Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
តារាចម្រៀង រ៉ាប៊ី មិនធម្មតាប៉ះចំស្រីស្អាតម្នាក់ស្រាប់តែទទួលបានកាដូធំ ក្រោយល្បីយកបទពូឃ្លាំងមកចម្រៀង

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បដិសេដ៣ចំណុចរឿងចោទលោកកាប់ឈើនៅភ្នំតាម៉ៅនិងមិនបន្តឱ្យបងប្អូនមួយចំនួនតូចចោទប្រកាន់ទៀតឡើយ

ប្លែកទៀតពីIdol! ឈុតកូនក្រមុំបែបបុរាណមួយនេះ កាន់តែធ្វើឱ្យ ស្រីលិ បង្ហាញភាពទាក់ទាញនិងសម្រស់សិចស៊ីត្រង់ចំណុចពិសេសទៅវិញ

តារាចម្រៀង រ៉ាប៊ី មិនធម្មតាប៉ះចំស្រីស្អាតម្នាក់ស្រាប់តែទទួលបានកាដូធំ ក្រោយល្បីយកបទពូឃ្លាំងមកចម្រៀង

by Mr. Borin Journalist
August 19, 2022
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ក្រោយល្បីខ្លាំងនិងផ្ទុះការគាំទ្រលើបទ “រង្គើ” ជាមួយពូឃ្លាំងហើយនោះ តារាចម្រៀងស្រីសិចស៊ីដ៏ល្បីគឺកញ្ញា រ៉ាប៊ី ស្រាប់តែលេចវត្តមានទទួលបានកាដូថ្មីធំមួយ ដែលត្រូវបានឱ្យដឹងថា នាងទទួលបានតម្លៃខ្លួនរាប់ម៉ឺនដុល្លារអាមេរិក ពីក្រុមហ៊ុនគ្រឿងសម្អាងនិងថែរក្សា L&N ដោយក្លាយជាទូតសុឆន្ទៈប្រចាំផលិតផលខូឡាជេន “𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏”។

ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ក្រុមហ៊ុន L&N បានរៀបចំពិធីធំមួយក្នុងការចុះហត្ថលេខាព្រមព្រៀងកិច្ចសហការនិងកម្មវិធីសន្នីសីទកាសែតប្រកាស ទូតសុឆន្ទៈប្រចាំផលិតផលខូឡាជេន “𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏” តារាចម្រៀង រ៉ាប៊ី រវាងក្រុមហ៊ុន L&N នៅសណ្ឋាគារណាហ្គាវើល។

ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ អ្នកស្រី សុគន្ធ លីនណា អគ្គនាយិកាក្រុមហ៊ុន L&N បានឱ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តយកតារាចម្រៀង រ៉ាប៊ី ព្រោះតែអ្នកស្រីផ្ទាល់ក៏ជាអ្នកគាំទ្ររបស់នាងម្នាក់ដែរ ហើយអ្វីដែលពិសេសនោះ រ៉ាប៊ី ជាតារាស្រីម្នាក់មានអ្នកគាំទ្រយ៉ាងសន្ធឹក ក្នុងឆ្នាំ២០២២នេះ គឺកញ្ញា រ៉ាប៊ី ផ្ទុះខ្លាំងជានឹងបទថ្មី បទ “រង្គើ” រហូតមានមនុស្សរាប់សិបលានពេញចិត្ត។ បើនិយាយតំណែងសម្រាប់ ទូតសុឆន្ទៈប្រចាំផលិតផលខូឡាជេន “𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏” រ៉ាប៊ី ជាតារាស្រីដែលសមបំផុត ព្រោះនាងតែបានប្រើប្រាស់ផលិតផល “𝑵𝒂𝒋𝒊” រួចទទួលស្គាល់ថា មានប្រសិទ្ធភាពខ្ពស់ល្អសម្រាប់មិត្តនារីយើងគ្រប់គ្នា។

ជាមួយគ្នានោះ តារាចម្រៀង រ៉ាប៊ី បានប្រាប់ដល់បណ្តាញសារព័ត៌មានឱ្យដឹងថា មុននឹងសម្រេចចិត្តនិងព្រមព្រៀងក្លាយតារស្រីតំណាង ផលិតផលខូឡាជេន “𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏” ឱ្យក្រុមហ៊ុន L&N គឺនាងបានធ្វើការសិក្សានិងធ្វើតេស្ត រួចហើយ ដោយប្រើពេលមួយខែ ហើយដឹងថា លទ្ធផល ល្អពិត មែន មិនមែនចេះថានោះទេ ។ ប្រសិនបើផលិតផល មិនល្អ ក្រុមហ៊ុនមិនច្បាស់លាស់គឺ នាងមិនព្រមធ្វើការងារជាមួយ ឬ ទទួលនោះឡើយ។ មួយទៀតដូចទស្សនិកជននិងគាំទ្រដឹងស្រាប់ហើយ នាងជាតារាចម្រៀងមានសម្បុរស មិនសូវសនោះទេ ម្យ៉ាងទៀត នាងតែងឧស្សាហ៍ចេញថត និងច្រៀងច្រើន មិនថា នៅខាងក្នុង និង ខាងក្រៅ ឡើយតែងតែមិនសូវមានពេលមើលថែស្បែកនិងសុខភាពសម្រស់នោះទេ។ ប៉ុន្តែនៅពេលបានជួប ផលិតផលខូឡាជេន “𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏” មួយរយៈមកនេះ គឺនាងទទួលបានប្រសិទ្ធភាពល្អខ្ពស់ ស្បែកនាងមានសភាពសភ្លឺ មានរស្មីជាងមុន។

តារាចម្រៀង រ៉ាប៊ី ក៏បញ្ជាក់ថា សម្រាប់ការកុងត្រាក្លាយ ទូតសុឆន្ទៈប្រចាំផលិតផលខូឡាជេន “𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏” នាងសម្រេចចិត្តធ្វើក្នុងរយៈពេល៦ខែដំបូង ព្រោះនាងក៏ជាតារាស្រីរវល់ច្រើន នឹងការចេញបទចម្រៀងថ្មីៗ។ អ្វីដែលសំខាន់នោះ គឺក្នុងរយៈពេល៦ខែនេះ នាងមានបង្ហាញសកម្មភាពថ្មីនិងប្លែក ជាមួយអ្នកស្រី សុគន្ធ លីនណា អគ្គនាយិកាក្រុមហ៊ុន L&N ដើម្បីបញ្ជាក់ជូនដល់អ្នកគាំទ្រនិងមហាជនទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា ក្នុងពិធីនោះ អ្នកស្រី សុគន្ធ លីនណា អគ្គនាយិកាក្រុមហ៊ុន L&N បានថ្លែងពីប្រសិទ្ធភាពឱ្យដឹងថា 𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏 ចម្រាញ់ចេញពីផ្លែឈើជាច្រើនមុខ ដែលអាចអោយស្បែកសភ្លឺថ្លា បំបាត់ស្នាម មុន ហើយឆ្អឹងរឹងមាំ។ ពិសេសបំផុត 𝑵𝒂𝒋𝒊 𝒄𝒐𝒍𝒍𝒂𝒈𝒆𝒏 អាចជួយ ពង្រីកដើមទ្រូងធំតឹងណែន បង្រួមទ្វារមាស បំបាត់រោគស្រ្តីធ្លាក់ស៕

សេចក្តីរាយការណ៍ បណ្តាញមិត្តសារព័ត៌មានភ្នំពេញ The KMN

ចុចមើលក្នុងតេឡាក្រាម
Next Post
ប្លែកទៀតពីIdol! ឈុតកូនក្រមុំបែបបុរាណមួយនេះ កាន់តែធ្វើឱ្យ ស្រីលិ បង្ហាញភាពទាក់ទាញនិងសម្រស់សិចស៊ីត្រង់ចំណុចពិសេសទៅវិញ

ប្លែកទៀតពីIdol! ឈុតកូនក្រមុំបែបបុរាណមួយនេះ កាន់តែធ្វើឱ្យ ស្រីលិ បង្ហាញភាពទាក់ទាញនិងសម្រស់សិចស៊ីត្រង់ចំណុចពិសេសទៅវិញ

ថ្មីស្អាតនិងសិចស៊ីជឿជាក់! ប៊ូគីមថេង សុធីតា MISS GRAND 2021 ដាក់មួយឈុតផ្អើលអស់អ្នកគាំទ្រ រហូតមានការយល់ច្រឡំនិងរងការរិះគន់

ថ្មីស្អាតនិងសិចស៊ីជឿជាក់! ប៊ូគីមថេង សុធីតា MISS GRAND 2021 ដាក់មួយឈុតផ្អើលអស់អ្នកគាំទ្រ រហូតមានការយល់ច្រឡំនិងរងការរិះគន់

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!