ភ្នំពេញ៖ ជានារីខ្មែរដែលមានដើមកំណើតចេញពីត្រកូលអ្នកធម្មតា មិនមែនជាអ្នកកូនមានសេដ្ឋីអ្វីឡើយ ទាំងពីរនាក់គឺ កញ្ញា តេង ឆេងអាន និងកញ្ញា ឡុង ម៉ានីន ប៉ុន្តែសម្រាប់នារីវ័យក្មេងទាំងពីររូបនេះគឺមានសមត្ថភាពលើមុខជំនួញជាច្រើនរបស់ខ្លួន ដោយត្រូវបានមហាជនចាប់អារម្មណ៍និងសរសើរ។
កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ កញ្ញា តេង ឆេងអាន អគ្គនាយិកាក្រុមហ៊ុន V Rich និងអ្នកជំនួញវ័យក្មេងល្បីឈ្មោះកញ្ញា ឡុង ម៉ានីន រួមគ្នាប្រកាសជាផ្លូវការនិងអបអរចំពោះផែនការណ៍អាជីវកម្មរបស់ខ្លួន ដែលបានបោះទុនរួមគ្នា ក្នុងគាំទ្រទៅលើវិស័យសុខភាពនិងសម្រស់នៅកម្ពុជា ហើយជាពិសេសនោះ បានប្រកាសកម្មវិធីជម្រុញដល់ស្រ្តីៗនៅកម្ពុជាទូរទាំងប្រទេសនិងស្រ្តីមេផ្ទះ រករៀនសូត្រពីអាជីវកម្មសម័យទំនើប៤.០។
កញ្ញា តេង ឆេងអាន អគ្គនាយិកាក្រុមហ៊ុន បានអោយដឹងថា ថ្ងៃនេះក្រុមហ៊ុន បានប្រកាសបង្ហាញពីដៃគូរសហការ លើផលិតផល អាហារបំប៉ន សុខភាព ផលិតផលថែរក្សាស្បែក នោះគឺ V Rich ហើយ V Rich ក៏នឹងបង្កើតអាជីវកម្មឌីជីថលសម័យទំនើប ៤.០ ដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបង្កើនប្រាក់ចំណូល ប្រចាំថ្ងៃ ទាំងក្នុងស្រុកនិងក្រៅស្រុក ដោយចំណាយតិចចំណេញច្រើន ព្រោះតែក្រុមហ៊ុន មាន System ក្នុងការទប់ស្កាត់ជូនពួកគាត់ ផងដែរ។
អគ្គនាយិកាវ័យក្មេង រូបស្រស់ម្នាក់នេះ បានបន្តថា V Rich មានចក្ខុវិស័យច្បាស់លាស់ ដោយផ្តោតលើផលិតផល ដែលមានគុណភាព ពិតៗ ជូនដល់អតិថិជនអ្នកប្រើប្រាស់ ព្រមទាំងផ្តល់ផលិតផលសំខាន់ ជូនដល់តំណាងចែកចាយ ដើម្បីជាទំនុកចិត្តក្នុងការលក់ មិនថាជាស្រ្តីមេផ្ទះ មិនថាជាម្ចាស់អាជីវកម្ម គឺសម្រាប់មនុស្សគ្រប់វ័យ អាចយកទៅប្រើប្រាស់បានទាំងអស់។
កញ្ញា តេង ឆេងអាន បន្ថែមថា V Rich មានគោលដៅ មានផលិតផលល្អ មានក្រុមហ៊ុនច្បាស់លាស់ មានទាំងអ្នកជំនាញ ទាំងអ្នកមានបទពិសោធន៍ ទៅអោយតំណាងចែកចាយ សម្រាប់អតិថិជន ដែលជាអ្នកប្រើប្រាស់ នូវផលិតផលដែលមានគុណភាព។ ក្នុងនោះផងដែរ ក្រុមហ៊ុន ក៏មានបង្រៀនពីវិធីសាស្រ្ត ក្នុងការឡាយលក់ និងចែករំលែក នូវចំណេះជំនាញ និងបទពិសោធន៍ ជាច្រើន ទៀតដល់តំណាងចែកចាយផងដែរ ដើម្បីដើរតាមលើប្រពន្ធការលក់បែបឌីជីថលសម័យទំនើប 4.0។
អគ្គនាយិកាវ័យក្មេង កញ្ញា តេង ឆេងអាន បញ្ជាក់ថា VRich ទើបតែចាប់បដិសណ្ឋិបាន៤ខែប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រ ពីសំណាក់អតិថិជន មានការកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ច្រើនឡើងៗ ហើយ VRich ក៏គ្រោងនឹងពង្រីកវិសាលភាព មិនមែនតែនៅក្នុងប្រទេសនោះទេ គឺគ្រោងនាំទៅកាន់ប្រទេសនានា ក្នុងតំបន់ និងទីផ្សារអន្តរជាតិ ថែមទៀតផង៕






Discussion about this post