Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
តារាថៃបួនរូបនាំយកខ្សែភាពយន្តភាគប្រចាំទូរទស្សន៍លេខ៧ថៃរហូតដល់ចំនួន២៧រឿង ត្រៀមចាក់បញ្ចាំងលើទូរទស្សន៍លេខ៥ខ្មែរឆាប់ៗនេះ

ទទួលគាំទ្រនិងសរសើរពីមហាជន សម្រាប់ការបង្ហាញខ្លួននិងប្រកាសសមាភាពទាំំង២៥ខេត្តក្រុង MISS GRAND CAMBODIA 2023

តារាសម្តែងលោក បញ្ញា សិទ្ធ វិលមករកការសម្តែងឡើងវិញ ក្រោយទទួលក្តីអាណិតពីបណ្តាអ្នកដឹកនាំរឿង

តារាថៃបួនរូបនាំយកខ្សែភាពយន្តភាគប្រចាំទូរទស្សន៍លេខ៧ថៃរហូតដល់ចំនួន២៧រឿង ត្រៀមចាក់បញ្ចាំងលើទូរទស្សន៍លេខ៥ខ្មែរឆាប់ៗនេះ

by Mr. Borin Journalist
May 23, 2023
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ សម្រាប់អ្នកគាំទ្រខ្មែរដែលពេញនិយមរឿងភាគថៃ នឹងទទួលបានទស្សនីយភាពថ្មីនិងប្លែកល្អមើល តាមរយៈស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដោយទូរទស្សន៍លំដាប់ជួរមុខមួយនេះ បានសហការជាផ្លូវការជាមួយស្ថានីយទូរទស្សន៍លេខ៧ថៃ នាំមកនូវរឿងភាគថ្មីៗល្អមើលប្រចាំឆ្នាំជាច្រើនខ្សែភាពយន្តចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ TV5។

តារាល្បីថៃប្រចាំស្ថានីយទូរទស្សន៍លេខ៧ ដែលមកកម្ពុជាដើម្បីធ្វើការបង្ហាញស្នាដៃក៏ដូចជាជួបអ្នកគាំទ្ររបស់ខ្លួនគឺមាន ១. Pattaradet Sa-nguankwamdee (លោក Mike) ២. Usamanee Waitayanon (កញ្ញា Kwan) ៣. Varitthisa Limthammahisorn (កញ្ញា Thisa) និង៤. Jinn Jinna (លោក Jin) បានមកដល់កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ក្រោមសម្លេងសាទរពីអ្នកគាំទ្រខ្មែរយើងយ៉ាងច្រើនកុះករតាំងពីប្រលានយន្តហោះភ្នំពេញអន្តរជាតិ មកដល់សណ្ឋាគារសូហ្វីតែលផូគៀត្រា ។ 

 បេសកកម្មលើកនេះ របស់តារាប្រុស ស្រីថៃទាំង ៤ដួង មានគោលដៅ២ ទី១ជួបក្រុមអ្នកគាំទ្រ (Meet & Greet) ដើម្បីចែករំលែកក្ដីស្រឡាញ់ពីគ្នាទៅវិញទៅមក និងកត់ត្រាអនុស្សាវរីយ៍ល្អៗ។ ទី២ ទៀត គឺក្នុងគោលដៅផ្សព្វផ្សាយពីភាពយន្តរបស់ពួកគេផង ព្រោះថា ភាពយន្តដែលពួកគេសម្ដែង និងត្រូវចាក់បញ្ចាំងជូនប្រិយមិត្តកម្ពុជាបានទស្សនាឆាប់ៗ ។

តារាសម្តែងទាំងបួនបាននិយាយស្រដៀងៗថា ពួគពិតជាត្រេកអរជាខ្លាំងនៅពេលអ្នកគាំទ្រខ្មែរយ៉ាងច្រើនមកទទួលហើយចង់ជួបពួកគេ ហើយពួកគេពិតជាអគុណខ្លាំងផងដែរ ដែលអ្នកគាំទ្រខំមកជួបផ្ទាល់ និងចូលចិត្តស្នាដៃរបស់គេកន្លងមក។ ដូចការសន្យាពួកគេ បាននាំយកស្នាដៃរបស់គេរួមទាំងខ្សែភាពយន្តភាគចំនួន២៧រឿង ជូនដល់អ្នកគាំទ្រ ទស្សនា នូវស្នាដៃរឿងថ្មីៗនិងល្អៗ។

ចុងក្រោយនៃបេសកម្មរបស់តារាបួននេះ លោកបណ្ឌិត ស៊ុផាឆៃ វីរៈភូជុង នាយកប្រតិបត្តិនៃទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានថ្លែងថា កិច្ចសហការចាប់ដៃគូរស្ថានីយទូរទស្ស៍លេខ៧ ដោយសារតែប្រទេថៃនិងកម្ពុជាជាពុទ្ធសានិកដូចគ្នា ដែលឈរលើមាគានៃពុទ្ធឱវ៉ា ដើម្បីអប់រំផ្លូវមនុស្សឱ្យល្អ។ សម្រាប់ស្នាដៃនិងខ្សែភាពយន្តភាគទាំង២៧រឿងនេះ គឺសុទ្ធសឹងជារឿងល្អៗ ប្លែក ថ្មី និងជាពិសេសមានគោលដៅអប់រំមនុស្សស្គាល់នូវអំពើល្អ អំពើបុណ្យ ឬការកសាងកុសលផលបុណ្យ។ 

 តំណាងទូរទស្សន៍ប៉ុស្តិ៍លេខ៥ លោកបណ្ឌិតសូមថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតែគាំទ្រនិងពេញចិត្តរាល់ស្នាដៃរបស់ស្ថានីយទូរទស្សន៍មួយនេះ។ ក្នុងឱកាសនេះលោក៏ថ្លែងអំណរគុណដែលអ្នកគាំទ្រខ្មែរយើងដែលបានចំណាយពេលវេលាមកជួលផ្ទាល់ តារាប្រុសស្រីថៃ ៤ដួង សុទ្ធតែស្រស់ស្អាត និងសង្ហា ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យថៃ ក្រោមកិច្ចសហការមួយរវាងទូរទស្សន៍កងយោពលខេមរៈភូមិន្ទ និងទូរទស្សន៍លេខ ៧ របស់ថៃ។ ភាពយន្តភាគទូរទស្សន៍របស់ចំនួន ២៧ ចំណងជើង នឹងផ្ដល់សិទ្ធិសម្រាប់ចាក់ផ្សាយនៅ លើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍ ៥ ចាប់ពីពេលនេះតទៅហើយ សូមកុំភ្លេចតាមដានទាំងអស់គ្នា៕

https://www.youtube.com/watch?v=-8rffmkwr-k
ចុចមើលក្នុងតេឡាក្រាម
Next Post
តារាសម្តែងលោក បញ្ញា សិទ្ធ វិលមករកការសម្តែងឡើងវិញ ក្រោយទទួលក្តីអាណិតពីបណ្តាអ្នកដឹកនាំរឿង

តារាសម្តែងលោក បញ្ញា សិទ្ធ វិលមករកការសម្តែងឡើងវិញ ក្រោយទទួលក្តីអាណិតពីបណ្តាអ្នកដឹកនាំរឿង

ក្រុមចោរប្លន់អ្នកលក់មាស់ស្ទឹងមានជ័យ២០ម៉ឺនដុល្លារ ត្រូវបង្ក្រាបបានសម្រេច ហើយរកឃើញថា ក្រុមជនសង្ស័យមានមុខរបបត្រឹមត្រូវបន្លំភ្នែកសមត្ថកិច្ច

ក្រុមចោរប្លន់អ្នកលក់មាស់ស្ទឹងមានជ័យ២០ម៉ឺនដុល្លារ ត្រូវបង្ក្រាបបានសម្រេច ហើយរកឃើញថា ក្រុមជនសង្ស័យមានមុខរបបត្រឹមត្រូវបន្លំភ្នែកសមត្ថកិច្ច

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!