Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មហាជននិងក្រុមបណ្តាញសារព័ត៌មាន ផ្ទុះការវែកញ៉ែកក្រោយបែកធ្លាយករណី អ្នកជំនួញស្រីដ៏ល្បីឈ្មោះក្នុងប្រទេសថៃម្នាក់ ឱ្យតារាល្បីប្រចាំប្រទេសម្នាក់ខ្ចីនូវគ្រឿងអលង្កាសរុបជិត២លានដុល្លារ តែមិនសងវិញ… (មានវិឌីអូ)

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានដោះស្រាយ នឹងបញ្ចប់បាន 2784 ផ្ទះហើយ (មានវិឌីអូទិដ្ឋភាពជាក់ស្តែង)

មិនធ្លាប់មានពីមុនឡើយ! កម្ពុជា-ថៃ ប្រកួតបាល់ទាត់មិត្តភាពដាក់ក្រុមតារាល្បីនិងកំពូលក្រុមប្រដាល់ប៉ះគ្នាឱ្យកក្រើក ថ្ងៃ៨មីនា

មហាជននិងក្រុមបណ្តាញសារព័ត៌មាន ផ្ទុះការវែកញ៉ែកក្រោយបែកធ្លាយករណី អ្នកជំនួញស្រីដ៏ល្បីឈ្មោះក្នុងប្រទេសថៃម្នាក់ ឱ្យតារាល្បីប្រចាំប្រទេសម្នាក់ខ្ចីនូវគ្រឿងអលង្កាសរុបជិត២លានដុល្លារ តែមិនសងវិញ… (មានវិឌីអូ)

by Mr. Borin Journalist
February 5, 2025
in Entertainment, Popular Guy
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ថ្មីៗនេះ មានការផ្ទុះពត៌មានពីកម្មវិធីប៉ុស្តិ៍ទូរទស្សន៏ GMM25 អំពីតារាស្រីដ៏ល្បីឈ្មោះ ម្នាក់ដែលល្បីនឹងការសម្ញែងទ្រព្យសម្បត្តិស្តុកស្តុម្ភចាយប្រាក់ជិត២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ តែត្រូវបានអ្នកបង្កើតកម្មវិធី GMM25 បកអាក្រាតពាក់ព័ន្ធនឹងការខ្ចីទ្រព្យសម្បត្តិរបស់គេប្រើប្រាស់ ក្នុងនោះក៏មានគ្រឿងអលង្កា ពីអ្នកជំនួញស្រីដ៏មានឥទ្ធិពលក្នុងប្រទេសថៃម្នាក់ទៅវិញ។

បើយោងតាមការផ្សាយផ្ទាល់ពីកម្មវិធីប៉ុស្តិ៍ទូរទស្សន៌មាននិយាយថា តារាស្រីរូបនេះបានខ្ចីគ្រឿងអលង្កានិងកាបូបប្រេនៗពីអ្នកជំនួញស្រីដ៏ល្បីឈ្មោះ លោកស្រី WASANA INTASANG ដែលគេស្គាល់ថាជាម្ចាស់ការប្រគុំតន្ត្រី Rolling loud ដ៏ល្បីលើពិភពលោក។ មិនតែប៉ុណ្ណោះ លោកស្រី WASANA INTASANG ត្រូវបានគេបង្ហេីបឱ្យដឹងថាជាម្ចាស់រោងចក្រផលិតគ្រឿងសំអាងដ៏ល្បីដែលស្តង់ដារធំជាងគេនៅប្រទេសថៃ គឺរោងចក្រ REVOMED GLOBAL ដែលមានសាខាចំនួន08 ប្រទេសរួមមាន៖ ប្រទេសថៃ ប្រទេសញ៉ូវសេឡែន ប្រទេសកម្ពុជា ប្រទេសវៀតណាម ប្រទេសចិន នឹង ប្រទេសភូមា ផងដែរ ។

ចំពោះគ្រឿងអលង្កាដែលតារាស្រីបានខ្ចីរួមមាន ខ្សែករ ប្រេនម៉ាក Lotus ដែល មានតម្លៃជិត៦០ម៉ឺនដុល្លារ ដែលមានតែ១គត់នៅប្រទេសថៃ កាបូប Hermes ដែល មានតម្លៃជិត ៣០ម៉ឺនដុល្លារ នឹង របស់របរប្រើប្រាស់ផ្សេងៗដែលបានខ្ចីទៅហើយមិនបានសងត្រលប់មកវិញទាល់តែសោះ ។ ពត៌មាននេះធ្វើអោយមានការវែកញែក ពីសំណាក់មហាជន និង ប៉ុស្តិទូទស្សនជាច្រើន ក្នុងការតាមដានជីវិតការងារ នឹង ជីវិតឯក ជនរបស់លោកស្រី WASANA INTASNAG ។

គួរបញ្ជាក់ថា លោកស្រី WASANA INTASANG គឺអ្នកជំនួញដ៏ល្បីឈ្មោះនឹងមានឥទ្ធិ ពលយ៉ាងខ្លាំងនៅក្នុងពិភពអ្នកជំនួញក្នុងប្រទេសថៃ ។ លោកស្រីបានកាន់កាប់មុខជំនួញ នឹង ភាគហ៊ុន ១០០ភាគរយ តែម្នាក់ឯងគត់ ។ មិនតែប៉ុណ្ណោះ លោកស្រីក៏មាន មុខជំនួញនឹងក្រុមហ៊ុនរបស់លោកស្រីនៅក្នុងប្រទេសកម្ពុជាផងដែរ គឺ REVOMED CAMBODIA ដែលជាក្រុមហ៊ុនទទួលផលិតគ្រឿងសំអាងនាំមុខគេ នឹង ស្តង់ដារលំដាប់ពិភពលោក៕

សូមទស្សនាវិឌីអូ៖

ចុចមើលក្នុងតេឡាក្រាម
Next Post
មិនធ្លាប់មានពីមុនឡើយ! កម្ពុជា-ថៃ ប្រកួតបាល់ទាត់មិត្តភាពដាក់ក្រុមតារាល្បីនិងកំពូលក្រុមប្រដាល់ប៉ះគ្នាឱ្យកក្រើក ថ្ងៃ៨មីនា

មិនធ្លាប់មានពីមុនឡើយ! កម្ពុជា-ថៃ ប្រកួតបាល់ទាត់មិត្តភាពដាក់ក្រុមតារាល្បីនិងកំពូលក្រុមប្រដាល់ប៉ះគ្នាឱ្យកក្រើក ថ្ងៃ៨មីនា

សមាជិកក្រុមប្រឹក្សាភិបាលគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចប្រចាំប្រទេសកម្ពុជាលើកឡើងពីឱកាសសម្រាប់អ្នកវិនិយោគនិងម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា (មានវិឌីអូ)

សមាជិកក្រុមប្រឹក្សាភិបាលគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចប្រចាំប្រទេសកម្ពុជាលើកឡើងពីឱកាសសម្រាប់អ្នកវិនិយោគនិងម្ចាស់អាជីវកម្មនៅប្រទេសកម្ពុជា (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!