Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
វាយមិនដកថយឡើយព្រោះចង់ឡើងដណ្តើមខ្សែរក្រវ៉ាត់សម្តេចពិជ័យសេនា ទៀ បាញ់! សូត្រ វាសនា VS ពុទ្ធ សំបូរ, គង់ ហូវ VS ឃីម បូរ៉ា (មានវិឌីអូពេញ)

ខ្លាំងប៉ះខ្លាំងនៅលើសង្វៀនដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ នាល្ងាចថ្ងៃទី២តុលានេះ

ល្បីមកស្រុកខ្មែរគឺឃើញកូនស្រីពីរនាក់របស់សេដ្ឋីថៃប្រកាសថាស្រលាញ់ស្រុកខ្មែរហើយ នឹងធ្វើជាអ្នកផ្សព្វផ្សាយចែករំលែកវប្បធម៌ប្រទេសទាំងពីរទៀត

វាយមិនដកថយឡើយព្រោះចង់ឡើងដណ្តើមខ្សែរក្រវ៉ាត់សម្តេចពិជ័យសេនា ទៀ បាញ់! សូត្រ វាសនា VS ពុទ្ធ សំបូរ, គង់ ហូវ VS ឃីម បូរ៉ា (មានវិឌីអូពេញ)

by Mr. Borin Journalist
October 3, 2022
in Sport
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ការប្រកួតកីឡាប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់ពានរង្វាន់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បានចាប់ដំណើរការធ្វើឈានដល់សប្តាហ៍ទី២ហើយ ដោយថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ សង្វៀនប្រដាល់ TV5 នៅព្រែកកំពឹស គូដណ្តើមខ្សែរក្រវ៉ាតសម្តេចពិជ័យសេនា ទៀ បាញ់ ដល់ខ្លាំងមាន២គូទៀតនឹងប៉ះគ្នា។

២គូក្នុងពូលវាយដើម្បីឈ្នះសន្សំពិន្ទុគឺមាន៖

ទី១. កីឡាករ សូត្រ វាសនា ប៉ះគ្នាជាមួយកីឡាករ ពុទ្ធ សំបូរ ដោយគូនេះបានធ្វើឱ្យមហាជនទាំងនៅលើកញ្ចក់ទូរទស្សន៍លេខ៥ឧបត្ថម្ភធំដោយ ខារ៉ាបាវ ពិតជារន្ធត់និងនាំគ្នាស្រែកហូរ ព្រោះគូរនេះ វាយគ្នាមិនដកថយឬម្ខាងៗព្រមចាញ់តែ ដល់ទឹកទី៤ស្រាប់ កីឡាករ ពុទ្ធ សំបូរ ធ្វេសប្រហេសហក់ចូលចំជង្គង់របស់ សូត្រ វាសនា បុកចំកណ្តាលដើមទ្រូងសន្លប់ទឹកទី៤នេះ ធ្វើឱ្យ សូត្រ វាសនា ឈ្នះមានបីពិន្ទុក្នុងពូលហើយ។

ទី២. កីឡាករ គង់ ហូវ ប៉ះគ្នាជាមួយកីឡាករ ឃុន បូរ៉ា ដោយលទ្ធផលគូនេះ វាយគ្នាគ្រប់៥ទឹក ប៉ុន្តែទស្សនិកជនបានមើលឃើញថា គង់ ហូវ បានកម្លាំងខ្លាំងនៅទឹកទី៤ និងទី៥ ក្រោយកីឡាករ ឃុន បូរ៉ា ឡើងជង្គង់ច្រើននិងកាច់បោកជាច្រើន ហើយអ្វីពិសេសនោះគឺ ឃុន បូរ៉ា បានកាច់បំបោក គង់ ហូវ ដល់ថ្នាក់ធ្លាក់ចេញពីសង្វៀនប្រដាល់រហូតដល់ ធ្វើឱ្យទស្សនិកជនស្ទើរគ្រប់គ្នាស្រែហូរមិនអាចអង្គុយនៅស្ងៀមបានឡើយ។

សូមទស្សនាការប្រកួត២គូនេះ៖

https://youtu.be/zn61gr5eXqo
https://youtu.be/zn61gr5eXqo

សូមបញ្ជាក់ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ ដណ្ដើមខ្សែវាត់ «ពានរង្វាន់សម្ដេចពិជ័យសេនា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ» ដោយបានចម្រាញ់កីឡាករជើងខ្លាំង ៨រូប លើប្រភេទទម្ងន់ ៦០គីឡូក្រាម ដើម្បីប្រកួតប្រជែងព្រឹត្តិការណ៍ដ៏ធំនេះ ខណៈព្រឹត្តិការណ៍ត្រូវបានឧបត្ថម្ភធំពីក្រុមហ៊ុនភេសជ្ជៈខារ៉ាបាវបានចំណាយថវិការាប់សែនដុល្លារសម្រាប់ការធ្វើពិធីនិងផ្តល់ប្រាក់រង្វាន់ជូនកីឡាករគ្រប់គ្នា ហើយមិនត្រឹមតែប៉ុណ្ណោះម្ចាស់ខ្សែក្រវាត់ នឹងទទួលបានផ្ទះវីឡា ១ខ្នងនៅខេត្តសៀមរាបទៀតផងមានតម្លៃខ្ទង់១០ម៉ឺនដុល្លារ។

ចំពោះកម្មវិធីប្រកួតផ្លូវការ គ្រោងនឹងធ្វើឡើងរយៈពេល ១០សប្ដាហ៍ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា រហូតដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ សម្រាប់រូបមន្ដប្រកួត កីឡាករទាំងពីរពូល តម្រូវឲ្យប្រកួតវិលជុំសន្សំពិន្ទុរៀងៗខ្លួន បន្ទាប់មកកីឡាករឈរលេខ១ និងលេខ២ នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឬ វគ្គខ្វែងដើម្បីស្វែងរកបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រដែលគ្រោងរៀបចំការប្រកួតនៅភូមិឋានសំណាង នាឃុំបាគង ស្រុកបាគង ខេត្តសៀមរាប។

សម្រាប់រង្វាន់ជយលាភី កីឡាករចំណាត់ថ្នាក់លេខ១ នឹងទទួលបានខ្សែក្រវាត់ ១គ្រឿង អមប្រាក់រង្វាន់ ៦លានរៀល ពិសេសនឹងទទួលបានផ្ទះវីឡាភ្លោះ ១ខ្នង (ទំហំ ៨X១១ លើផ្ទៃដី ១០X២០) ខណៈលេខ២ នឹងទទួលបានដីឡូដិ៍ ទំហំ ១០X២០ម៉ែត្រ អមប្រាក់រង្វាន់ ៥លានរៀល ខណៈលេខ៣ និងលេខ៤ នឹងទទួលបានដីឡូដិ៍ទំហំ ៥X២០ ដូចគ្នាព្រមទាំងប្រាក់រង្វាន់លើកទឹកចិត្ដផងដែរ។ នេះគឺជាលើកដំបូងហើយ ដែលសហព័ន្ធរៀបចំឲ្យមានការប្រកួត មានរង្វាន់ជាផ្ទះវីឡា និងដីឡូដិ៍បែបនេះ៕

ដោយអត្ថបទ Mr. Renno រូបភាព សហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
ល្បីមកស្រុកខ្មែរគឺឃើញកូនស្រីពីរនាក់របស់សេដ្ឋីថៃប្រកាសថាស្រលាញ់ស្រុកខ្មែរហើយ នឹងធ្វើជាអ្នកផ្សព្វផ្សាយចែករំលែកវប្បធម៌ប្រទេសទាំងពីរទៀត

ល្បីមកស្រុកខ្មែរគឺឃើញកូនស្រីពីរនាក់របស់សេដ្ឋីថៃប្រកាសថាស្រលាញ់ស្រុកខ្មែរហើយ នឹងធ្វើជាអ្នកផ្សព្វផ្សាយចែករំលែកវប្បធម៌ប្រទេសទាំងពីរទៀត

លោក គុណ ញឹម ៖ រថយន្ដនិងម៉ូតូមិនមានពន្ធ ទាំងអស់នឹងជួបការលំបាកខ្លាំងនៅពេលអនាគត

លោក គុណ ញឹម ៖ រថយន្ដនិងម៉ូតូមិនមានពន្ធ ទាំងអស់នឹងជួបការលំបាកខ្លាំងនៅពេលអនាគត

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!