធីគម្រប់ខួបមួយឆ្នាំ និងចុះអនុស្សរណៈយោគយល់ នារាត្រីនេះ ថ្ងៃនេះគឺជាថ្ងៃដ៏ល្អប្រសើរ ដែលកម្ពុជាយើងបានទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនដែលបាន អញ្ជើញមកពីប្រទេសម៉ាឡេស៊ី ហើយជាក្រុមហ៊ុនសាធារណៈ ដោយមានការគាំទ្រពីរដ្ឋាភិបាល។ ប្រទេសកម្ពុជាបានធ្វើកំណែទម្រង់សេដ្ឋកិច្ចផែនការទៅជាសេដ្ឋកិច្ចទីផ្សារ ដែលផ្តល់ភាពងាយស្រួលក្នុងដំណើរសិទ្ធិសេរីនៃការទិញ-លក់ និងការផ្គត់ផ្គង់ទំនិញផ្សេងៗនៅលើទីផ្សារដោយសេរី ដើម្បីបង្កើតឱ្យមានការប្រកួតប្រជែងដោយ សមភាព ជាជាងការប្រកួតប្រជែងក្នុងទីផ្សារសេរីបែបអនាធិបតេយ្យ។ ការប្រែក្លាយជាសេដ្ឋកិច្ចទីផ្សារ អភិបាលកិច្ចល្អ កិច្ច សម្រួលពាណិជ្ជកម្ម សមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្ម ត្រូវបានលើកកម្ពស់ ដើម្បីទាក់ទាញវិនិយោគិន និង ជំរុញឱ្យមានកំណើនសេដ្ឋកិច្ចកាន់តែលឿនមួយកម្រិតបន្ថែមទៀត។
លោក ឈួន សុវណ្ណសាក់ នាយកក្រុមហ៊ុន Power Live International Agency បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនរបស់លោកទទួលផលិតផលល្អលំដាប់ថ្នាក់លេខ១ពីប្រទេសម៉ាឡេស៊ី ដើម្បីធ្វើការផ្គត់ផ្គង់និងបំរើដល់ពលរដ្ឋកម្ពុជាយើងឱ្យមានសុខភាពល្អប្រសើរនិងទទួលបានផលិតផលមានគុណភាព និងស្តង់ដា។ ផលិតផលដែលនាំចូលមានដូចជា៖ទី១. Tyzo Coffee, ទី២. Sky fruit Capsule, ទី៣. Ampoule Booster, ទី៤. Mon Amour Cream, ទី៥. Black Ginger Extract, ទី៦. Black Ginger Liquid និងទី៧. Black Ginger Coffee ។ ផលិតផលទាំំង៧មុខនេះ សុទ្ធសឹងតែជាផលិតផលមានគុណភាពខ្ពស់ដែលអាចជួយសម្រួលប្រព័ន្ធសារពាង្គកាយឱ្យល្អប្រសើរឡើងវិញ ជាពិសេសជួយសម្រួលនឹងដោះស្រាយនូវជំងឺប្រចាំកាយ ដែលជួបបញ្ហាពិបាកក្នុងការព្យាបាលមិនជាឱ្យបានល្អប្រសើរឡើងវិញ។
Mr.Jayhon (លោក ជេ សុណ) នាយកក្រុមហ៊ុន BIOSCIENCE បានលើកឡើងថា ដោយមានការគាំទ្រពីរដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី ដើម្បីផ្សព្វផ្សាយផលិតផលប្រចាំប្រទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា នេះបង្ហាញឱ្យឃើញថា ក្រុមហ៊ុនពិតជាបានស្វែង យល់ និងសិក្សាយ៉ាងច្បាស់លាស់អំពីស្ថានភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ម្យ៉ាងទៀត កម្ពុជាជាប្រទេស កំពុងអភិវឌ្ឍន៍ ពិតជាមានតម្រូវការផលិតផលដែលមានស្តង់ដារគុណភាពខ្ពស់ ដើម្បីប្រើប្រាស់ និងទទួលទាន។ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងផ្នែកនយោបាយ និង កំណើនសេដ្ឋកិច្ចជាតិ ដែលជាកត្តាចាំបាច់ និងជាទំនុកចិត្តដ៏ខ្ពស់បំផុត ទើបសំណាក់វិនិយោគិន ក៏ដូចជាក្រុមហ៊ុនផ្ទាល់របស់លោក មានបំណងមកវិនិយោគនៅកម្ពុជា។ លោកក៏ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគាំំទ្រ ដល់អ្នកវិនិយោគប្រទេសម៉ាឡេស៊ី មកកម្ពុជាក្នុងទិសដៅដើម្បីភាពរីកចម្រើនរួមគ្នា។
សូមបញ្ជាក់ថា ក្រុមហ៊ុន BIOSCIENCE ជាក្រុមហ៊ុនធំរបស់ប្រទេសម៉ាឡេស៊ីដែលចម្រាញ់នូវផលិតផលបំប៉នសុខភាពល្អៗដើម្បីជួយដល់ប្រជាពលរដ្ឋរបស់ខ្លួនក៏ដូចជាផ្គត់ផ្គង់ទៅកាន់បណ្តាប្រទេសជាច្រើនជុំវិញពិភពលោក ដោយទទួលស្គាល់ទាំង ស្តង់ដានិងគុណភាព។ ក្រុមហ៊ុន Power Live International Agency ជាក្រុមហ៊ុនភ្នាក់ងារនិងរៀបចំទីផ្សារនិងលក់នៅកម្ពុជាដ៏ធំមួយ ដែលបំរើពលរដ្ឋខ្មែរទទួលការគាំទ្រយ៉ាងខ្លាំងផងដែរជាច្រើនឆ្នាំមកហើយ៕












Discussion about this post