Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ករណីឃាតកម្មរំលោភសម្លាប់នារីវ័យក្មេងម្នាក់ក្នុងភូមិយ៉ាងសាហាវព្រៃផ្សៃ ត្រូវសមត្ថកិច្ចបំបែកក្តីដឹងការពិតហើយ

លោកផ្កាយ២ គឹម ណារិទ្ធិ និងស្រ្តីម្នាក់ត្រូវចាប់ខ្លួនករណីឆបោកប្រាក់គេជិត ៥០ម៉ឺនដុល្លារ

បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

ករណីឃាតកម្មរំលោភសម្លាប់នារីវ័យក្មេងម្នាក់ក្នុងភូមិយ៉ាងសាហាវព្រៃផ្សៃ ត្រូវសមត្ថកិច្ចបំបែកក្តីដឹងការពិតហើយ

by Mr. Borin Journalist
April 19, 2022
in Social
1.3k
SHARES
22.3k
VIEWS
Share on FacebookTelegram

ឧត្តរមានជ័យៈ នេះបានហៅថា ឈាមវាស្រែក ស្បែកវាហៅ ចំពោះករណីឃាតកម្មរំលោភសម្លាប់នារីវ័យក្មេងម្នាក់ក្នុងភូមិយ៉ាងសាហាវព្រៃផ្សៃ ត្រូវបានសមត្ថកិច្ចបំបែករឿងក្តីនេះ បានសម្រេចដោយរកឃើញថា ករណីឃាតករមានគ្នាជាក្រុម គឺចាប់រំលោភបូក ហើយគឺសម្លាប់ជនរងគ្រោះបិទមាត់ចោល ចំថ្ងៃចូលឆ្នាំខ្មែរចុងក្រោយនោះ។

កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២២ នគរបាលក្រុងសំរោង សហការជាមួយ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ នេះ បានដឹកនាំកម្លាំងជំនាញ ចុះស្រាវជ្រាវ ស៊ើបអង្កេត និងបំបែកសំណុំរឿង លើករណីឃាតកម្មរំលោភសម្លាប់ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យ បានចំនួន បីនាក់។

មន្ត្រីនគរបាលជំនាញ បានអោយដឹង នៅថ្ងៃទី១៩ ខែមេសានេះថាៈ យោងតាមការណែនាំ ដោយលោកនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួល ពីលោក តូច សុភក្ដី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាល ខេត្តឧត្តរមានជ័យ ទើបកិច្ច ប្រតិបត្តិការ ខាងលើនេះ បានសម្រេច។ ក្នុងនោះ កម្លាំងជំនាញនគរបាល បានស្រាវជ្រាវ និងកំណត់បានមុខសញ្ញា ឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យ បានចំនួន ពីរ នាក់ទី១.ឈ្មោះ ភាក់ សីហា ភេទប្រុស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិអូរពក សង្កាត់កូន គ្រៀល ក្រុងសំរោង និង ទី២. ឈ្មោះ ភាជ សុជាតិ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនដៃដល់ទាំង ពីរ នាក់ បានសារភាពថាៈ គឺនៅមានបក្ខពួកខ្លួនម្នាក់ទៀត បានចូលរួមធ្វើ សកម្មភាពចាប់រំលោភបូកជាមួយពួកខ្លួនផងដែរ ។ បន្ទាប់មក រហូតដល់ម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៩ មេសា កម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត មានឈ្មោះ ត្រយ ចិត្រា ភេទប្រុស អាយុ ១៥ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ជនសង្ស័យទាំង បី នាក់ បានឆ្លើយសារភាពថាៈ ពួកគេទាំង បីនាក់ ពិតជាបានធ្វើ សកម្មភាព លបស្ទាក់ចាប់ជនរងគ្រោះ នៅតាមផ្លូវ ដើម្បីយកទៅរំលោភបូក រួចហើយ វាយសម្លាប់ និងបោះចូលទៅក្នុងទឹកអូរ ខាងត្បូងភូមិ ពិតប្រាកដមែន ។

សូមរំលឹកថា ករណីរំលោភសម្លាប់នេះ កើតឡើងកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ១១ យប់ នៅចំណុចមាត់អូរ ខាងត្បូងភូមិ ស្ថិតក្នុងភូមិចម្ការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ សមត្ថកិច្ច បានអោយដឹងទៀតថាៈ ក្រុមជនសង្ស័យ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាព ចាប់រំលោភបូក និងសម្លាប់នារីក្រមុំ ឈ្មោះ ឡុង គឹមឡាយ អាយុ ១៧ ឆ្នាំ មានទីលំនៅ នៅក្នុងភូមិកើតហេតុ ខាងលើ រួចបោះសាកសព ចូលទៅក្នុងទឹកអូរ ខាងត្បូង ភូមិចំការចេក។

នៅថ្ងៃទី១៩ ខែមេសា ជនសង្ស័យទាំង បីនាក់ ត្រូវកម្លាំងជំនាញព្រហ្មទ័ណ្ឌ នៃស្នងការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ រៀបចំកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្ត តាមផ្លូវច្បាប់ ពោលគឺ បានចេញដីកាឃុំខ្លួន បណ្តោះអាសន្នហើយ៕

របាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

បាញ់តដៃជាមួយសមត្ថកិច្ចមិនខ្លាចញញើតធ្វើឱ្យមន្ត្រីនគរបាល២នាក់ ស្លាប់គួរសង្វេកណាស់

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

វត្តមានសម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនៅជប៉ុននឹងផ្តល់ផ្លែផ្កាធំធេងជូនប្រជាជនកំពុងរស់នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!