ភ្នំពេញ៖ កាលល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ កម្មវិធីការប្រកួតបវរកញ្ញាលំដាប់ជួរមុខរបស់កម្ពុជា MISS GRAND CAMBODIA បានចាប់ផ្តើមដំណើរកម្មវិធីរបស់ខ្លួនដោយរៀបចំនៅសណ្ឋាគារ SUN & MOON, Riverside Hotel យ៉ាងល្អនូវពិធីប្រកាសបេក្ខភាពទាំំង២៥ខេត្តក្រុងនៃកម្ពុជា ក្រោយបានជ្រើសរើសជម្រុះអ្នកបានដាក់ចាប់តាំងពីដើមឆ្នាំមក។

គ្រាន់តែកម្មវិធីប្រកាសបេក្ខភាព២៥រូបតំណាងខេត្តក្រុងកម្ពុជា ត្រឹមតែរៀបចំលក្ខណៈតូចប៉ុណ្ណោះ ប៉ុន្តែបែរជាត្រូវបានមហាជននិអ្នកគាំទ្រវាយតម្លៃយ៉ាងខ្ពស់ និងដាក់ពិន្ទុថា ល្អ ល្អមែនទែន ស្ទើរតែខុសពីរាល់ដង។ ទម្រង់ការរៀបចំបេក្ខភាពចូលមកបង្ហាញភាព ក៏ល្អ ហើយបេក្ខភាពនីមួយៗ ឆ្នាំនេះបានឡើងថ្លែងពាក្យស្លោក ប្រចាំខេត្តតំណាងនីមួយៗរបស់ខ្លួន ធ្វើឱ្យមហាជនស្ទើរទូរទាំងប្រទេសកម្ពុជា ពេញចិត្តយ៉ាងខ្លាំង។
- តំណាងខេត្តកំពង់ធំ កញ្ញា ស៊ូ ស្រីនីត
- តំណាងខេត្តសៀមរាប កញ្ញា លី ពេជ្រពិសី
- តំណាងខេត្តកណ្តាល កញ្ញា អូ ដាវី
- តំណាងខេត្តកំពង់ចាម កញ្ញា ធី គន្ធា
- តំណាងខេត្តកំពង់ឆ្នាំង កញ្ញា ផាត ស្រីនុន
- តំណាងខេត្តកំពង់ស្ពឺ កញ្ញា ទូច វរលក្ខណ៍
- តំណាងខេត្តកំពត កញ្ញា កែវ ស្រីលីន
- តំណាងខេត្តកែប កញ្ញា សាន់ កេសី
- តំណាងខេត្តក្រចេះ កញ្ញា កុយ អេនណា
- តំណាងខេត្តកោះកុង កញ្ញា គង់ នីកាអ៊ីនថង
- តំណាងខេត្តតាកែវ កញ្ញា ហេង កនិកា
- តំណាងខេត្តត្បូងឃ្មុំ កញ្ញា ប៊ុន លក្ខិណា
- តំណាងថខេត្តប៉ៃលិន កញ្ញា អ៊ិន លក្ខិណា
- តំណាងខេត្តបន្ទាយមានជ័យ កញ្ញា វ៉ាត ចិន្តា
- តំណាងខេត្តបាត់ដំបង កញ្ញា ហេង កូស៊ីន
- តំណាងខេត្តពោធិ៍សាត់ កញ្ញា អ៊ី គីសួរ
- តំណាងខេត្តព្រៃវែង កញ្ញា ដន ស្រីដែត
- តំណាងខេត្តព្រះសីហនុ កញ្ញា ម៉ែន ណងនិត
- តំណាងខេត្តព្រះវិហារ កញ្ញា ម៉ៅ ប៊ុនសក្ខ័រង្សី
- តំណាងរាជធានីភ្នំពេញ កញ្ញា ភីម ស្រីនោ
- តំណាងខេត្តមណ្ឌលគីរី កញ្ញា រិទ្ធី សុមនាមរកត
- តំណាងខេត្តរតនគិរី កញ្ញា ភីម សុខឡេង
- តំណាងខេត្តស្វាយរៀង កញ្ញា ប៉ោ លីនណា
- តំណាងខេត្តស្ទឹងត្រែង កញ្ញា ម៉ូវ សុផាន់
- តំណាងខេត្តឧត្តរមានជ័យ កញ្ញា លេន អាលីហ្សា
អ្នកនាង អ៊ឹម សុគន្ធា នាយកប្រតិបត្តិនៃគណៈកម្មរៀបចំបវរកម្ពុជាដ៏អស្ចារ្យ MISS GRAND CAMBODA 2023 បានថ្លែងឱ្យដឹងថា MISS GRAND CAMBODIA ឆ្នាំនេះនឹងរៀបចំឱ្យដូចអ្វីតាមការសន្យាគឺ ប្លែក ថ្មី និង អស្ចារ្យ ខុសពីឆ្នាំធម្មតារាល់ៗ ដើម្បីធ្វើឱ្យបវរកញ្ញាកម្ពុជាយើងមានភាពរីកចម្រើន ជាពិសេសកក្រើកដល់ពិភពលោក។

អ្នកគាំទ្រនិងមហាជនដែលតាមដានលើបណ្តាញសង្គមបាននាំសរសើរថា គ្រាន់តែកម្មវិធីដំបូងប៉ុណ្ណឹងសោះ គឺល្អនិងគួរចាប់អារម្មណ៍ទៅហើយ ចុះទម្រាំង ដល់កម្មវិធីប្រកួតមែនទែននោះ ថាតើថា ល្អប៉ុណ្ណាទៅ? អ្វីដែលកកត់ស្គាល់នោះ បេក្ខភាពនីមួយៗ ត្រូវបានរៀបចំខ្លួនបង្ហាញសមភាពនិងមុខមាត់របស់ខ្លួនតំណាងខេត្ត ស្រស់ស្អាតហើយថ្លៃថ្នូរណាស់ ។ ឆ្នាំនេះ MISS GRAND CAMBODA 2023 មិនបានធ្វើឱ្យអ្នកគាំទ្រខកចិត្តខកបំណងឡើយ គឺទទួលបានពាក្យថា ថ្មី និង ប្លែកភ្នែក ក្រោមពាក្យស្លោកថា “ខ្មែរស្រស់ស្អាត ពូជថ្លៃថ្នូរ”៕






























Discussion about this post