Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បែកធ្លាយរឿងលោក វ៉ាត លីម៉េង អ្នកដឹកនាំដ៏ល្បីឈ្មោះនៅកម្ពុជាម្នាក់ ឆបោកលុយស្រ្តីមេម៉ាយជិត៩ម៉ឺនដុល្លារមេរិក (មានឯកសារភស្តុតាង)

ក្រោយ MISS COSMO CAMBODIA ប​ង្ហាញបេក្ខភាពដាក់ពាក្យចូលប្រឡង ឃើញមាន ប៊ី សុធារី និង ផន ស្រីពី, ស្រាប់តែអ្នកនាង អ៊ឹម សុគន្ធា ឆេះឆួលផ្ទុះប្រតិកម្មចេញសារទាំងយប់ (មានវិឌីអូ)

ទស្សនាវដ្ដីសេដ្ឋកិច្ចធំបំផុតជប៉ុនបោះពុម្ភ៣ម៉ឺនច្បាប់អំពីសហគ្រិន​ស្ត្រីខ្មែរ​មួយ​រូប

បែកធ្លាយរឿងលោក វ៉ាត លីម៉េង អ្នកដឹកនាំដ៏ល្បីឈ្មោះនៅកម្ពុជាម្នាក់ ឆបោកលុយស្រ្តីមេម៉ាយជិត៩ម៉ឺនដុល្លារមេរិក (មានឯកសារភស្តុតាង)

by Mr. Borin Journalist
March 14, 2025
in Entertainment, Star
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ជាផលិតករនិងអ្នកដឹកនាំវិស័យភាពយន្តដ៏ល្បីឈ្មោះម្នាក់នៅកម្ពុជា លោក វ៉ាត លីម៉េង ស្រាប់តែបែកធ្លាយរងការចោទប្រកាន់ថា ជាមនុស្សឆបោកប្រាក់របស់គេ ដោយប្រើប្រាស់ល្បិច ឱ្យរកស៊ីហ៊ុនជាមួយបើកផលិតកម្មភាពយន្តនៅស្រុកខ្មែរ។

ករណីបែកធ្លាយរបស់លោក វ៉ាត លីម៉េង ត្រូវតុលាការទម្លាយចេញឱ្យដឹង ក្រោយមានដីការកោះហៅចំនួន៣លើកមកហើយ ក្រោមការចោទប្រកាន់ថា លោកបានបានឆបោកប្រាក់ក្នុងទំហំទឹកប្រាក់ អស់លុយជាង៨ម៉ឺនដុល្លារអាមេរិក តាំងពីអំឡុងឆ្នាំ២០២៣ ពីស្រ្តីមេម៉ាយម្នាក់ ដែលជាអណិកខ្មែរអាមេរិក ដោយជនរងគ្រោះបានអះអាងប្រាប់ដល់តុលាការថា ខ្លួនបានចាញ់បោកក្រោមពាក្យលួងលួមរកស៊ីដាក់ហ៊ុនជាមួយគ្នា បើកក្រុមហ៊ុនដាក់ឈ្មោះរួមគ្នា តែចុងក្រោយលោក វ៉ាត លីម៉េង រត់ច្បាប់ដាក់ឈ្មោះក្រុមហ៊ុនតែម្នាក់ឯង បំពានតាមការសន្យា ទើបកើតជាការប្តឹងផ្តល់ដល់តុលាការ។

បើយោងលិខិតពាក្យបណ្តឹងរបស់ជនរងគ្រោះបានឱ្យដឹងថា ក្នុងរយៈពេលដែលជនរងគ្រោះកំពុងស្នាក់នៅជាបណ្ដោះអាសន្នក្នុងប្រទេសកម្ពុជា ឈ្មោះ វ៉ាត លីម៉េង បានធ្វើការបញ្ចុះបញ្ចូលលួងលោមជនរងគ្រោះឲ្យធ្វើការដាក់ហ៊ុនចូលគ្នា ក្នុងគោលបំណងបង្កើតក្រុមហ៊ុនផលិតកម្មភាពយន្ត និងវីដេអូ ដើម្បីរកប្រាក់ចំណេញធ្វើការបែងចែកគ្នា។

ក្រោយមានការជឿជាក់លើរូបឈ្មោះ វ៉ាត លីម៉េង និងមានជំនឿស៊ុបថា មុខរបរអាជីវកម្មនេះ អាចនឹងរកប្រាក់ចំណូល បានដោយសារប្រជាជនកម្ពុជាសព្វថ្ងៃកំពុងមានសន្ទុះក្នុងការគាំទ្រលើវិស័យសិល្បៈ និងភាពយន្តនោះ ជនរងគ្រោះបានយល់ព្រមជាមួយឈ្មោះ វ៉ាត លីម៉េង ដោយសន្យាធ្វើការបណ្ដាក់ទុនរួមគ្នាជាមួយលោក នៅពេលខ្លួនវិលត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ថានឹងធ្វើការបង្វែរផ្ទេរប្រាក់ជូនឈ្មោះ វ៉ាត លីម៉េង ដើម្បីយកមកបង្កើតក្រុមហ៊ុន ផលិតភាពយន្ត និងវីដេអូ។

ជាក់ស្ដែងនៅពេលត្រឡប់ទៅដល់សហរដ្ឋអាមេរិកវិញ ជនរងគ្រោះបានធ្វើការបង្វែរប្រាក់ ជាបន្តបន្ទាប់ក្នុងការដាក់វិនិយោគបង្កើតក្រុមហ៊ុនផលិតភាពយន្ត និង វីដេអូ តាមគណនីឈ្មោះរបស់លោក គឺ VATH LYMENG មានចំនួន១២លើក ដែលមានទឹកប្រាក់សរុបចំនួន USD85,200.00 (ប្រាំបីម៉ឺនប្រាំពាន់ និងពីររយដុល្លារអាមេរិកគត់)។ ក្រោយពីឈ្មោះ វ៉ាត លីម៉េង បានទទួលប្រាក់នេះនៅក្នុងដៃរួចហើយ បានប្រើប្រាស់ប្រាក់ទាំងអស់នេះ ខុសពីគោលបំណងដែលបានសន្យាគ្នាជាមួយជនរងគ្រោះកន្លងមក។

ឈ្មោះ វ៉ាត លីម៉េង បានយកលុយនោះប្រើប្រាស់បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ហើយប្រាក់មួយចំនួនយកទៅបង្កើតសហគ្រាសផលិតភាពយន្ត និងវីដេអូ ផ្ទាល់ខ្លួនតែម្នាក់ឯងដែលនាមករណ៍សហគ្រាសឯកបុគ្គលនោះមានឈ្មោះថា «អាភៀន ស្តារ ហ្វីម (AZIAN STARS FILM)» ដោយមិនមែនជាក្រុមហ៊ុននីតិបុគ្គលនោះឡើយ បែរជាដាក់ឈ្មោះខ្លួនឯងជាម្ចាស់សហគ្រាស និងជាម្ចាស់ភាគហ៊ុនតែម្នាក់ឯងទៅវិញ (ដូចមានឯកសារជូនភ្ជាប់មកជាមួយ)។

កន្លងមកដោយយោងទៅលើការយោគយល់អំពីមនោសញ្ចេតនារាប់អានគ្នា ជនរងគ្រោះបានផ្ដល់ពេលវេលា និងឱកាសគ្រប់គ្រាន់សម្រាប់ឲ្យឈ្មោះ វ៉ាត លីម៉េង ចូលខ្លួនមកដោះស្រាយបញ្ហាប្រាក់ ដែលបុគ្គលនេះឆបោក យកទៅខាងលើជាញឹកញាប់ តែបុគ្គលឈ្មោះ វ៉ាត លីម៉េង គ្រាន់តែបានសន្យាជាមួយជនរងគ្រោះថាថ្ងៃនេះថ្ងៃនោះជាហូរហែរថា នឹងចូលខ្លួនដោះស្រាយ តែរហូតមកទល់ពេលនេះឈ្មោះ វ៉ាត លីម៉េង មិនមានដំណោះស្រាយ អ្វីទាល់តែសោះ បែរជាទទួលបានមកវិញនូវពាក្យភូតភរកុហក បោកប្រាស់ និងបដិសេធមិនបំពេញកាតព្វកិច្ចតាមសន្យារបស់ខ្លួន និងគេចខ្លួន រហូតមកដល់សព្វថ្ងៃ។

ក្រោយរងគ្រោះដោយអំពើឆបោកជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការ ហើយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដែលមានលោក ជា សា ព្រះរាជអាជ្ញារង បានចេញដីកាកោះទៅកាន់ឈ្មោះ វ៉ាត លីម៉េង ចំនួន៣លើករួចមកហើយ តែសម្រាប់ចោទប្រកាន់នេះ សាម៉ីខ្លួន លោក វ៉ាត លីម៉េង មិនចេញមុខប្រតិកម្មនិងមានការបកស្រាយបែបណាឡើយ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ទស្សនាវដ្ដីសេដ្ឋកិច្ចធំបំផុតជប៉ុនបោះពុម្ភ៣ម៉ឺនច្បាប់អំពីសហគ្រិន​ស្ត្រីខ្មែរ​មួយ​រូប

ទស្សនាវដ្ដីសេដ្ឋកិច្ចធំបំផុតជប៉ុនបោះពុម្ភ៣ម៉ឺនច្បាប់អំពីសហគ្រិន​ស្ត្រីខ្មែរ​មួយ​រូប

ឡេអា បេក្ខភាពក្មេងជាងគេរបស់ Miss Supranational Cambodia 2025 ទទួលការចាប់អារម្មណ៍ពីមហាជន (មានវិឌីអូកិច្ចសំភាសន៍)

ឡេអា បេក្ខភាពក្មេងជាងគេរបស់ Miss Supranational Cambodia 2025 ទទួលការចាប់អារម្មណ៍ពីមហាជន (មានវិឌីអូកិច្ចសំភាសន៍)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!