Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
សភាពាណិជ្ជកម្មកម្ពុជា បើកទ្វារចាំនិងលើកទឹកចិត្ត រុស្ស៊ីមកវិនិយោគលើវិស័យថាមពលនៅកម្ពុជា

មកដឹងពីប្រវត្តិលោក ចាប តូ ជនមានពិការភាពភ្នែកមើលមិនឃើញ ត្រូវសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីទូលថ្វាយតែងតាំងជាអនុរដ្ឋលេខាធិការ

សម្តែងរាប់ឆ្នាំមិនល្បីទេ តែមកល្បីរឿងពិតទៅវិញ! បែកធ្លាយរឿងអាស្រូវរបស់តារាសម្តែងលោក ធី ដានី ជាជនល្មោមកាមចូលចិត្តចាប់រំលោភនារីទៅវិញ

សភាពាណិជ្ជកម្មកម្ពុជា បើកទ្វារចាំនិងលើកទឹកចិត្ត រុស្ស៊ីមកវិនិយោគលើវិស័យថាមពលនៅកម្ពុជា

by Mr. Borin Journalist
July 6, 2023
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ក្នុងដំណើរកម្សាន្តមកកាន់បណ្តាប្រទេសក្នុងតំបន់អាស៊ាន ក្រុមអ្នកជំនួញធំៗរបស់ប្រទេសរុស្ស៊ី ចេញពីវិស័យសុខាភិបាល, រ៉ែថាមពល និង សំណង់ បន្ទាប់ពីបានចេញប្រទេសថៃជួបបណ្តាញមន្ត្រីនិងពាណិជ្ជករថៃ រួចហើយក៏បន្តមកដល់កម្ពុជា ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ដោយដឹកនាំលោកជំទាវ ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីជួបជាមួយក្រុមពាណិជ្ជករកម្ពុជា រួមទាំងកម្ពុជានិងថៃ ស្វាគមន៍និងមិនរើសអើងចំពោះអ្នកជំនួញរុស្ស៊ីក្នុងបោះទុននាំមុខជំនួញមករកស៊ីក្នុងតំបន់អាស៊ាននិងជាពិសេសនៅកម្ពុជាលើវិស័យថាមពល  រាជធានីភ្នំពេញ និងអ្នកជំនួញដែលជាអតីតនិស្សិតនៅប្រទេសរុស្ស៊ីនិងបណ្តាញអាជីវកម្មទាំងអស់របស់ M-Jira ជាមួយនឹងក្រុមពាណិជ្ជកររុស្ស៊ីដោយចាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យថាមពល, រោងចក្រថាមពលពីឡដុត, អចលនទ្រព្យ រួមទាំងអាជីវកម្មកែសម្ផស្ស នៅក្នុងប្រទេសកម្ពុជានាពេលអនាគត។

លោកស្រីវេជ្ជបណ្ឌិត Irina Nikolaevna Aksenova (អ៊ី រីណា នីកៅលីវនា អ៊សស៊ីណូវ៉ា) អគ្គនាយិកាក្រុមហ៊ុន TRO MOO IPPO លើកកម្ពស់វិស័យវប្បធម៌និងពាណិជ្ជកម្មអន្តរជាតិនិងរុស្ស៊ី បានថ្លែងថា គណៈប្រតិភូរុស្ស៊ីរបស់លោកស្រីពិតជាអារម្មណ៍ត្រេកអរចំពោះការស្វាគមន៍ដ៏ល្អ ប្រកបដោយកត្តិយសចំពោះប្រទេសពីរថៃនិងកម្ពុជា សម្រាប់រុស្ស៊ី ហើយក្រោយពីការជួបជុំនិងណែរនាំខ្លួន ក៏ដូចជាការបង្ហាញឆន្ទៈគោលបំណងរបស់ពាណិជ្ជកររុស្ស៊ីរបស់លោកស្រីហើយ សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជានិងសភាណិជ្ជកម្មកម្ពុជា ផ្តល់ឱកាសបន្ថែមទៀត ឱ្យកាន់តែទូលំទូលាយសម្រាប់ពាណិជ្ជកររុស្ស៊ី អាចចូលមកកាន់ទីផ្សារកម្ពុជា។ អ្វីដែលកក់សម្គាល់នោះគឺ ផលិតផលកសិកម្មរបស់កម្ពុជា គឺជាគោលដៅចំបងមួយ ដែលរុស្ស៊ីបានសម្លឹងឃើញដូចគ្នា។

ក្នុងជំនួបនេះជំទាវ ជីរ៉ាណាន់ វង្សមង្គល ប្រធានសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាងថែរក្សាសម្រស់ M-Jira របស់កម្ពុជា ក៏បានបញ្ជាក់ពីគោលដៅដែ មានទាំងអ្នកជំនួញមកពីព្រះរាជណាចក្រថៃនិង រុស្សី ជាមួយសភា សភាពាណិជ្ជកម្មកម្ពុជាថា គណៈប្រតិភូរបស់រុស្ស៊ីដែលសុទ្ធសឹងបណ្តាថ្នាក់ដឹកនាំអគ្គនាយកក្រុមហ៊ុនពាក់ព័ន្ធចេញពីវិស័យសុខាភិបាល, រ៉ែថាមពល និង សំណង់ ដោយក្នុងជំនួបពាណិជ្ជកម្មនេះមានការសម្របសម្រួលពីសមាគមធុរកិច្ចថៃ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងនៃជំនួបនេះគឺដើម្បីស្វែងយល់អំពីបរិយាកាសធុរកិច្ច និងពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមរកកិច្ចសហប្រតិបត្តិការនាថ្ងៃអនាគត រវាងក្រុមហ៊ុនថៃនិងរុស្ស៊ីចូលក្នុងប្រទេសកម្ពុជា។

ជាចុងក្រោយ ឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅដល់ លោកស្រី Irina Nikolaevna Aksenova ដែលមានចំណាប់អារម្មណ៍ចំពោះសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាលើកទឹកចិត្តអោយមានកិច្ចសហប្រតិបត្តិការធុរកិច្ចជាមួយនឹងសមាជិកសភាពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ឧកញ៉ា អគ្គនាយកបានថ្លែងអំណរគុណដល់ លោកស្រី ជីរ៉ាណាន់ វង្សមង្គល ចំពោះការសម្របសម្រួលអោយមានជំនួបនេះកើតឡើង។ ក្នុងជំនួប ដែលបានធ្វើឱ្យជំនួបនេះប្រព្រឹត្តទៅយ៉ាងជោគជ័យ និងប្រកមដោយភាពស្និតស្នាលបំផុត៕

ចុចមើលក្នុងតេឡាក្រាម
Next Post
សម្តែងរាប់ឆ្នាំមិនល្បីទេ តែមកល្បីរឿងពិតទៅវិញ! បែកធ្លាយរឿងអាស្រូវរបស់តារាសម្តែងលោក ធី ដានី ជាជនល្មោមកាមចូលចិត្តចាប់រំលោភនារីទៅវិញ

សម្តែងរាប់ឆ្នាំមិនល្បីទេ តែមកល្បីរឿងពិតទៅវិញ! បែកធ្លាយរឿងអាស្រូវរបស់តារាសម្តែងលោក ធី ដានី ជាជនល្មោមកាមចូលចិត្តចាប់រំលោភនារីទៅវិញ

តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ឆ្លើយបែបនេះទៅវិញ…ក្រោយសង្ស័យកែសម្ផស្សមានមុខមាត់ជាមនុស្សថ្មី, ដើម្បី.. ឈ្នះម្គុដ Mister Supranational Cambodia 2025 (មានវិឌីអូកិច្ចសំភាសន៍)

តារាសម្តែង ម៉ឺនឯក សុភារិទ្ធ ឆ្លើយបែបនេះទៅវិញ…ក្រោយសង្ស័យកែសម្ផស្សមានមុខមាត់ជាមនុស្សថ្មី, ដើម្បី.. ឈ្នះម្គុដ Mister Supranational Cambodia 2025 (មានវិឌីអូកិច្ចសំភាសន៍)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!