ភ្នំពេញ៖ លើកនេះពិតជាកក្រើកតែម្តង នៅពេលឃើញលោកស្រីអគ្គនាយិកា អ៊ឹម សុគន្ធា ក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំនៅកម្ពុជាគឺ HK7 លេងទ្រង់ទ្រាយធំ មិនមែនយក១ មិនមែនយក២ឬ៣រូបទេ សម្រាប់ធ្វើជាតារាតំណាងប្រចាំក្រុមហ៊ុនគឺ ម្តងនេះគឺយក១២នាក់តែម្តង ហើយសុទ្ធតែស្អាតៗ ជាស្រីស្អាតមានឥទិ្ធពលនៅលើបណ្តាញសង្គម។
កាលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់សុខភាព HK7 បានរៀបចំកម្មវិធីអបអរប្រកាសជាផ្លូវការនូវទូតសុឆន្ទៈប្រចាំផលិតផលរបស់ក្រុមហ៊ុន ចំនួន១២នាក់ ដែលពួកគេសុទ្ធសឹងតែជាតារាសម្តែង តារាម៉ូឌែល បវរកញ្ញា តារាល្បីនៅបណ្តាញសង្គម តិកតុកនិង ហ្វេសប៊ុក ក្រោមវត្តមានអគ្គនាយិកាលោកស្រី អ៊ឹម សុគន្ធា និងស្វាមីលោក គង់ រ៉ាយុទ្ធ ។
តារាស្រីស្អាតទាំង១២រូប ដែល ក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សាសម្រស់សុខភាព HK7 ទទួលធ្វើទូតសុឆន្ទៈមានដូចជា៖
ទី១. កញ្ញា ហ្វាហ្វា
ទី២. កញ្ញា ហង្ស សុរិយ៉ាន
ទី៣. កញ្ញា ហេង និស្ស័យ
ទី.៤ កញ្ញា ម៉ា នីតា
ទី.៥ កញ្ញា ម៉ាក់ លក្ខ
ទី.៦ កញ្ញា ណាត ស្រីនាថ
ទី.៧ កញ្ញា ហេង ម៉ាលីតា
ទី.៨ កញ្ញា ហ្សា សារ៉ា
ទី.៩ លោក សុវណ្ណ ជុងកុក
ទី.១០ កញ្ញា ហ្សូហ្វីរ៉ា
ទី.១១ កញ្ញា ម៉ីម៉ី
ទី.១២ កញ្ញា ផូលីកា
លើកនេះ ពិតជាមិនធម្មតាឡើយ ដែលធ្វើឱ្យមហាជនមានចាប់អារម្មណ៍ខ្លាំងដោយសរសើរទៅលើក្រុមហ៊ុនគ្រឿងសម្អាង HK7 ហ៊ានចំណាយទុនធំក្នុងយកស្រីស្អាតចំនួន១២រូប តំណាងសម្រាប់ក្រុមហ៊ុន ហើយម្នាក់ៗ មិនត្រឹមតែស្រស់ស្អាត និងល្បីនោះទេ គឺមានសមត្ថភាពរៀងៗខ្លួនទៀត៕





















Discussion about this post