Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
បាត់មុខទៅណាពេលនេះ? ហើយកំពុងធ្វើអ្វី? ជ័យលាភីកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧ ទេព ម៉ាយ៉ារ៉ែត

ពិតជាអស្ចារ្យមែនម្នាក់ឆ្លាតម្នាក់ពូកែ! ស្រ្តីសមត្ថភាពនិងឆន្ទៈខ្ពស់ពីររូបដឹកដៃគ្នា ត្រៀមបំបែកកំណត់ត្រាថ្មីជួយដល់ស្រ្តីៗកម្ពុជា

សហព័ន្ធទោចក្រយានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់កង់មួយគ្រឿង” ដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣

បាត់មុខទៅណាពេលនេះ? ហើយកំពុងធ្វើអ្វី? ជ័យលាភីកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧ ទេព ម៉ាយ៉ារ៉ែត

by Mr. Borin Journalist
June 21, 2022
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ បើចាំមិនខុសទេនេះហើយគឺជា ជ័យលាភីកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧ដែលមានឈ្មោះថា “ទេព ម៉ាយ៉ារ៉ែត” ដែលជាស្រីស្អាតលំដាប់ប្រទេសកម្ពុជាល្បីជាកញ្ញាឯកមានរូបសម្រស់ពិតមិនមែនកើតចេញពីការវះកាត់ ដូចតារាឬស្រីស្អាតផ្សេងៗឡើយ។

ក្រោយជាស្រីស្អាតល្បីប្រចាំប្រទេសហើយ ប៉ុន្មានឆ្នាំក្រោយក៏បាត់មុខចេញពីឆាកសិល្បៈទាំងស្រុង ថាតើIdolរបស់យើងទៅដល់ទីណាហើយពេលនេះ? ហើយកំពុងធ្វើអ្វីដែរ?
ឆ្លើយតបនឹងចម្ងល់និងសំនួរពីមហាជនក៏ដូចជាបណ្តាញសារព័ត៌មាន ក៏ស្រាប់តែល្បីរឿងមួយផងដែរ ឱ្យដឹងថា ជ័យលាភីកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧ ទេព ម៉ាយ៉ារ៉ែត បានលេចមុខមកវិញហើយតែមិនមែនជាអ្នកសិល្បៈជាតារាដូចមុនឡើយគឺក្នុងនាមជាសេដ្ឋីនី ដែលមុខជំនួញធំៗជាច្រើនក្នុងដៃ ធ្វើឱ្យកក្រើកក្នុងវិស័យអនឡាញនៅកម្ពុជា។

ក្នុងពិធីធំដ៏កក្រើកមួយដែលធ្វើឡើងរវាងក្រុមហ៊ុនចំនួនពីរ ដែលបានដៃគូរជាគ្នា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារហ៊ីម៉ាវ៉ារីបានឱ្យដឹងថា ផលិតផលល្បីឈ្មោះ S&Y ប្រេនដែលកំពុងដំណើរការទីផ្សាររាល់ថ្ងៃនេះ គឺត្រូវបានប្រកាសនិងណែរនាំឱ្យដឹងថា ស្ថិតក្រោមការដឹកនាំដោយលោកស្រី ទេព ម៉ាយ៉ារ៉ែត ហើយអ្វីដែលរឹតតែសំខាន់នោះគឺ ប្រេនគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្រស់មួយនេះធ្វើសម្ពោធជាផ្លូវការម្តងទៀតហើយក៏ បានធ្វើការប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុន Powerlive International ដែលលោកស្រី ឈួនសុវណ្ណារី ជាអគ្គនាយិកា។

ទន្ទឹមមហាជននៅអនឡាញនិងបណ្តាញសារព័ត៌មានជាច្រើនចាប់អារម្មណ៍ថា លោកស្រី ទេព ម៉ាយ៉ារ៉ែត ដែលអតីតកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧លេខ១ ពេលនេះបានអភិវឌ្ឍន៍ក្លាយជាអគ្គនាយិកាក្រុមហ៊ុនផលិតផលល្បីឈ្មោះ S&Y ប្រេន។

ផ្តល់កិច្ចសំភាសន៍មិនលាក់បាំង អតីតកញ្ញាឯកសម្រស់ធម្មជាតិឆ្នាំ២០១៧លេខ១រូបនេះ បានប្រាប់ឱ្យដឹងថា មូលហេតុដែលលោកស្រីផ្អាកចេញពីការងារសិល្បៈព្រោះ លោកស្រីបានរៀបការហើយហេតុដូច្នេះជាមួយស្វាមីគ៏សម្រេចចិត្តងាកចាប់មុខរបបរកស៊ីវិញ ហើយម្យ៉ាងទៀតលោកស្រីក៏ស្រលាញ់មុខរបបខាងវិស័យគ្រឿងសម្អាងផងដែរ។ សម្រាប់វិស័យសិល្បៈលោកស្រីក៏ស្រលាញ់ដដែល ហើយនៅតែគាំទ្រ គ្រាន់តែលោកស្រីយកពេលប្រកបមុខរបបជាស្នូលជារឿងសំខាន់។ រាល់ថ្ងៃនេះ ប្រេនធំរបស់លោកស្រីគឺ នគ្រឿងសម្អាងនិងផលិតផលថែរក្សាសម្រស់ S&Y ប្រេន។

សូមរំលឹកឡើងវិញប្រវត្តិរបស់ លោកស្រី ទេព ម៉ាយ៉ារ៉ែត គឺជាកូនស្រីច្បង ក្នុងចំណោមបងប្អូនបង្កើត២នាក់ ហើយលោកស្រីជាក្មេងស្រីម្នាក់ ដែលមានការតស៊ូតាំងពីដឹងក្ដី ត្បិតនាងកើតក្នុងត្រកូលគ្រួសារមានជីវភាពក្រីក្រមួយ ក្នុងខេត្តកំពង់ឆ្នាំង ដោយឪពុកបានស្លាប់ចោល ជាច្រើនឆ្នាំមកហើយ។

ទោះបីជាគ្រួសារ មិនមានជីវភាពប្រសើរ ដោយយល់ឃើញថា ចំណេះវិជ្ជា គឺជារឿងសំខាន់ ទេព ម៉ាយ៉ារ៉ែត បានព្យាយាមសិក្សា រហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រច្បាប់។ ទន្ទឹមនឹងគ្នានោះដែរ នាងក៏បានចូលរៀននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដោយសារតែស្រឡាញ់សិល្បៈតាំងពីកំណើត។

កាលពីឆ្នាំ២០១៧ នាងបានប្រឡងជាប់ជាកញ្ញាឯកធម្មជាតិ ហើយបន្ទាប់មកក៏ចាប់ផ្ដើមមហាជនស្គាល់ជាបន្តបន្ទាប់ ដោយសារតែមានមុខមាត់ស្រដៀងនឹងជំទាវ ស្រីតូច ចំណាន ភរិយាអ្នកឧកញ៉ា គិត ម៉េង។ ក្រោយពីជាប់ជាកញ្ញាឯកធម្មជាតិការងារសិល្បៈរបស់នាង ហាក់មិនសូវជាមានច្រើនឡើយ ភាគច្រើនបានត្រឹមតែថតស្ប៉ត ពាណិជ្ជកម្ម និងសំអាងការប៉ុណ្ណោះ។ ប៉ុន្តែទោះយ៉ាងណាស្រីស្អាតរូបនេះបែរជាល្បីខាងរកស៊ីទៅវិញ។ ការរកស៊ីរបស់នាងផ្តោតសំខាន់លើមុខជំនួញគ្រឿងសាឡន ដោយផ្តើមពីដើមទុនដំបូងរបស់នាង មានត្រឹមតែ១៣០ដុល្លារប៉ុណ្ណោះ។

លោកស្រី ទេព ម៉ាយ៉ារ៉ែត ចាប់ផ្ដើមរីកចម្រើននៅពេលដែលស្គាល់ស្វាមីរបស់នាង ដែលដំបូងឡើយស្វាមីមិនទាន់ទទួលងារជាឯកឧត្ដមនៅឡើយ។ គ្រាដែលស្គាល់នោះគឺចំពេលដែល នាងកំពុងតែបរាជ័យលើមុខជំនួញសាឡនតែម្ដង ហើយពួកគេទាំងពីរបានចេញមុខរកស៊ីជាមួយគ្នា ដោយបើកហាងគ្រឿងសម្អាងវិញម្ដង បន្ទាប់មកក៏ចេះតែជោគជ័យបន្តិចម្ដងៗ រហូតបានបង្កើតបានសាខាជាច្រើនកន្លែង។ រយៈពេល៣ឆ្នាំក្រោយស្គាល់ចិត្តថ្លើមគ្នាច្បាស់ ពួកគេក៏សម្រេចចិត្តចូលរោងការជាមួយ ស្របពេលដែលស្វាមី គឺលោក បុត្រ រំដួលរង្សី ទើបតែទទួលងារជាឯកឧត្ដម បម្រើការនៅស្ថាប័នធំមួយ។

ក្រោមការតស៊ូព្យាយាមហើយមានស្វាមីដ៏ឧត្តុងឧត្តមពូកែមើលថែភារិយាហើយនោះ បច្ចុប្បន្ននេះ លោកស្រី ទេព ម៉ាយ៉ារ៉ែត មានក្រុមហ៊ុនក្នុងដៃយ៉ាងតិច៣អាជីវកម្ម ដែលកំពុងល្បីនិងអាចហៅបានជាអតីតសិល្បៈមួយទៀតសល់ទ្រព្យសម្បត្តិរាប់លានដុល្លារក្នុងនាមជាសេដ្ឋីនីនៅប្រទេសកម្ពុជា៕

https://www.youtube.com/watch?v=s0Qwrynooj4

អត្ថបទដោយ Renno រូបភាពហ្វេសបុក

ចុចមើលក្នុងតេឡាក្រាម
Next Post
សហព័ន្ធទោចក្រយានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់កង់មួយគ្រឿង” ដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣

សហព័ន្ធទោចក្រយានរៀបចំយុទ្ធនាការ “ប្រជាជនម្នាក់កង់មួយគ្រឿង” ដើម្បីផ្សព្វផ្សាយស៊ីហ្គេម២០២៣

បញ្ចុះតម្លៃច្រើនហើយថែមទាំងជូនកាដូវិញលើសពីការរំពឹងទុកទៀតមានតែនៅ បុរី អេច អឹម ឡាក់គីហូម

បញ្ចុះតម្លៃច្រើនហើយថែមទាំងជូនកាដូវិញលើសពីការរំពឹងទុកទៀតមានតែនៅ បុរី អេច អឹម ឡាក់គីហូម

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!