ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចហៅកាត់ (APC) បានធ្វើការប្រកាសជាផ្លូវការ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ កម្ពុជាជាសមាជិកស្របច្បាប់ ក្នុងការចូលរួមជាដៃគូសហការការនិងការវិនិយោគទាំងក្នុងតំបន់និងអន្តរជាតិ ហើយក៏បានតែងតាំង អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ក្លាយជាប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីភិច (APC) ប្រចាំប្រទេសកម្ពុជា ដែលនេះជាកំណត់ត្រាថ្មីនិងជោគជ័យដ៏ល្អប្រសើរមួយ។

ថាតើអ្វីជា គណៈកម្មាធិការអាស៊ីប៉ាស៊ីភិច សម្រាប់អ្នកដៃគូវិនិយោគឬអ្នកចង់រកស៊ី? ថាតើមានឥតប្រយោនជ៍បែបណាខ្លះ.? និងជួយអ្វីដែលសេដ្ឋកិច្ចកម្ពុជានាពេលអនាគត..?
លោកបណ្ឌិត ឈួន វណ្ណស័ក្ក អនុប្រធានក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចប្រចាំប្រទេសកម្ពុជានិងជាប្រធានផ្នែកទទួលបដិសណ្ឋារកិច្ចនិងទំនាក់ទំនង បានបញ្ជាក់ឱ្យដឹងថា៖ (ទស្សនាវិឌីអូកិច្ចសំភាសន៍ផ្ទាល់)
អ្នកនាងបណ្ឌិត ពេជ្រ ណាផា ជំនួយការផ្ទាល់របស់ប្រធានគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចប្រចាំប្រទេសកម្ពុជាប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ផងដែរថា៖ (ទស្សនា វិឌីអូ Live)
សូមអបអរផងដែរ ព្រឹត្តិការណ៍នេះក៏ជាប្រវត្តិសាស្ត្រថ្មីសម្រាប់ភាពរីកចម្រើនសម្រាប់មុខមាត់ប្រទេសជាតិ ឬ សម្រាប់កូនខ្មែរ ព្រមទាំងបណ្តាអ្នកវិនិយោគកម្ពុជានិងសមាជិកគណៈកម្មាធិការអាស៊ីប៉ាស៊ីភិចប្រចាំប្រទេសកម្ពុជាទាំងអស់បានបង្ហាញក្តីរីករាយអបអដល់ អ្នកឧកញ៉ាបណ្ឌិត យូ សាម៉េត ដែលបានទទួលភារកិច្ចថ្មី ដ៏ល្អត្រចះត្រចង់ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ឱ្យមានល្អប្រសើរ ជាពិសេសកម្ពុជានឹងសម្បូរប្រភពធនធាននៃការវិនិយោគចូលមកកម្ពុជានាពេលខាងមុខនេះ ដោតលើចំណុចសំខាន់ៗចំនួនប្រាំនៃសមាគមអាស៊ីប៉ាស៊ីហ្វិក គឺ ហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិ, ពាណិជ្ជកម្មអន្តរជាតិ, ការចុះបញ្ជីហិរញ្ញវត្ថុ, ទំនាក់ទំនងវប្បធម៌, ការផ្លាស់ប្តូរនយោបាយ និងពាណិជ្ជកម្មរវាងប្រទេសនឹងប្រទេស៕




អត្ថបទដោយ MC.Borin
រូបភាពដោយ APC






Discussion about this post