Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជា មន្ទីរ​ពេទ្យ​​ថៃ Pat Rangsit ដ៏ល្បីឈ្មោះមួយចាប់ដៃជាមួយ​ភ្នាក់​កម្ពុជា​ជាង៣០ដើម្បី​សម្រួល​​​អ្នក​ជំងឺកម្ពុជាទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

អត្តពលិកកម្ពុជា១៦១នាក់ចេញទៅត្រាំពិសនៅចិន ត្រៀមវៃយកមេដាយស៊ីហ្គេមឆ្នាំ២០២៣

ករណីបង្ឃាំងមនុស្សធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពី ក្រុមគ្រួសារនៃជនរងគ្រោះ (មានវិឌីអូ)

ជាដំណឹងល្អសម្រាប់ប្រជាជនកម្ពុជា មន្ទីរ​ពេទ្យ​​ថៃ Pat Rangsit ដ៏ល្បីឈ្មោះមួយចាប់ដៃជាមួយ​ភ្នាក់​កម្ពុជា​ជាង៣០ដើម្បី​សម្រួល​​​អ្នក​ជំងឺកម្ពុជាទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ

by Mr. Borin Journalist
September 22, 2022
in Business
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ ប្រមាណតែជាង ១ខែ ក្រោយពីបាននាំចុះមកកម្ពុជា ដើម្បីសិក្សាទីផ្សារ និងស្វែងរកដៃគូវិនិយោគ នៅពេលនេះ មន្ទីរពេទ្យមួយរបស់ថៃ គឺ Pat Rangsit បានកសាងបាននូវបណ្ដាញភ្នាក់ងារចំនួន ៣០ មកពីក្រុមខេត្ត រាជនីរបស់កម្ពុជា។

ក្នុងដំណើរចុះមកកម្ពុជាជាថ្មី របស់ក្រុមការងារ Pat Rangsit នេះ គឺជាការប្រកាសពីការទទួលស្គាល់ ភ្នាក់ងារទាំង ៣០ មានមូលដ្ឋាននៅកម្ពុជា។ តាមការឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ភ្នាក់ងារទាំង ៣០នោះ មានខ្លះជាក្រុមហ៊ុនទេសចរដែលមានបម្រើសេវាទេសចរណ៍ និងការព្យាបាល ខ្លះទៀតជាក្រុមហ៊ុនដែលរកស៊ីក្នុងវិស័យវេជ្ជសាស្ត្រ ហើយក៏មានខ្លះជាអ្នកដែលរកស៊ីខាងផ្នែកផ្គត់ផ្គង់សម្ភារៈពេទ្យនៅប្រទេសកម្ពុជាស្រាប់។

លោក Krishrat Trakulchang ជាប្រធានក្រុមវេជ្ជបណ្ឌិតរបស់ Pat Rangsit បានលើកឡើងថា លោកមានសេចក្ដីរីករាយណាស់ចំពោះការសមិទ្ធផលនេះ ហើយលោកជឿថា តាមរយៈសហប្រតិបត្តិការជាមួយភ្នាក់ងារទាំង ៣០ មានមូលដ្ឋាននៅក្នុងប្រទេសកម្ពុជានៅថ្ងៃនេះ Pat Rangsit នឹងកាន់តែអាចផ្ដល់សេវាបានល្អថែមទៀត ដល់អ្នកជំងឺទៅពីកម្ពុជា។

ក្រោយកិច្ចសហការនេះ ភ្នាក់ងារទាំង ៣០ដែលមកពីគ្រប់ខេត្ត រាជធានីរបស់កម្ពុជា មាននាទីជាអ្នកប្រឹក្សាយោបល់ រួមទាំងសម្របសម្រួលដល់អ្នកជំងឺកម្ពុជា ដែលមានមូលដ្ឋាននៅគ្រប់ខេត្ត និងរាជធានី តាំងពីដំណាក់កាលដំបូង រហូតដល់អាចនាំអ្នកជំងឺកម្ពុជា ចូលទៅព្យាបាលនៅ Pat Rangsit នៅប្រទេសថៃ ជាមួយនឹងសេវាលឿនរហ័ស ក្នុងនោះករណីខ្លះ(ករណីបន្ទាន់) ការសម្របសម្រួលអាចធ្វើទៅបានតែក្នុងរយៈពេល ១ម៉ោង ឬ១ថ្ងៃ ទៅតាមករណីជាក់ស្ដែងនៃសភាពអ្នកជំងឺ។

នេះគឺជាដំណាក់កាលដំបូងនៃផែនការពង្រីកសេវាគ្រប់ដណ្ដប់ទីផ្សារនៅក្រៅប្រទេសថៃ ដោយផ្ដោតលើកម្ពុជា ដែល Pat Rangsit សម្រេចបានជាមួយភ្នាក់ងារនៅកម្ពុជា។ តាមលោក លោកវេជ្ជបណ្ឌិត Nolnabhas Yaemsa-ard នាយកផ្នែកយុទ្ធសាស្ត្ររបស់ Pat Rangsit បានឲ្យដឹងនៅក្នុងផែនការ មន្ទីរពេទ្យរបស់លោកនឹងពង្រីកបន្ថែមនូវភ្នាក់ងារ។ ប៉ុន្តែជាជំហានដំបូង មន្ទីរពេទ្យនឹងធ្វើការជាមួយភ្នាក់ងារទាំង ៣០ដែលត្រូវបានប្រកាសនៅថ្ងៃនេះសិន ដើម្បីស្ទាប់ស្ទង់ពីតម្រូវការជាក់ស្ដែង។ ប្រសិនបើអ្វីដំណើរការល្អ ការជ្រើសរើសភ្នាក់ងារបន្ថែម នឹងត្រូវធ្វើបន្តទៀត។

សូមបញ្ជាក់ថា មន្ទីរពេទ្យ PatRangsit ត្រូវបានធានាថាជាក្រុមគ្រូពេទ្យដែលអាចផ្តល់សេវា និងការព្យាបាលពីករណីសាមញ្ញទៅទំនើបៗបាន។ លើសពីនេះ មន្ទីរពេទ្យនេះមានឯកទេសមាតា និងទារក ដែលមានវេជ្ជបណ្ឌិតពហុជំនាញ ជាពិសេសសម្រាប់ក្នុងព្យាបាលកុមារ។ មន្ទីរពេទ្យក៏មានមជ្ឈមណ្ឌលបេះដូងបម្រើសេវាកម្ម ២៤ ម៉ោង ហើយក៏បានដំណើរការដោយជោគជ័យក្នុងការព្យាបាលបេះដូងដល់ជម្ងឺបានជាង ២ម៉ឺននាក់កន្លងមក ។ មន្ទីរពេទ្យ PatRangsit ត្រូវបានបំពាក់ដោយបរិក្ខារពេទ្យ និងបច្ចេកវិទ្យាទំនើបបំផុត ដើម្បីធានាបាននូវការព្យាបាលប្រកបដោយគុណភាព ស្របទៅនឹងស្តង់ដារអន្តរជាតិ។

សូមរំលឹកផងដែរថា មន្ទីរពេទ្យ Rangsit Group បានបើកដំណើរការជាង ៣០ឆ្នាំមកហើយ ហើយមកដល់បច្ចុប្បន្នមន្ទីរពេទ្យនេះ មានសាខាចំនួន ៣។ ទី១ Head Raingsitជាមន្ទីរពេទ្យកណ្ដាលធំជាងគេដែលបានដំណើរ ៣០ឆ្នាំហើយ សាខាទី២ Pat Rangsit នេះ ដែលដំណើរការប្រមាណ ១១ឆ្នាំ និងសាខាទី៣ ទើបបើកដំណើរបានជាង ៣ឆ្នាំ៕

https://www.youtube.com/watch?v=O8o5xZjN1I8&t=58s
ចុចមើលក្នុងតេឡាក្រាម
Next Post
ករណីបង្ឃាំងមនុស្សធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពី ក្រុមគ្រួសារនៃជនរងគ្រោះ (មានវិឌីអូ)

ករណីបង្ឃាំងមនុស្សធ្វើទារុណកម្មដើម្បីជំរិតទារប្រាក់ពី ក្រុមគ្រួសារនៃជនរងគ្រោះ (មានវិឌីអូ)

ករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន (មានវិឌីអូ)

ករណីលិចទូកនៅលើផ្ទៃសមុទ្រ មានជនរងគ្រោះ២៣នាក់ទៀតកំពុងបាត់ខ្លួន (មានវិឌីអូ)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!