Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ប្រុសមាសស្នេហ៍អីក៏ល្អម្ល៉េះយករថយន្តអូនទៅបញ្ចាំហើយ គំរាមរកសម្លាប់គូស្នេហ៍ទៀត

ផលិតផលល្អលំដាប់ថ្នាក់លេខ១នៃប្រទេសម៉ាឡេស៊ី រកឃើញដៃគូចែកចាយនៅកម្ពុជាបានហើយដើម្បីគូគិតដល់សុខភាពពលរដ្ឋកម្ពុជា

អភិបាលខេត្តព្រះសីហនុសុំកិច្ចសហការពីយុវជនស្រលាញ់សន្តិភាពព្រះសីហនុចូលរួមរក្សាសណ្តាប់ធ្នាប់បរិស្ថាននិងពិសេសរាយការណ៍អំពើអសន្តិសុខជូនសមត្ថកិច្ច

ប្រុសមាសស្នេហ៍អីក៏ល្អម្ល៉េះយករថយន្តអូនទៅបញ្ចាំហើយ គំរាមរកសម្លាប់គូស្នេហ៍ទៀត

by Mr. Borin Journalist
May 12, 2023
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលលួចយករថយន្តមិត្តស្រីទៅបញ្ចាំ ហើយថែមគំរាមសម្លាប់ម្ចាស់រថយន្តយ៉ាងព្រហើនកាលពីដើមខែមករា ឆ្នាំ២០២៣នោះ ពេលនេះត្រូវកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល តាមចាប់ខ្លួនរហូតដល់ «ឆ្នេរអូរត្រេះ» បានហើយ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងនិងខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា តាម «ដីកាបញ្ជាឲ្យចូលខ្លួន» របស់តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដោយមានកិច្ចសហការពីកម្លាំងជំនាញ នៃស្នងការខេត្តព្រះសីហនុផងដែរ។

លោក ឈឿង គឹមសុង ស្នងការរងទទួលដឹកនាំការងារការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការខេត្តបាត់ដំបង បានឲ្យដឹងថា ជនជាប់ចោទមានឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) អាយុ៣២ឆ្នាំ រស់នៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល។

លោកស្នងការរង បានប្រាប់ថា ជននេះត្រូវកម្លាំងជំនាញ នៃការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ដែលទទួលបញ្ជាផ្ទាល់ពីលោកស្នងការខេត្តបាត់ដំបង ឲ្យចុះទៅសហការជាមួយកម្លាំងជំនាញ នៃស្នងការខេត្តព្រះសីហនុ ចាប់ខ្លួនដល់មាត់សមុទ្រ ពេលជននេះកំពុងបង្ហាញខ្លួននៅត្រង់ចំណុច «ឆ្នេរអូរត្រេះ» នៃខេត្តមាត់សមុទ្រមួយនេះ។ ការចាប់ខ្លួនជនត្រូវចោរម្នាក់នេះ បានធ្វើឡើងដោយយោងតាម «ដីកាបញ្ជាឲ្យចូលខ្លួន» របស់ព្រះរាជអាជ្ញារង លោក នុត វីនីត ចុះថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣។

បើយោងតាម «ដីកាបញ្ជាឲ្យចូលខ្លួន» លេខ១៦ ដបខ ចុះថ្ងៃទី០២ ឧសភា ឆ្នាំ២០២៣ របស់លោក នុត វីនីត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ជនសង្ស័យឈ្មោះ បាន ង៉ា (ឈ្មោះក្លែង ស៊ុន វិច្ឆិកា) ខាងលើនេះ ត្រូវបាននារីម្នាក់ឈ្មោះ គា សុខនាង ប្ដឹងដោយចោទប្រកាន់ថា បានយករថយន្តរបស់នាងទៅបញ្ចាំ ហើយថែមទាំងគំរា.មរកសម្លា.ប់នាងទៀតផង នៅពេលដែលនាងទាមទារយករថយន្តនោះមកវិញ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល (ពិតជាស្គាល់មុខ តែមិនស្គាល់ចិត្តមែន)។

នៅក្នុងសំណុំរឿងខាងលើនេះ បើតាមប្រភពព័ត៌មានដែលកោះសន្តិភាពទទួលបានក្រៅផ្លូវការ គឺជនសង្ស័យ និងជនរងគ្រោះ (ម្ចាស់រថយន្ត) ធ្លាប់មានទំនាក់ទំនងជាមួយគ្នាក្នុងផ្លូវស្នេហាមុនពេលជួបឧបសគ្គ។ ប៉ុន្តែក្នុងអំឡុងពេលនៅមានទំនុកចិត្តគ្នាទៅវិញទៅមក ស្រាប់តែតួអង្គខាងប្រុស បែរជាមានគំនិតទុច្ចរិតយករថយន្តតួស្រីដែលមានតម្លៃរាប់ម៉ឺនដុល្លារទៅបញ្ចាំយកលុយរត់បាត់ស្ងាត់ឈឹង បើទោះជាម្ចាស់រថយន្ត (ជនរងគ្រោះ) ទាមទារឲ្យយករថយន្តមកវិញច្រើនលើកច្រើនសារក៏ដោយ ក៏ជនរូបនេះធ្វើមិនដឹងមិនឮដែរ។ មិនតែប៉ុណ្ណោះ ថែមទាំងគំរា.មសម្លា.ប់ម្ចាស់រថយន្តនេះយ៉ាងព្រហើ.នទៀតផង។ នេះបើតាមប្រភពពីសមត្ថកិច្ច។

សមត្ថកិច្ចបានបញ្ជាក់ត្រង់ចំណុចនេះថា នៅពេលម្ចាស់រថយន្តបង្ខំកាន់តែខ្លាំង និងទាក់ទងឲ្យជនជាប់ចោទឈ្មោះ បាន ង៉ា នេះ យករថយន្តមកប្រគល់ឲ្យខ្លួនវិញ ក៏ជននេះមិនខ្វល់ដែរ ហើយកាន់តែគំរា.មសម្លា.ប់ជនរងគ្រោះទៀត។ ជនទុច្ចរិតម្នាក់នេះ បានរត់ទៅសម្ងំលាក់ខ្លួនទៅខេត្តព្រះសីហនុ ក្រោយពីបញ្ជាំរថយន្តបានប្រាក់រាប់ម៉ឺនដុល្លារ។ ជននេះបានព្យាយាមគំរា.មកំហែងជនរងគ្រោះតាមរយៈបណ្ដាញសង្គមរបស់ខ្លួន (ឆាត) យ៉ាងគគ្លើនម្ដងហើយម្ដងទៀត នៅពេលជនរងគ្រោះទាមទារយករថយន្តត្រឡប់មកវិញ។ ជាមួយនឹងពាក្យគំរា.មសម្លា.ប់ ជននេះថែមទាំងបានថតបង្ហាញកាំភ្លើ.ងខ្លី រួចផ្ញើតាម «ឆាត» ឲ្យជនរងគ្រោះបានឃើញទៀតផង។

លោក ឈឿង គឹមសុង បាននិយាយថា ក្រោយពីធ្វើការស្រាវជ្រាវ កំណត់បាននូវមុខសញ្ញា និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យរូបនេះ ទើបលោកស្នងការខេត្ត បញ្ជាឲ្យកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ចុះទៅសហការជាមួយកម្លាំងជំនាញស្នងការខេត្តព្រះសីហនុ ដើម្បីអនុវត្ត «ដីកាបញ្ជាឲ្យចូលខ្លួន» លើជននេះតែម្ដង នៅពេលជននេះបង្ហាញខ្លួនយ៉ាងហ៊ឺហារនៅលើ «ឆ្នេរអូរត្រេះ» មាត់សមុទ្រ។ ពេលនេះកម្លាំងការិយាល័យជំនាញ បានបញ្ជូនជនសង្ស័យម្នាក់នេះទៅប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តរួចហើយ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
អភិបាលខេត្តព្រះសីហនុសុំកិច្ចសហការពីយុវជនស្រលាញ់សន្តិភាពព្រះសីហនុចូលរួមរក្សាសណ្តាប់ធ្នាប់បរិស្ថាននិងពិសេសរាយការណ៍អំពើអសន្តិសុខជូនសមត្ថកិច្ច

អភិបាលខេត្តព្រះសីហនុសុំកិច្ចសហការពីយុវជនស្រលាញ់សន្តិភាពព្រះសីហនុចូលរួមរក្សាសណ្តាប់ធ្នាប់បរិស្ថាននិងពិសេសរាយការណ៍អំពើអសន្តិសុខជូនសមត្ថកិច្ច

តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នឹងដល់កម្ពុជាដើម្បីជួបអ្នកគាំទ្រប្រកាសដំណឹងល្អជូនដល់ប្រជាពលរដ្ឋខ្មែរយើង

តារាថៃល្បីក្នុងរឿងភាគរបស់ទូរទស្សន៍លេខ៧ទាំង៤នឹងដល់កម្ពុជាដើម្បីជួបអ្នកគាំទ្រប្រកាសដំណឹងល្អជូនដល់ប្រជាពលរដ្ឋខ្មែរយើង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!