Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ខាត់  សុឃីម ចេញមុខបកស្រាយការបង្ហោះសារមួយឃ្លារថា “បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35”, ឃ្លានេះកំពុងត្រូវអ្នកលក់អនឡាញជះកំហឹង (មានវិឌីអូ)

វេជ្ជបណ្ឌិត ម៉ម គឹមអេង៖ "មានលុយទិញសម្ភារៈនិយមល្អៗ មិនស្មើរជួយដល់វីរៈកងទ័ពខ្មែរ"

ថៅកែស្រីម្ជូរវត្តភ្នំ១៦៨ចេញមកជម្រះឱ្យដឹងសខ្មៅម្តងលើអ្នករិះគន់វាយប្រហារ ប៉ីប៉ីឌី ដោយចោទកិបកេងនិងធ្វើបុណ្យយកល្បី (មានវិឌីអូ)

ខាត់ សុឃីម ចេញមុខបកស្រាយការបង្ហោះសារមួយឃ្លារថា “បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35”, ឃ្លានេះកំពុងត្រូវអ្នកលក់អនឡាញជះកំហឹង (មានវិឌីអូ)

by Mr. Borin Journalist
August 8, 2025
in Entertainment, Star
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ត្រឹមតែយប់សោះ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៥ ស្រាប់តែផ្ទុះការវែកញ៉ែកនិងកំហឹងជាច្រើនពីសំណាក់អ្នកលក់គ្រឿងសម្អាង អ្នកលក់អនឡាញ និងជាពិសេសម្ចាស់ប្រេនធំៗ នៅស្រុកខ្មែរ នាំគ្នាវាយប្រហារ ប្រតិកម្មយ៉ាង ដោយមិនសុខចិត្តទៅនឹងការបង្ហោះរបស់តារាចម្រៀង ខាត់ សុឃីម ពាក់ព័ន្ធនឹងគ្រឿងសម្អាងនិងទំនិញរបស់ថៃ នៅបន្តនាំចូល ឬខ្លះទៀត លក់មិនចេះអស់ទាល់សោះ បន្តមានជាប់ជាហែរ ចាប់តាំងពីផ្ទុះជម្លោះ ព្រំដែន រហូតកើតសង្គ្រាម មានទំនិញខ្លះ បានបន្តវត្តមាននៅកម្ពុជា ក្រោមលេស “លក់លាងឃ្លា ឬ Clear Stock” ហើយនឹងឈប់នាំចូលឥវ៉ាន់ចោរសៀម។

មួយឃ្លារបស់តារាចម្រៀង ខាត់ សុឃីម ដែលបានធ្វើឱ្យកក្រើកដល់វិស័យអនឡាញនៅកម្ពុជាស្ទើរតែទូរទាំងប្រទេស និងរហូតដល់ថ្នាក់អ្នកធ្លាប់ស្រលាញ់ពេញចិត្ត កន្លងមកបែរជាខឹងស្អប់ ខាត់ សុឃីម ដោយពីមុនហៅ អ្នកបង ហៅ បងឃីម តែពេលខឹងស្អប់មិនចូលចិត្ត ក៏ហៅដាច់សាច់តែម្តង ថា “មីង” នោះគឺ តារាចម្រៀង ខាត់ សុឃីម បានបង្ហោះថា “បង្ហើយស្តុកចាស់ទំនិញថៃ ១ខែហើយមិនអស់សោះ ! បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35” ។

គ្រាន់តែមួយឃ្លាចេញមក គឺមិនដល់២៤ម៉ោងស្រួលបួលផង ផ្ទុះកក្រើកបណ្តាអ្នកលក់អនឡាញជាច្រើន ដូចលើកទ័ពគ្នាមកតែម្តង បានប្រតិកម្មតបទៅកាន់តារាចម្រៀង ខាត់ សុឃីម វិញដោយខ្លះបានលើកឡើងថា សូមជម្រាបអ្នកមីងឃីម ឥវ៉ាន់ខ្លះរបស់ពួកខ្ញុំ កម្ម៉ងតាំងពីមុនសង្គ្រាមផ្ទុះឡើង ហេតុដូច្នេះទើបតែអាចសម្រួលបានចូលមក ហើយពួកខ្ញុំ ធ្វើម៉េចបោះបង់ចោលតែខាតរាប់ម៉ឺនសែនដុល្លារ។ ពេលមានសង្គ្រាមពួកខ្ញុំបានលះបង់ថវិកាប្រមូលទៅជួយជនសភាសឹកនិងកងទ័ពហើយ មើលឃើញពួកខ្ញុំផង។ រឿងឥវ៉ាន់នៅសល់ទុកអោយខ្ញុំដោះស្រាយតាមដំណាក់កាលសិន។

ទន្ទឹមនឹងផងដែរ មតិប្រតិកម្មជាច្រើនផ្សេងទៀត ស្រដៀងគ្នាផងដែរសំណាក់ម្ចាស់ប្រេនគ្រឿងសម្អាងនៅស្រុកខ្មែរ បាននាំគ្នាសរសេរឆ្លើយតបទៅកាន់តារាម្រៀង ខាត់ សុឃីម ឱ្យថា រយៈពេលមានសង្គ្រាមកន្លងមកនេះ សួរថាពួកគាត់ បានរកស៊ីឬអត់? ទំនិញថៃដែលពួកគាត់នាំមកលក់ សួរថា ពួកគាត់ដឹងមុនឬអត់ថា មានសង្គ្រាមកើតឡើង? ទំនិញមានក្នុងដៃនៅសល់តែរាប់ម៉ឺន លាន ប្រអប់ សួរថា ត្រឹមរយៈពេលខ្លី អាចទេ លក់ទាល់អស់ភ្លាមៗ ហើយក៏សួរទៀតថា ទំនិញថៃនាពេលនេះ អាចលក់បានស្រួលៗដូចមុន ឬ Clear Stock បានស្រួលដែរឬទេ? សារប្រតិកម្មទាំងនេះ ផ្ទុះឡើងសងទៅកាន់តារាចម្រៀង ខាត់ សុឃីម។

ក្រោយមើលឃើញសារជាច្រើនផ្ទុះឡើងវាយប្រហារនិងបកទៅលើតារាចម្រៀងរូបនេះហើយ សាម៉ីខ្លួនអ្នកនាង ខាត់ សុឃីម ដែលជាម្ចាស់ប្រេន Mochy ផងដែរបានចេញមុខបកស្រាយដោយផ្ទាល់កាលពីយប់ថ្ងៃទី០៨ សីហា ដោយលើកឡើងថា “បង្ហើយស្តុកចាស់ទំនិញថៃ ១ខែហើយមិនអស់សោះ ! បង្ហើយយូរៗ ថៃប្តូរយន្តហោះពី F-16 ទៅ F-35” នោះ មិនមែនសំដៅទៅលើម្ចាស់ប្រេនគ្រឿងសម្អាងទាំងអស់គ្នាគ្រប់រូបនោះទេ សូមកុំយល់ច្រឡំនិងមានការខឹងសម្បារស្អប់លើអ្នកនាង។ អ្វីដែល អ្នកនាង ខាត់ សុឃីម ចង់ផ្តោតនោះ គឺមិនមែណសំដៅទៅលើគ្រឿងសម្អាងឡើយ គឺសំដៅលើទំនិញថៃប្រើប្រាស់ប្រចាំថ្ងៃ ប៉ុណ្ណោះ ដែលបាននៅបន្តលួចនាំចូល និងបន្លំដាក់លក់នៅតាមផ្សារ ក្រោមលេសលក់លាងឃ្លា ។

ជាចុងក្រោយតារាចម្រៀង ខាត់ សុឃីម បានស្នើរសុំដល់មហាជននិងជាពិសេសអ្នកលក់ឡាញទាំងអស់សូមមេត្តាបញ្ឈប់ការខឹងសម្បារលើរូបនាងបន្តទៀត ហើយអ្នកនាងផ្ទាល់ក៏មិនខឹងតបតអ្វីដែរ គ្រាន់តែឈប់យល់ច្រឡំ ចំពោះសាររបស់អ្នកនាង ព្រោះអ្នកនាង នៅតែមានអារម្មណ៍ឈឺចាប់មិនអាចបំភ្លេចបានឡើយ ចំពោះសង្គ្រាមឈ្លានពានពីចោរសម្លាប់ខ្មែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ថៅកែស្រីម្ជូរវត្តភ្នំ១៦៨ចេញមកជម្រះឱ្យដឹងសខ្មៅម្តងលើអ្នករិះគន់វាយប្រហារ ប៉ីប៉ីឌី ដោយចោទកិបកេងនិងធ្វើបុណ្យយកល្បី (មានវិឌីអូ)

ថៅកែស្រីម្ជូរវត្តភ្នំ១៦៨ចេញមកជម្រះឱ្យដឹងសខ្មៅម្តងលើអ្នករិះគន់វាយប្រហារ ប៉ីប៉ីឌី ដោយចោទកិបកេងនិងធ្វើបុណ្យយកល្បី (មានវិឌីអូ)

ថាមែនៗ! សមាគមឧកញ៉ាកម្ពុជាដាក់លិខិតស្នេីរទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដេីម្បីបញ្ចប់គោរមងារឧកញ៉ាពី Love Riya ហើយ (មានវិឌីអូ)

ថាមែនៗ! សមាគមឧកញ៉ាកម្ពុជាដាក់លិខិតស្នេីរទៅសម្តេចធិបតី ហ៊ុន ម៉ាណែត ដេីម្បីបញ្ចប់គោរមងារឧកញ៉ាពី Love Riya ហើយ (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!