Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ដំរីដ៏ឆ្លាត “ឡាក់គី” ស្លាប់ហើយ បើទោះបីជាក្រុមគ្រូពេទ្យខំជួយព្យាបាលយ៉ាងណាក៏ដោយ, មន្ត្រីជំនាញបញ្ជាក់ពីមូលហេតុ..

កម្មវិធី “ស្លាបសន្តិភាព” ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ (មានវិឌីអូ)

ខ្មែរមួយភូមិយកដំបងប្រុងសំពងក្បាលឆ្កែ ក្រោយឃើញមកទាំងហ្វូងរាយបន្លាលួសព័ន្ធប្លន់ ផ្ទះសម្បែង (មានវិឌីអូច្រើន)

ដំរីដ៏ឆ្លាត “ឡាក់គី” ស្លាប់ហើយ បើទោះបីជាក្រុមគ្រូពេទ្យខំជួយព្យាបាលយ៉ាងណាក៏ដោយ, មន្ត្រីជំនាញបញ្ជាក់ពីមូលហេតុ..

by Mr. Borin Journalist
August 24, 2025
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(តាកែវ)៖ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥នេះ បានប្រកាសពីដំណឹងដ៏ក្រៀមក្រំ អំពីការស្លាប់ដំរីញីជាទីស្រឡាញ់ឈ្មោះ «ឡាក់គី» នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែសីហានេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺភ្លាមៗកាលពីល្ងាចថ្ងៃសុក្រ។

ក្រសួងកសិកម្មបានបញ្ជាក់ថា ក្រុមពេទ្យសត្វបានផ្តល់ការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុត ប៉ុន្តែទោះបីជាបានប្រឹងប្រែងព្យាយាមអស់ពីសមត្ថភាពក៏ដោយ ក៏នៅតែមិនអាចជួយសង្គ្រោះជីវិតរបស់ឡាក់គីបាន។ លោកទ្រី ស៊ីថេង ដែលជាហ្មរបស់ឡាក់គី បានបន្តជួយថែទាំ «ឡាក់គី» បើទោះបីជាបានចាកចេញពី Wildlife Alliance ហើយក៏មានវត្តមាននៅជាប់ជាមួយឡាក់គី នៅពេលមានអាការៈជំងឺផងដែរ។

ក្នុងឱកាសនេះ រដ្ឋបាលព្រៃឈើសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកថែទាំ ពេទ្យសត្វ និងបុគ្គលិកទាំងអស់នៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ជាពិសេស លោក ទ្រី ស៊ីថេង ដែលប្រៀបដូចជាឪពុកដែលបានផ្តល់ក្តីស្រឡាញ់និងការថែទាំ«ឡាក់គី» ប្រកបដោយវិជ្ជាជីវៈយ៉ាងខ្ជាប់ខ្ជួនពេញមួយជីវិត។

ក្រសួងសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមហ្មថែទាំដំរី ព្រមទាំងបងប្អូនប្រជាពលរដ្ឋ និងអ្នកស្រឡាញ់ដំរី «ឡាក់គី» ទាំងអស់ ចំពោះការបាត់បង់ដំរីដែលជានិមិត្តរូបមួយដ៏សំខាន់នៃមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។

សម្រាប់រយៈពេលជាង ២៦ឆ្នាំនៃការចិញ្ចឹមបីបាច់ថែរក្សានៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ ដំរី «ឡាក់គី» បានវិវត្តពីកូនដំរីតូចមួយ ទៅជានិមិត្តរូបនៃភាពអង់អាច ភាពទន់ភ្លន់ និងបានបំផុសគំនិតឱ្យសាធារណជនមានការស្រឡាញ់ និងការលើកកម្ពស់ការយល់ដឹងអំពីសុខុមាលភាពដំរី និងការអភិរក្សសត្វព្រៃ។

រដ្ឋបាលព្រៃឈើនៅតែបន្តប្តេជ្ញាការពារ និងថែរក្សាសត្វព្រៃនៅកម្ពុជា និងសូមអំពាវនាវដល់សាធារណជនទាំងអស់ បន្តចូលរួមគាំទ្រកិច្ចការអភិរក្សសត្វព្រៃ និងការងារថែទាំសត្វនៅមជ្ឈមណ្ឌលភ្នំតាម៉ៅ ដើម្បីជំរុញការយកចិត្តទុកដាក់លើធនធានសត្វព្រៃរបស់យើង ឱ្យបានដូចដំរី «ឡាក់គី» ក្នុងពេលកន្លងមក៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ខ្មែរមួយភូមិយកដំបងប្រុងសំពងក្បាលឆ្កែ ក្រោយឃើញមកទាំងហ្វូងរាយបន្លាលួសព័ន្ធប្លន់ ផ្ទះសម្បែង (មានវិឌីអូច្រើន)

ខ្មែរមួយភូមិយកដំបងប្រុងសំពងក្បាលឆ្កែ ក្រោយឃើញមកទាំងហ្វូងរាយបន្លាលួសព័ន្ធប្លន់ ផ្ទះសម្បែង (មានវិឌីអូច្រើន)

នាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ត្រា ហៅ ឃ្អីង ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកហូតតំណែងជាផ្លូវការហើយ

នាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ត្រា ហៅ ឃ្អីង ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកហូតតំណែងជាផ្លូវការហើយ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!