Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
វេជ្ជបណ្ឌិត ម៉ម គឹមអេង៖ “មានលុយទិញសម្ភារៈនិយមល្អៗ មិនស្មើរជួយដល់វីរៈកងទ័ពខ្មែរ”

សូមអបអរសាទរ Hinoki សម្រេចជាជំហានបន្ទាប់សម្ពោធ Japanese Lounge កន្លែងកម្សាន្តថ្មី បែបជប៉ុនលាយបែបសហសម័យទំនើប

ខាត់ សុឃីម ចេញមុខបកស្រាយការបង្ហោះសារមួយឃ្លារថា "បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35", ឃ្លានេះកំពុងត្រូវអ្នកលក់អនឡាញជះកំហឹង (មានវិឌីអូ)

វេជ្ជបណ្ឌិត ម៉ម គឹមអេង៖ “មានលុយទិញសម្ភារៈនិយមល្អៗ មិនស្មើរជួយដល់វីរៈកងទ័ពខ្មែរ”

by Mr. Borin Journalist
August 6, 2025
in Entertainment, Popular Guy
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ជាការពិតណាស់សង្គ្រាមឈ្លានពានលើទឹកដីខ្មែរ ពីសំណាក់ក្រុមចោរសៀម នៅបន្តមានមហិច្ចតា បើទោះបីជាកម្ពុជានិងថៃ ស្ថិតនៅក្រោមបទឈប់បាញ់យ៉ាងក្តី ប៉ុន្តែស្ថានភាពពេលនេះ ប្រជាជនកម្ពុជាមានតែរួបរួមគ្នា គាំទ្រដល់ជួរមុខ ដែលកំពុងស្ថិតនៅខ្សែបន្ទាត់ចន្លោះស្លាប់និងរស់ ផ្តុរផ្តាច់ការពារទឹកដី មិនឱ្យចោរសៀមសម្រេចបានដូចបំណងឡើយ។

ស្របពេលស្ថានការន៍បែបនេះ កម្លាំងសប្បុរសជនគឺជារឿងសំខាន់និងជាស្នូលជាបេះដូងសម្រាប់គ្រប់កងទ័ពរបស់យើង ហើយសម្រាប់សប្បុរសជនលេចធ្លោមួយរូប ដែលជាបុគ្គលល្បីឧស្សាហ៍ចេញធ្វើបុណ្យនិងជួយដល់តំបន់ខ្វះខាតកន្លងមកនេះ គឺ លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានបង្ហោះសារយ៉ាងចាក់ដោតនិងគួរឱ្យសរសើរក្នុងនាមជាអ្នកអភិកជនមួយរូប ប្រកដោយសេចក្តីថ្លៃថ្នូរ ដោយលោកស្រី បានបង្ហោះសារដាស់តឿន និង បង្ហាញពាក្យឃ្លាដ៏មានន័យ
ពោលគឺ “មានលុយទិញសម្ភារៈនិយមល្អៗ មិនស្មើរជួយដល់វីរៈកងទ័ពខ្មែរ” ។

សារដាស់តឿននិងពាក្យមួយឃ្លារបស់លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង មួយនេះបានផុសឡើងស្របពេលលោកស្រីវេជ្ជបណ្ឌិតបានបញ្ចេញសកម្មភាពយ៉ាងធំធេង ចាប់តាំងពីផ្ទុះសង្គ្រាមមកដោយលោកស្រីបានចំណាយថវិការហូតដល់១ម៉ឺនដុល្លារ ទិញស្នៀងអាហារ ក្នុងជួយគ្រាអាសន្ន ដល់ជនភាសឹក និង កងទ័ពជួរមុខរបស់យើង ដែលទង្វើរសប្បុរសជនខ្មែរយើង ផ្ទុយពីក្រុមជ្រុលនិយមសៀមតែងតែប្រមូលលុយឱ្យទ័ពសៀម ទិញគ្រាប់បែក ទិញដ្រូន មកឈ្លានពានទឹកដីខ្មែរ សម្លាប់ប្រជាជនខ្មែរ។

ប្រជាជនខ្មែរទាំងអស់ គ្រប់គ្នាសុទ្ធសឹងតែចង់បានសុខសន្តិភាព និង ការរួបរួមគ្នាខ្មែរស្រលាញ់ខ្មែរ ដែលកត្តាទាំងនេះ មិនអាចឱ្យលោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ទាំងស្វាមី ទាំងក្រុមគ្រួសារ ទាំងមិត្តភ័ក្ត្រ មិនស្ងៀមបានឡើយ មិនត្រឹមតែចំណាយថវិកាយ៉ាងច្រើនសន្ធឹកនោះឡើយ បានរួមគ្នាបញ្ចេញកម្លាំងពលកម្មផ្ទាល់ ចុះចែកអំណោយដល់ជនភាសឹក នៅតំបន់ភាសឹកដ័៏កំសត់ ទៅដល់ដោយផ្ទាល់ហើយ លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ពិតជាទប់ទឹកភ្នែកមិនបានឡើយ សម្រាប់ទុក្ខវេទនារបស់ប្រជាជនខ្មែរ ក្រោមភ្លើងសង្គ្រាមរបស់ចោរសៀម។

ជាមួយគ្នានោះ លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង និងស្វាមី បានឯកភាពគ្នាក្នុងការបន្តគាំទ្រដល់វីរៈកងទ័ពជួរមុខបន្ថែមទៀត ដោយលោកស្រីបានសម្រេចថា នឹងផ្តល់ជូនផ្ទះចំនួន១១ខ្នង ដល់កងទ័ពខ្មែរយើង ដែលពួកគាត់ខ្លះបានរកឃើញថា ខ្លះដីអត់ផ្ទះ ខ្លះគ្មានទាំងផ្ទះជម្រកត្រឹមត្រូវឡើយ។ ជាហេតុដែលមើលឃើញនូវវីរៈភាពអង់អាចរបស់កងទ័ពខ្មែរយើងនាពេលនេះ លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ជាជំហានដំបូងបានសម្រេចឱ្យខាងក្រុមហ៊ុនសាងសង់ផ្ទះចល័តចំនួន១១ខ្នង ដើម្បីជាលើកទឹកចិត្តនិងជាតបស្នងគុណដល់វីរៈកងទ័ពដែលហ៊ានលះបង់ទាំងឈាមស្រស់ ផ្តូរផ្តាច់ ការពារទឹកដី មិនឱ្យចោរសៀមឈ្លានពានបានឡើយ។

ផ្ទះ១១ខ្នងរបស់លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង កំពុងតែធ្វើជិតរួចរាល់បណ្តើរៗហើយ ដែលធ្វើឱ្យលោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង សប្បាយរីករាយក្នុងគាំទ្រដល់ជួរមុខរបស់យើង ហើយមហាជននិងអ្នកគាំទ្របានផ្ញើរសារអគុណផង ពេញចិត្តយ៉ាងខ្លាំងផងដល់លោកស្រីវេជ្ជបណ្ឌិត ដែលបានគិតគូរដល់ភាពលំបាករបស់កងទ័ពខ្មែរយើង ។ លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង ជាសប្បុរសជនលេចធ្លោមួយរូប ក្រោយបានបរិច្ចាកថិវកា១ម៉ឺនដុល្លារគាំទ្រជួរមុខ ហើយពេលនេះបន្ថែមជូនផ្ទះ១១ខ្នងជូនដល់វីរៈកងទ័ពយើងទៀត។ នេះទឹកចិត្តដ៏វិសេសវិសាលណាស់ សូមថ្លែងអំណរគុណដល់លោកស្រីវេជ្ជបណ្ឌិត ម៉ម គឹមអេង និងក្រុមគ្រួសារ ជាពិសេស មជ្ឈមណ្ឌលកែសម្ភស្ស CRYSTALតែងតែមានគ្រប់សកម្មភាពដើម្បីសង្គមជាតិ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ខាត់  សុឃីម ចេញមុខបកស្រាយការបង្ហោះសារមួយឃ្លារថា “បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35”, ឃ្លានេះកំពុងត្រូវអ្នកលក់អនឡាញជះកំហឹង (មានវិឌីអូ)

ខាត់ សុឃីម ចេញមុខបកស្រាយការបង្ហោះសារមួយឃ្លារថា "បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35", ឃ្លានេះកំពុងត្រូវអ្នកលក់អនឡាញជះកំហឹង (មានវិឌីអូ)

ថៅកែស្រីម្ជូរវត្តភ្នំ១៦៨ចេញមកជម្រះឱ្យដឹងសខ្មៅម្តងលើអ្នករិះគន់វាយប្រហារ ប៉ីប៉ីឌី ដោយចោទកិបកេងនិងធ្វើបុណ្យយកល្បី (មានវិឌីអូ)

ថៅកែស្រីម្ជូរវត្តភ្នំ១៦៨ចេញមកជម្រះឱ្យដឹងសខ្មៅម្តងលើអ្នករិះគន់វាយប្រហារ ប៉ីប៉ីឌី ដោយចោទកិបកេងនិងធ្វើបុណ្យយកល្បី (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!