Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឃាតករបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យហើយរត់គេចខ្លួននៅថៃអស់ជាង២ឆ្នាំនោះគឺសម្រេចដល់ដៃខ្មែរវិញហើយ

អស្ចារ្យមែនមិនដែលមានពីមុន! កីឡាករស្ទើរគ្រប់គ្នាគ្រាន់លឺក៏បើកភ្នែកធំៗ

សាហាវព្រៃផ្សៃណាស់! គ្រាន់តែប្រើមិនបានហើយខឹងក្មេងចេះតែតមាត់ទៀត កើតជាគំនុំខឹងយក​ខ្សែ​រឹ​​ត​កស​ម្លា​​ប់ចោលតែម្តង

ឃាតករបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យហើយរត់គេចខ្លួននៅថៃអស់ជាង២ឆ្នាំនោះគឺសម្រេចដល់ដៃខ្មែរវិញហើយ

by Mr. Borin Journalist
September 16, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

(ភ្នំពេញ)៖ អតីតមន្ដ្រីយោធាពាក់ស័ក្ដិ៤ ដែលបាញ់សម្លាប់គូដណ្ដឹងខ្លួនជានិស្សិតពេទ្យ ហើយរត់គេចខ្លួនអស់ជាង២ឆ្នាំ ដែលត្រូវចាប់បាននៅប្រទេសថៃនោះ បានបញ្ជូនមកដល់អគ្គស្នងការដ្ឋាននគរបាលជាតិហើយ នៅយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ដើម្បីធ្វើការសួរនាំ និងបន្ដនីតិវិធី ក្រោយទទួលបានពីភាគីថៃ។

ក្រោយបញ្ចប់ការសួរនាំ នៅនាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ជនដៃដល់ឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) អាយុ២៨ឆ្នាំ ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីបន្ដតាមនីតិវិធី នឹងត្រៀមបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ស្អែកនេះ។

ប្រតិបត្តិការកន្លងមកនេះ ធ្វើឡើងដោយកម្លាំងជំនាញរបស់នាយកដ្ឋានសន្ដិសុខផ្ទៃក្នុង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សំ វណ្ណវីរៈ ប្រធាននាយកដ្ឋាន ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ ដោយសហការជាមួយសមត្ថកិច្ចថៃ ស្រាវជ្រាវជាបន្ដបន្ទាប់នៅពេលជនដៃដល់រត់គេចខ្លួនពីមួយកន្លែង ទៅមួយកន្លែងនៅប្រទេសថៃ។

នាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងនៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ការសួរនាំ ជនដៃដល់ត្រូវបានប្រគល់ជូននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន តំណាងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋានជាអ្នកមកទទួល ដើម្បីបន្ដធ្វើការសួរនាំ និងត្រៀមបញ្ជូនទៅកាន់តុលាការ។
សូមជម្រាបថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នាយកដ្ឋានជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានដឹកនាំកម្លាំង សហការជាមួយស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ធ្វើការប្រគល់ទទួលជនសង្ស័យពីភាគីនគរបាលភូមិន្ទថៃ ដើម្បីបញ្ជូនមកអនុវត្តច្បាប់កម្ពុជា។

ជនសង្ស័យមានឈ្មោះ យឺន វ៉ាន់ដេត (អតីតមន្ត្រីយោធា) ភេទប្រុស អាយុ២៨ឆ្នាំ ជាប់សង្ស័យពីបទប្រព្រឹត្តិអំពើឃាតកម្ម ទៅលើជនរងគ្រោះជាគូដណ្ដឹង (ជានិស្សិតពេទ្យ) កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមរំលឹកថា ករណីឃាតកម្មបាញ់សម្លាប់និស្សិតពេទ្យ និងជាអ្នកលក់ឡេតាមអនឡាញម្នាក់ បានកើតឡើងកាលពីយប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅផ្ទះល្វែង ក្នុងបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ជនដៃដល់ដែលជាអ្នកបាញ់ប្រហារស្ដ្រីរងគ្រោះខាងលើ គឺជាគូដណ្ដឹងរបស់នាង ដែលពួកគេទើបនឹងភ្ជាប់ពាក្យកាលពីប៉ុន្មានខែមុនកើតហេតុ ហើយប្រភពព័ត៌មានខ្លះទៀតបានអះអាងថា ពួកគេមានគម្រោងរៀបការជាមួយគ្នា នៅខែមីនា ឆ្នាំ២០២០ ទៀតផង។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជនដៃដល់ដែលបាញ់នារីជាគូដណ្ដឹងនេះ គឺជាមន្ដ្រីយោធាពាក់ស័ក្ដិ៤ មានឈ្មោះ យឺន វ៉ាន់ដេត ហើយដើមចមដែលនាំឲ្យមានការបាញ់ប្រហារនេះ គេដាក់ការសង្ស័យជំនាញដំបូងថា ផ្ដើមចេញពីរឿងប្រចណ្ឌ។

បើតាមរបាយការណ៍របស់មន្ដ្រីនគរបាលបានឲ្យដឹងថា ស្ដ្រីជនរងគ្រោះឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យផ្នែកឡាបូ និងជាអ្នកលក់ផលិតផលថែរក្សាសម្រស់តាមអនឡាញ ស្នាក់នៅផ្ទះកើតហេតុខាងលើ។ នារីខាងលើរងរបួស ត្រូវគ្រាប់កាំភ្លើងនៅត្រង់កផ្នែកខាងក្រោយ និងថ្ពាល់ខាងឆ្វេង បណ្តាលស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ៕

របាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
សាហាវព្រៃផ្សៃណាស់! គ្រាន់តែប្រើមិនបានហើយខឹងក្មេងចេះតែតមាត់ទៀត កើតជាគំនុំខឹងយក​ខ្សែ​រឹ​​ត​កស​ម្លា​​ប់ចោលតែម្តង

សាហាវព្រៃផ្សៃណាស់! គ្រាន់តែប្រើមិនបានហើយខឹងក្មេងចេះតែតមាត់ទៀត កើតជាគំនុំខឹងយក​ខ្សែ​រឹ​​ត​កស​ម្លា​​ប់ចោលតែម្តង

ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

ឃាតកម្មចម្លែកមួយ ត្រូវប្រទះឃើញក្រោយភាយក្លិនស្អុយចេញពីរថយន្ត បង្កការភ្ញាក់ផ្អើល

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!