បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងព្រំដែនថៃ ផ្ទុះកំហឹងមិនសុខចិត្តឡើយ ក្រោយឃើញទ័ពថៃទាំងមកហ្វូងៗ ហ៊ានព័ន្ធយកផ្ទះសម្បែង ដីធ្លី ស្រែកចម្ការ ដោយមិនខ្លាចញញើតឡើយ ចំពោះកម្ពុជា ឬ ច្បាប់អន្តរជាតិ។

កងទ័ពថៃ នៅម៉ោងជាង២ រសៀល ថ្ងៃចន្ទនេះ បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ តែត្រូវពលរដ្ឋ និងសមត្ថកិច្ចទប់ស្កាត់ខ្លាំង ទើបរើទៅវិញ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅល្ងាចថ្ងៃទី២៥ ខែសីហា នេះ។
ប្រជាពលរដ្ឋបញ្ជាក់ថា៖ ឃើញមានទ័ពសៀមប្រហែល៣០ទៅ៤០នាក់ យកបន្លាលួសមកធ្វើសកម្មភាពរាយបន្លាលួសហ៊ុមព័ន្ធបន្តឈ្លានពាននៅកន្លែងថ្មី បានប្រវែងប្រហែល១០០ម៉ែត្រ ត្រូវបានប្រជាពលរដ្ឋនាំផ្អើលឆោឡោ នាំគ្នាយកដំបងទៅរុញ និងរើបន្លាលួស ស្រែកតវ៉ា ទើបកងទ័ពសៀមព្រមដកថយ។

ពលរដ្ឋឃុំអូរបីជាន់ទាំងនោះ កើតទុក្ខមិនសុខចិត្តដោយនិយាយទាំងក្តៅក្រហាយឱ្យដឹងថា ការរុះរើបន្លាលួសនេះ គឺមិនចង់ឲ្យសៀមបន្តឈ្លានពានលើទឹកដីកម្ពុជា ហើយបន្លាលួសដែលសៀមដាក់កន្លងមកគឺមិនទាន់ប៉ះពាល់នោះទេដោយស្តាប់តាមការណែនាំរបស់អាជ្ញាធរ តែក៏មិនឲ្យសៀមដាក់ថ្មីបន្តឈ្លានពានទៀតបានទេ។

លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ឱ្យដឹងថា “នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ចាប់ពីម៉ោង ១៤:២០ នាទី រសៀលនេះ កងកម្លាំងយោធារបស់ថៃបានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលទល់មុខភូមិសាស្ត្រភូមិ Nong Chan ស្រុក Khok Sung ខេត្តស្រះកែវ ប្រទេសថៃ ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យធ្វើការទប់ស្កាត់យ៉ាងខ្លាំងទើបកងកម្លាំងរបស់ថៃយកបន្លាលួសនោះត្រឡប់ទៅវិញ។ “។
ក្រសួងការពារជាតិកម្ពុជាតាមរយៈអ្នកនាំពាក្យ ស្នើឱ្យភាគីថៃគោរពឱ្យបានពេញលេញ និងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងជាពិសេសស្មារតីនៃកិច្ចព្រមព្រៀង នៃកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១របស់ថៃ ដែលបានប្រព្រឹត្តិឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ពាក់ព័ន្ធនឹងការមិនពង្រីកភូមិសាស្ត្រ នៃជម្លោះ និងជៀសវាងទង្វើដែលនាំទៅដល់ការកើនឡើងនៃភាពតានតឹង។ កម្ពុជាបញ្ជាក់ថា រាល់ទំនាស់ពាក់ព័ន្ធនឹងបញ្ហាព្រំដែនត្រូវយកទៅដោះស្រាយដោយគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃប្រទេសទាំងពីរ ស្របតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់ឆ្នាំ២០០០ (MOU 2000)។
ប៉ុន្តែអាមេក្លោងចោរប្លន់ទឹកដី ប៊ុន ស៊ីងផាត់ក្លាង មេទ័ពភូមិភាគ២ បែរជាហ៊ានឆ្លើយនឹងសំនួររបស់ក្រុមនិស្សិតថៃរបស់សកលវិទ្យាល័យកេតសាត ក្នុងថ្ងៃទី២៥សីហាជាមួយគ្នាដែរដោយអាបាតឃ្លាំងរូបនេះ អះអាងថា មិនទទួលយកសំណើភាគីកម្ពុជា ក្នុងការរុះរើរបងបន្លាលួសឡើយ ដោយសាររបងលួសនេះ គឺតំណាងឱ្យខ្សែរបន្ទាត់ឈរជើងរបស់កងទ័ពថៃ ប្រសិនបើ មានទាហានកម្ពុជា រំលោភចូលទឹកដីថៃ លោកនឹងបញ្ជាកូនចៅរបស់លោកធ្វើតបវិញ ខណៈកងទ័ពថៃត្រៀមខ្លួនជាស្រេចហើយ៕






Discussion about this post