Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឡេអា បេក្ខភាពក្មេងជាងគេរបស់ Miss Supranational Cambodia 2025 ទទួលការចាប់អារម្មណ៍ពីមហាជន (មានវិឌីអូកិច្ចសំភាសន៍)

ទស្សនាវដ្ដីសេដ្ឋកិច្ចធំបំផុតជប៉ុនបោះពុម្ភ៣ម៉ឺនច្បាប់អំពីសហគ្រិន​ស្ត្រីខ្មែរ​មួយ​រូប

ស្ងាត់ៗស្រាប់តែវេជ្ជបណ្ឌិត ម៉ម គឹមអេង នឹងទទួលពានរង្វាន់ថ្មីមួយលំដាប់អន្តរជាតិប្រចាំតំបន់អាស៊ីឆ្នាំ២០២៥

ឡេអា បេក្ខភាពក្មេងជាងគេរបស់ Miss Supranational Cambodia 2025 ទទួលការចាប់អារម្មណ៍ពីមហាជន (មានវិឌីអូកិច្ចសំភាសន៍)

by Mr. Borin Journalist
March 18, 2025
in Entertainment, Star
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ កញ្ញា KONG SOTHON LE A (គង់ ហ្សូតន់ ឡេអា) ដែលមហាជនចងចាំថា បេក្ខភាពស្រីស្អាតរូបនេះ មានមុខស្រដៀងនឹងកញ្ញា ហង្ស ម៉ានី កញ្ញាឯករបស់ MISS UNIVERSE CAMBODIA 2022 ត្រូវបានឃើញថា បានលេចមុខជាថ្មីម្តងទៀត ក្នុងកម្មវិធី Miss Supranational Cambodia 2025 ។

កញ្ញា ហ្សូតន់ ឡេអា ជានិស្សិតឆ្នាំទី២នៃមុខវិជ្ជាផ្នែកឌីហ្សាញ មានវ័យ១៨ឆ្នាំ ហើយជាកូនកាត់ខ្មែរបារាំងដោយមានឪពុកជាជនជាតិបារាំង ម្តាយជាជនជាតិខ្មែរ មានសមត្ថភាពខ្ពស់ក្នុងប្រើប្រាស់ភាសាអង់គ្លេស ក្រៅពីមានរូបសម្រស់ស្រស់ រាងស្លីម សាច់សស្អាត។ ក្នុងវិស័យបវរកញ្ញា ឡេអា បានចូលប្រលូកក្នុងកម្មវិធីធំជាច្រើនៗ ហើយចុងក្រោយថ្មីៗ នាងក៏ជាប់ចំណាត់ថ្នាក់លំដាប់រងទី៤ កញ្ញាឯក MISS CAMBODIA 2024 ប៉ុន្តែតំណែងមួយនេះ នាងសុំលាលែង ហើយក៏សម្រេចចិត្តវិលជាថ្មី ចូលប្រឡងក្នុងកម្មវិធី Miss Supranational Cambodia 2025 ដោយដាក់គោលដៅយកតំណែងកញ្ញាឯកនិងចង់គ្រងម្គុដ។

បេក្ខភាពរបស់ Miss Supranational Cambodia 2025 ដែលមានមុខមាត់ស្រដៀងនឹង ហង្ស ម៉ានីតា រូបនេះពិតជាស្រស់ស្អាត និង រូបរាងក៏មិនចាញ់សិស្សច្បងឡើយ ដោយកញ្ញា KONG SOTHON LE A (គង់ ហ្សូតន់ ឡេអា) មានសមត្ថភាពខ្ពស់ មកទាំងព្រមតែម្តង ទាំងរូបរាងកាយ សម្រស់ ការដើរ ការនិយាយ ប្រកបដោយភាពក្លាហាន ទទួលការសរសើរ ក្នុងកម្មវិធីការប្រកួតដណ្តើមម្គុដ Miss Supranational Cambodia 2025 ។

ការប្រកួត Miss Supranational Cambodia 2025 កំពុងចាប់ផ្តើមបានរយៈ១មួយខែមកហើយ មើលឃើញថា ហ្សូតន់ ឡេអា មិនត្រឹមតែបង្ហាញភាពទាក់ទាញ មានមន្តស្នេហ៍ឡើយ សមត្ថភាពទាំងចំណេះដឹងរបស់នាង បានបញ្ចេញ ដោយភាពជឿជាក់ខ្ពស់ ក្នុងវគ្គការប្រកួតជាច្រើនវគ្គមកហើយ ធ្វើឱ្យអ្នកគាំទ្រជាច្រើន មានការពេញចិត្តនឹងសមត្ថភាពរបស់នាង៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ស្ងាត់ៗស្រាប់តែវេជ្ជបណ្ឌិត ម៉ម គឹមអេង នឹងទទួលពានរង្វាន់ថ្មីមួយលំដាប់អន្តរជាតិប្រចាំតំបន់អាស៊ីឆ្នាំ២០២៥

ស្ងាត់ៗស្រាប់តែវេជ្ជបណ្ឌិត ម៉ម គឹមអេង នឹងទទួលពានរង្វាន់ថ្មីមួយលំដាប់អន្តរជាតិប្រចាំតំបន់អាស៊ីឆ្នាំ២០២៥

កម្ពុជានិងកូរ៉េត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េប្រចាំឆ្នាំ២០២៥ដ៏ធំមួយ    

កម្ពុជានិងកូរ៉េត្រៀមរៀបចំព្រឹត្តិការណ៍ការប្រកួតប្រជែងផ្នែករចនារូបសម្រស់កូរ៉េប្រចាំឆ្នាំ២០២៥ដ៏ធំមួយ   

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!