Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
HOT NEWS: ព្រះរាជវាំង Buckingham ប្រកាសព្រះមហាក្សត្រី Elizabeth II សោយទិវង្គតជាផ្លូវការហើយ

លោក សុះ ម៉ាច ទម្លាយរឿងពិតតារាចម្រៀងជើងចាស់ ហួរ ឡាវី អន់ចិត្ត គ្មាននរណាផ្តល់ការសរសើរនិងលើកទឹកចិត្ត ខណៈអាយុលោកដល់៧៨ឆ្នាំហើយ

មុខរបបងាយៗ និង មានភ្នាក់ងាររៀបចំជូន មិនបាច់ហត់នៅពេលបើកអាជីវកម្មជារបស់ខ្លួន! អាជីវកម្ម P.Y MART និង P.Y CAFÉ

HOT NEWS: ព្រះរាជវាំង Buckingham ប្រកាសព្រះមហាក្សត្រី Elizabeth II សោយទិវង្គតជាផ្លូវការហើយ

by Mr. Borin Journalist
September 9, 2022
in World
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(អង់គ្លេស)៖ ព្រះរាជវាំង Buckingham ប្រកាសថា ព្រះមហាក្សត្រី Elizabeth II របស់ប្រទេសអង់គ្លេស បានសោយទិវង្គត ក្នុងព្រះជន្ម៩៦ព្រះវស្សា នេះបើយោងតាមសារព័ត៌មាន Sky News និង BBC របស់អង់គ្លេសចេញផ្សាយមុននេះបន្តិច។

ព្រះមហាក្សត្រិយ៍ Elizabeth II ត្រូវបានគេស្គាល់ទ្រង់ថា ជាព្រះមហាក្សត្រីនៃចក្រភពអង់គ្លេស ហើយក៏ជាក្សត្រីគ្រងលើរាជបុរីប្រមាណជា១៤ រាជបុរីផ្សេងទៀតនៅលើពិភពលោក។
យោងតាមព្រះរាជប្រវត្តិផ្លូវការរបស់ទ្រង់បានឱ្យដឹងថា ព្រះមហាក្សត្រី Elizabeth II ទ្រង់ប្រសូត្រកាលពីថ្ងៃទី២១ ខែមេសា ឆ្នំា១៩២៦ បើគិតមកដល់ឆ្នំា២០២២នេះ ទ្រង់មានព្រះជន្មាយុ៩៦ព្រះវស្សាហើយ។ ទ្រង់បានរាជាភិសេកកាលពីខែវិច្ឆិកា ឆ្នំា១៩៤៧ ជាមួយនឹងព្រះអង្គម្ចាស់ ហ្វីលីព ម៉ោនបាតធិន (Philip Mountbatten)។

នៅក្នុងកិច្ចព្រះរាជអាវាហមង្គលជាមួយនឹងព្រះអង្គម្ចាស់ Philip Mountbatten ព្រះមហាក្សត្រី Elizabeth II បានផ្តល់កំណើតឱ្យព្រះរាជបុត្រាបត្រីចំនួន៤ព្រះអង្គ។ ព្រះរាជអាវាហមង្គលនេះ មានរយៈពេល៧៣ឆ្នំា រហូតដល់ការសោយទិវង្គតរបស់ព្រះអង្គម្ចាស់ Philip Mountbatten កាលពីខែមេសាឆ្នំា ២០២១។

ព្រះមហាក្សត្រី Elizabeth II បានឡើងគ្រងព្រះសិរីរាជ្យសម្បតិ្តកាលពីព្រះជន្ម២៥ ព្រះវស្សា។ ជារួមព្រះមហាក្សត្រីបានគ្រងព្រះសិរីរាជ្យសម្បត្តិ មានរយៈពេលរហូតដល់ទៅ៧០ឆ្នំា ជាព្រះមហាក្សត្រីដែលសោយរាជ្យបានយូរជាងគេបង្អស់នៅក្នុងប្រវត្តិសាស្រ្តមហាក្សត្រនៃចក្រភពអង់គ្លេស ហើយនិងមហាក្សត្រដទៃទៀតនាពេលបច្ចុប្បន្ននៅជុំវិញពិភពលោក។

ចាប់តំាងពីឆ្នំា១៩៥២នោះមក ព្រះមហាក្សត្រី Elizabeth II បានជួបព្រះសវនាការជាមួយនឹងសម្តេចប៉ាបនៃព្រះសាសនារហូតដល់ទៅ៧អង្គ ហើយក៍បានទទួលស្វាគមន៍ចំពោះលោកប្រធានាធិបតីអាមេរិករហូតដល់ទៅ១៤រូបឯណោះ។ មិនតែប៉ុណ្ណោះនៅក្នុងរាជ្យរបស់ទ្រង់បានឆ្លងកាត់ នាយករដ្ឋមន្រ្តីអង់គ្លេសរហូតដល់ទៅ១៥រូបឯណោះ។

ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ បាន​សោយ​ទិវង្គតក្នុង​ព្រះជន្មាយុ ៩៦ ព្រះ​វស្សា​នៅ​ព្រះរាជ​ដំណាក់ Balmoral ​របស់​ព្រះអង្គ​ ដែល​ស្ថិត​នៅ​ប្រទេស​ស្កុតលែន។ នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​ព្រះ​បរមរាជវាំង​ Buckingham។

សេចក្តី​ប្រកាស​នោះ​បាន​ឲ្យ​ដឹង​ថា៖ «ព្រះ​មហាក្សត្រិយ​បាន​សោយ​ទិវង្គត​ដោយ​ស្ងប់​នៅ​ព្រះរាជដំណាក់ Balmoral នា​រសៀល​ល្ងាច​នេះ។ ព្រះ​មហាក្សត្រ និង​ព្រះមហាក្សត្រិយ​ដែល​នឹង​ឡើង​សោយរាជ្យ​ នឹង​បន្ត​ស្នាក់នៅ​ព្រះរាជដំណាក់​នា​ល្ងាច​នេះ ហើយ​និង​វិល​ត្រឡប់ទៅ​ទីក្រុង​ឡុងដ៍​វិញ​នៅ​ថ្ងៃ​ស្អែក»។

ព្រះ​មហាក្សត្រិ​យានី Elizabeth ជា​ព្រះមហាក្សត្រិយដែល​បាន​សោយ​រាជ្យ​ដ៏​យូរ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ព្រះ​រាជវង្ស​របស់​ចក្រភព​អង់គ្លេស។ គិត​ត្រឹម​ឆ្នាំ ២០២២ នេះ ព្រះមហាក្សត្រិយ​បាន​គ្រប់គ្រង​ព្រះរាជវង្ស​នេះ​រយៈពេល ៧០ ឆ្នាំ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
មុខរបបងាយៗ និង មានភ្នាក់ងាររៀបចំជូន មិនបាច់ហត់នៅពេលបើកអាជីវកម្មជារបស់ខ្លួន! អាជីវកម្ម P.Y MART និង P.Y CAFÉ

មុខរបបងាយៗ និង មានភ្នាក់ងាររៀបចំជូន មិនបាច់ហត់នៅពេលបើកអាជីវកម្មជារបស់ខ្លួន! អាជីវកម្ម P.Y MART និង P.Y CAFÉ

អ្នកឧញ៉ា ឡេង ណាវ៉ាត្រា សួរត្រឡប់ទៅលោកគ្រូ ម៉ិច សីហា វិញថាតើ តារាចម្រៀង ប៊ុត សីហា អាចទេ ជាមនុស្សគោរពវេលាគោរពវិន័យការងារ ប្រសិនបើលោកទទួលយកនោះ?

អ្នកឧញ៉ា ឡេង ណាវ៉ាត្រា សួរត្រឡប់ទៅលោកគ្រូ ម៉ិច សីហា វិញថាតើ តារាចម្រៀង ប៊ុត សីហា អាចទេ ជាមនុស្សគោរពវេលាគោរពវិន័យការងារ ប្រសិនបើលោកទទួលយកនោះ?

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!