Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ផលិតផលទារកនិងម្តាយប្រទេសថៃ១៧ក្រុមហ៊ុនផ្តល់ឱកាសល្អសម្រាប់ពាណិជ្ជករខ្មែរចាប់ដៃគូរកស៊ីមួយគ្នា

បេក្ខភាព Miss Grand 2023 ជួបជុំបង្ហាញខ្លួនក្នុងព្រឹត្តិការធ្វើតេស្តសាកល្បង មុនពេលចាប់ផ្តើមប្រកួតជាផ្លូវការ

មកដឹងពីប្រវត្តិលោក ចាប តូ ជនមានពិការភាពភ្នែកមើលមិនឃើញ ត្រូវសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទូលថ្វាយតែងតាំងជាអនុរដ្ឋលេខាធិការ

ផលិតផលទារកនិងម្តាយប្រទេសថៃ១៧ក្រុមហ៊ុនផ្តល់ឱកាសល្អសម្រាប់ពាណិជ្ជករខ្មែរចាប់ដៃគូរកស៊ីមួយគ្នា

by Mr. Borin Journalist
July 3, 2023
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ស្ថានទូតព្រះរាជណាចក្រថៃប្រចាំកម្ពុជា បានថ្លែងក្នុងពិធី ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំំ២០២៣ ឱ្យដឹងថា ប្រទេសថៃបានមើលឃើញថាកំណើនទារករបស់កម្ពុជាមានការកើនឡើងគួរកត់សម្គាល់ដែលបង្ហាញពីតម្រូវការនិងជាឱកាសសហគ្រិនថៃនិងកម្ពុជាចាប់ដៃគ្នាបំពេញទីផ្សាររួមគ្នា ក្នុងវិស័យសុខាភិបាល។

លោក នីរ៉ាវ៉ាត់ រាំងស៊ីកាន់ចាណា អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានទូតថៃប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា ការរៀបចំឡើងនូវកម្មវិធី “Mom & Kids Business Matching In Cambodia” ជាព្រឹត្តិការណ៍កិច្ចពិភាក្សាពាណិជ្ជកម្ម រៀបចំដោយអគ្គនាយដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិ ជាមួយសហគ្រិននៃផលិតផលមាតានិងកុមារចំនួន១៧ក្រុមហ៊ុនមកពីប្រទេសថៃនិងដឹកនាំសហគ្រិន ដើម្បីធ្វើកិច្ចពិភាក្សារពាណិជ្ជកម្មថៃជាមួយពាណិជ្ជករខ្មែរ ដើម្បីកាន់តែមានស្និទ្ធសាល។ លើសពីនេះប្រទេសកម្ពុជាជាប្រទេសមួយដែលមានតម្រូវការផលិតផលនិងទារកជាច្រើនដោយបច្ចុប្បន្ននេះប្រទេសកម្ពុជា មានអាត្រាការកើនឡើងនៃទារកជាលំដាប់។

លោក ឆឺគៀត អាត់ថៈកន ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា បានថ្លែងក្នុងព្រឹត្តិការណ៍នេះថា ព្រឹត្តិការណ៍នេះជាសញ្ញាមួយអាចប្រាប់បានថាទីផ្សារផលិតផលនៃប្រទេសថៃបានពង្រីកទៅជាប្រភេទផលិតផលថ្មីៗ អាចនាំចូលមកកាន់ទីផ្សារកម្ពុជា បានកាន់តែទូលំទូលាយ និងមានទិសដៅកាន់តែប្រសើរឡើង បន្ទាប់ស្ថានភាពជម្ងឺកូវិឌី១៩មានភាពប្រសើរឡើងដូចគ្នា។ ទិដ្ឋភាពកំណើនសេដ្ឋកិច្ចនៃកម្ពុជាមានការកើតនឡើងជាបន្តបន្ទាប់ ទាំងផលិតផលនិងសេវាកម្មផ្សេងៗហើយតម្រូវការក៏កាន់តែច្រើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសប្រភេទទំនិញនិងសេវាកម្មពីប្រទេសថៃ ដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យធ្វើឱ្យមានការពេញនិយមសម្រាប់ប្រជាជនកម្ពុជា។

លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជា បានបញ្ជាក់ថា ក្រុមហ៊ុនផលិតផលទារកនិងម្តាយទាំង១៧ក្រុមហ៊ុន បានធ្វើការណែរនាំជូនក៏ដូចជា ផ្តល់ភាពងាយស្រួលជាច្រើនស្រាប់ដៃគូសហការពាណិជ្ជករខ្មែរ នូវសេវាកម្មដឹកជញ្ជូន ទាំងផ្លូវទឹក, ផ្លូវគោក និងអាកាស ដែលជាកត្តាងាយស្រួលផ្គត់ផ្គង់មកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនទាំង១៧ដែលបង្ហាញខ្លួននាថ្ងៃទី៣០ ខែមថុនា បានផ្តល់គំនិតទីផ្សារនិងយុទ្ធសាស្រ្តជាច្រើនសម្រាប់ពាណិជ្ជករខ្មែរ រួមការផ្តល់ជូនលក្ខខណ្ឌពិសេស សម្រាប់ដៃគូសហការមិនចំបាច់កម្ម៉ងស្តុកច្រើន យកមកចែកចាយក្នុងទីផ្សារកម្ពុជាឡើយ អាចបញ្ជាទិញនិងកម្ម៉ងទៅតាមតម្រូវការទីផ្សារបច្ចប្បន្ន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍នៃការចាប់ដៃគូ រវាងពាណិជ្ជករ ថៃនិងកម្ពុជា បានដាក់តាំងបង្ហាញ ផលិតផលសម្រាប់ ទារកនិងម្តាយ ប្រចាំឆ្នាំ២០២៣នេះ មានចនួន១៧ក្រុមហ៊ុន មកពីប្រទេសថៃ ធ្វើឡើងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នាសណ្ឋាគារ Hyatt Regency ភ្នំពេញ ដោយមានការចូលរួមពីពាណិជ្ជករ ថៃ និងពាណិជ្ជករកម្ពុជា ជាច្រើនរូបផងដែរ។

ការរៀបចំព្រឹត្តិការនេះ គឺបានទទួលកិច្ចសហការជាមួយសភាពាណិជ្ជកម្មកម្ពុជា ដែលមានការចូលរួមពីពាណិជ្ជករកម្ពុជាជាច្រើនរូប មកចូលរួមជាច្រើនរូប មកចូលរួមកម្មវិធីនៅថ្ងៃនេះ ហើយក៏ទទួលបានកិច្ចសហការយ៉ាងល្អពីពាណិជ្ជករកម្ពុជាផងដែរ។

ក្រុមហ៊ុនមកពីប្រទេសថៃមានចំនួន ១៧ ក្រុមហ៊ុនបង្ហាញវត្តមាន ព្រឹត្តិការណ៍ការចាប់ដៃគូពាណិជ្ជកម្មរវាងពាណិជ្ជករថៃនិងពាណិជ្ជករកម្ពុជា អំពីផលិតផលសម្រាប់ទារកនិងម្តាយឆ្នាំំ២០២៣ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានដូចជា៖

  1. ក្រុមហ៊ុន O-Spa International : ទំនិញ Cosmetic, Skincare, Hygiene Products
  2. ក្រុមហ៊ុន NTGS Corporation : ទំនិញ Natural Belly Mask
  3. ក្រុមហ៊ុន Attitude Mom : ទំនិញ Electric Breast Pump
  4. ក្រុមហ៊ុន Vittayasom Sriracha : ទំនិញ Baby Aroma Oil
  5. ក្រុមហ៊ុន Tropicana Oil : ទំនិញ Baby Skin Care, Baby Cream, Baby Bath, Baby Oil
  6. ក្រុមហ៊ុន Cocoono (Thailand) : ទំនិញ Baby Bedding
  7. ក្រុមហ៊ុន Good Job (Thailand) : ទំនិញ Mousquito Spray, Mozzie Lotion, Tummy Blam
  8. ក្រុមហ៊ុន Goody Group : ទំនិញ Flush Nasal, Sinus Wash Mozzie Spray
  9. ក្រុមហ៊ុន Ploen and Co : ទំនិញ Baby Skincare Organic 10. ក្រុមហ៊ុន Mother Goose : ទំនិញ Baby Furniture
  10. ក្រុមហ៊ុន Gentles and Natural : ទំនិញ Baby Skincare
  11. ក្រុមហ៊ុន Billion Kids : ទំនិញ Hair clip 13. ក្រុមហ៊ុន Soul bound : ទំនិញ Organic Butterfly Pea Baby Hair & Eyebrow Serum
  12. ក្រុមហ៊ុន Trainorachot : ទំនិញ Organic Sunscreen 15.ក្រុមហ៊ុន Qual Baby : ទំនិញ Bed for baby
  13. ក្រុមហ៊ុន Herbglory : ទំនិញ Skincare
  14. ក្រុមហ៊ុន Fae and Mae : ទំនិញ Skincare for baby and mom

ប្រសិនបើពាណិជ្ជករខ្មែរយើងមានចំណាប់ក្នុងចង់ចាប់ដៃគូរសហការជាមួយក្រុមហ៊ុនផលិតផលម្តាយនិងទារករបស់ប្រទេសថៃ អាចធ្វើការទំនាក់ទំនងកាន់ស្ថានទូតថៃប្រចាំកម្ពុជាតាមរយៈ លោកជំទាវ ជីរ៉ូណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃប្រចាំកម្ពុជា លេខទូរសព្ទ៖ 098 995 949 ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
មកដឹងពីប្រវត្តិលោក ចាប តូ ជនមានពិការភាពភ្នែកមើលមិនឃើញ ត្រូវសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទូលថ្វាយតែងតាំងជាអនុរដ្ឋលេខាធិការ

មកដឹងពីប្រវត្តិលោក ចាប តូ ជនមានពិការភាពភ្នែកមើលមិនឃើញ ត្រូវសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទូលថ្វាយតែងតាំងជាអនុរដ្ឋលេខាធិការ

សភាពាណិជ្ជកម្មកម្ពុជា បើកទ្វារចាំនិងលើកទឹកចិត្ត រុស្ស៊ីមកវិនិយោគលើវិស័យថាមពលនៅកម្ពុជា

សភាពាណិជ្ជកម្មកម្ពុជា បើកទ្វារចាំនិងលើកទឹកចិត្ត រុស្ស៊ីមកវិនិយោគលើវិស័យថាមពលនៅកម្ពុជា

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!