ភ្នំពេញ៖ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ អ្នកនាង អ៊ឹម សុគន្ធា ដែលជាប្រធានធំបវរកញ្ញាដ៏អស្ចារ្យកម្ពុជា (Miss Grand Cambodia 2023) បានធ្វើកោះហៅបេក្ខភាព២៥រូបមកជួបជុំគ្នាដើម្បីពង្រឹងសមត្ថភាពបន្ថែមមុនពេលចូលប្រកួតជាផ្លូវការននាពេលខាងមុខនេះ។

អ្នកនាង អ៊ឹម សុគន្ធា បានប្រាប់ឱ្យដឹងថា ការជួបជុំជាជំហានដំបូងលើកនេះ គឺបង្ហាត់បង្រៀនវគ្គនិយាយស្តីពីការណែរនាំប្រូមូតផលិតផល ឬ ដើរតួជាតំណាងក្រុមហ៊ុនផលិតផល, ទី២ កាយវិការដើរលើឆាក, ទី៣ ភាពរួសរាយរាក់ទាក់, និង ទី៤ការបង្ហាញចំណុចលក្ខណៈរបស់បេក្ខភាពរៀងខ្លួន។

សូមបញ្ជាក់់ថា សម្រាប់ការជួបជុំលើកនេះ អ្នកនាង អ៊ឹម សុគន្ធា ដែលជានាយិកាប្រតិបត្តិដឹកនាំគណៈកម្មការរៀបចំការប្រកួតបវរកញ្ញាដ៏អស្ចារ្យកម្ពុជាហៅថា MISS GRAND CAMBODIA 2023 បានរៀបចំបេក្ខភាពទទួលការបង្ហាត់បង្រៀនបន្ថែមទៀត បវរកញ្ញា និងជាតារាម៉ូឌែលដ៏ល្បីគឺកញ្ញា កេសី ដើម្បីពង្រឹងសមត្ថភាពបន្ថែមត្រៀមខ្លួនសម្រាប់ការប្រកួតធំជាផ្លូវការនាពេលខែសីហាឆ្នាំ២០២៣ខាងមុខនេះ៕
សូមស្តាប់កិច្ចសំភាសន៍ផ្ទាល់ជាមួយ អ្នកនាង អ៊ឹម សុគន្ធា៖





























Discussion about this post