Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មិនអាចមើលរំលងបានឡើយ! ដើម្បីក្មេងមានអនាគតល្អសម្រាប់ជួយសង្គមជាតិទៅថ្ងៃមុខ

សម្ពោធជាផ្លូវការ “ប្រាថ្នា Lounge & Bistro” ថ្ងៃ៨មីនា, តារាចម្រៀង ពេជ្រ សូលីកា នឹងបង្ហាញខ្លួនធ្វើឱ្យកក្រើកក្នុងថ្ងៃពិសេស  

ប្រកាសបើកជើងហោះហើរ ត្រង់ ភ្នំពេញ-បាងកក ឡើងវិញហើយ! ប៉ិននេះបានទៅលេងថៃហើយ តោះៗកនយើង

មិនអាចមើលរំលងបានឡើយ! ដើម្បីក្មេងមានអនាគតល្អសម្រាប់ជួយសង្គមជាតិទៅថ្ងៃមុខ

by Mr. Borin Journalist
March 10, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ដើម្បីធនធានមនុស្ស និង គិតគូរដល់សង្គម ថ្នាក់ដឹកនាំគំរូៗ និង ស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចចិត្តនិងចុះទៅដោយផ្ទាល់ក្នុងជួបនូវសិស្សនិស្សិតរបស់សាលាដុនបូស្កូលខេត្តកែប ដែលរាល់ថ្ងៃតម្រូវការខ្ពស់ ទាំងស្បៀងអាហារ និង ការចំណាយ ខណៈសាលាមួយនេះ កំពុងជួបវិបត្តិរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩។

សាលាបច្ចេកទេសដុនបូស្កូលខេត្តកែប ជាគ្រឹះស្ថានភាពមួយដ៏ធំក្នុងការផលិតផលធនធានមនុស្សដែលអាចបំរើការងារសង្គមនិងជួយដល់ប្រទេសជាតិកម្ពុជា ដោយសព្វកំពុងរងវិបត្តិជួបការខ្វះខាតផ្នែកជំនួញឧបត្ថម្ភយ៉ាងខ្លាំង ក្នុងបរិបទកូវិដ១៩រយៈជាងពីរឆ្នាំមក ខណៈសាលាមួយនេះសាលាមិនរកចំណូលនិងកំរៃ ដែលជាសាលាចិញ្ចឹមមនុស្សនិងបណ្តុះបណ្តុះសិស្សនិស្សិតក្រីក្ររាប់ពាននាក់សែនមកហើយ។

បច្ចុប្បន្ននេះ សាលានេះកំពុងមានបន្ទុកក្នុងការទ្រទ្រង់ដល់មនុស្សទាំងសិស្ស និស្សិត លោកគ្រូនិងអ្នកគ្រូ ព្រមទាំងបុគ្គលិកសរុបប្រមាណជិត៦០០នាក់ ហើយសម្រាប់ការចំណាយប្រើរហូតដល់រាប់ម៉ឺនដុល្លារអាមេរិកដែលការចំណាយស្ទើរតែទាំំងស្រុងបានមកពីសប្បុរសជន, ជំនួយពីអង្គការនានា និងក្រៅប្រទេស។

ដោយមើលឃើញទុកលំបាកបែបនេះ ស្ថានីយទូរទស្សន៍លេខ៥ មិនអាចមើលនឹងភ្នែក និង ទុកចោលបានឡើយ ដោយចុះភ្លាមៗក្នុងការលើកទឹកចិត្តដល់សាលាលោកគ្រូនិងអ្នកគ្រូ ជាពិសេសសិស្សៗ ឱ្យខំបន្តការងាររបស់ខ្លួន។
ថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកនៃស្ថានីយវិទ្យុនិងទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ បាននាំយកអំណោយផ្តល់ជូនសាលាដុនបូស្កូខេត្តកែប កាលពីថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២២ ដោយអំណោយលើកនេះដូចជា៖
១. អង្ករផ្កាម្លិះ ៣០បាវធំ
២. ភេសជ្ជៈBlue ១០កេស
៣. ថ្នាំដុសធ្មេញសញ្ញាផ្កាឈូក២១កេសធំ
៤. មីខ្លាឃុំ៣០កេស
៥.ទឹកស៊ីអ៊ីវ៥០យួរ
៦.ទឹកត្រី៥០យួរ
៧. ស្ករស១បាវ
៨. ស្ករស ១បាវ
៩. ត្រីខកំប៉ុង២០យួរ
១០.ប៊ីចេង៣០កញ្ចប់

ជាមួយគ្នានោះ លោក ហួង តារាមុន្នី នាយកគ្រប់គ្រងប៉ុស្តិ៍លេខ៥ បានថ្លែងក្នុងពិធីប្រគល់អំណោយដល់សាលាដុនបូស្កូលឱ្យដឹងថា ក្នុងនាមលោកនិងមិត្តរួមការងារមកជំនួសវត្តមានលោកបណ្ឌិត សុបភើឆ៉ៃ វិរៈភូជុគ្គ អគ្គនាយកគ្រប់គ្រងស្ថានីយវិទ្យុនិងទូរទស្សន៍លេខ៥ បានគិតគូរដល់សុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋក្នុងអំឡុងពេលកូវិដ១៩ ជាពិសេសសហគម និងទីវត្តអារាមដែលជួបការខ្វះខាត ស្បៀងអាហារនិងថ្នាំំព្យាបាល គឺTV5តែងតែចុះជួយ។ កន្លងមកចុងឆ្នាំ២០២១ TV5 បានចុះទៅដល់ទីវត្តអារាមចំនួន១០០វត្តជុំវិញទីក្រុងភ្នំពេញ ដែលព្រះសង្ឃរាប់រាយពាន់អង្គ ជួបការខ្វះខាត ផងដែរ។ ដោយលើកនេះ ដូចគ្នាផងដែរ TV5 ក៏មិនភ្លេចដល់សាលាមួយនេះ ដែលជាសាលាល្អនិងសាលាគំរូដែលបានបណ្តុះបណ្តាញធនធានមនុស្សជាច្រើនចូលរួមកសាងប្រទេសជាតិ។ ហេតុដូច្នេះ ជំនួយលើកនេះ នឹងជាជួយដល់ស្រាយបញ្ហាប្រចាំថ្ងៃ ឱ្យសាលាមួយបានមួយកម្រិតបន្ថែមទៀត ល្អប្រសើរឡើងវិញផងដែរ។ លោកក៏សំណូមពរដល់មហាជននិងសប្បុរសជនដែលមានធនធានទាំងក្នុងប្រទេសនិងក្រៅប្រទេស សូមមេត្តាជួយដល់សាលាដុនបូស្កូលខេត្តកែបផង ដែលជាកិច្ចចូលរួមចំណែកជាមួយសង្គមកម្ពុជា។ TV5 ក៏សូមផ្តាំនិងលើកទឹកចិត្តដល់សិស្សនិស្សិតខំបន្តការសិក្សានិងខំដានមុខវិជ្ជាថ្មីឱ្យចេះនិងឱ្យទាន់សម័យកាលដើម្បីសង្គមកម្ពុជាមានភាពរីកចម្រើន អាចប្រកួតប្រជែងជាមួយប្រទេសជិតបាន៕

អត្ថបទដោយ Renno រូបភាពសហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
ប្រកាសបើកជើងហោះហើរ ត្រង់ ភ្នំពេញ-បាងកក ឡើងវិញហើយ! ប៉ិននេះបានទៅលេងថៃហើយ តោះៗកនយើង

ប្រកាសបើកជើងហោះហើរ ត្រង់ ភ្នំពេញ-បាងកក ឡើងវិញហើយ! ប៉ិននេះបានទៅលេងថៃហើយ តោះៗកនយើង

អ្វីជា CheckinMe? ថាវានឹងផ្តល់គុណប្រយោជន៍ជួយអ្វីខ្លះដល់ម្ចាស់អាជីវកម្ម ដើម្បីគ្រប់គ្រងលុគ្គលិករបស់ខ្លួន

អ្វីជា CheckinMe? ថាវានឹងផ្តល់គុណប្រយោជន៍ជួយអ្វីខ្លះដល់ម្ចាស់អាជីវកម្ម ដើម្បីគ្រប់គ្រងលុគ្គលិករបស់ខ្លួន

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!