Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
អ្នកខ្លះគេកើតមកនៅក្នុងត្រកូលគ្រួសារអ្នកមាន ជីវភាពធូរធា! តែប្អូនប្រុស សុមិច ក្រហើយមានជម្ងឺប្រចាំកាយ ចាក់មួករកលុយទិញថ្នាំ (មានវិឌីអូ)

ម្ដាយចិត្តអប្រិយព្រោះតែ “ខឹងប្តី” លើកដៃប្រហារជីវិតកូនស្រីរបស់ខ្លួនដែលទើបកើតបាន២ខែ

ក្រោយបាត់បង់កូនស្រីឬចៅស្រីកំពុងពេញស្រលាញ់នោះ! ទាំងឪពុកនិងលោកយាយ ចេញវិឌីអូពេញៗទម្លាយបកអាក្រាតត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌, ទុក្ខជាន់លើភាពឈឺចាប់ (មានវិឌីអូនិយាយពេញ)

អ្នកខ្លះគេកើតមកនៅក្នុងត្រកូលគ្រួសារអ្នកមាន ជីវភាពធូរធា! តែប្អូនប្រុស សុមិច ក្រហើយមានជម្ងឺប្រចាំកាយ ចាក់មួករកលុយទិញថ្នាំ (មានវិឌីអូ)

by Mr. Borin Journalist
October 20, 2022
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ខេត្តកំពង់ធំ ៖ មនុស្សយើងម្នាក់ៗកើតមកវាសនាមិនដូចគ្នានោះទេ អ្នកខ្លះគេកើតមកនៅក្នុងត្រកូលគ្រួសារអ្នកមាន ជីវភាពធូរធា ហើយអ្នកខ្លះទៀតកើតមកនៅក្នុងត្រកូលគ្រួសារអ្នកក្រខ្សត់ រកមុខខ្វះក្រោយ រកក្រោយខ្វះមុខ ដូចជាមិនប្អូនកុមារា សុមិច តស៊ូអញ្ជឹង រាល់ថ្ងៃខំត្រដររៀនផង ពេលទំនេរឆ្លៀតម៉ោងចេញលេង ក៏អង្គុយចាក់មួកលក់ ដើម្បីប្ដូរយកសម្ភារៈសិក្សា។

https://youtube.com/shorts/ophyp2I7Aow?feature=share

ជីវិតពិតជាកម្សត់ណាស់ ក្មេងប្រុសម្នាក់ឈ្មោះ វឿន សុមិច កំពុងធ្វើអោយមហាជនផ្ទុះការចាប់អារម្មណ៍ និងស្ងើចសរសើរយ៉ាងខ្លាំង ក្រោយបានឃើញនៅការខិតខំតស៊ូរបស់ក្មេងប្រុសរូបនេះក្នុងការតស៊ូខិតខំរៀនសូត្រ ហើយឆ្លៀតពេលទំនេរនៅម៉ោងចេញលេង ក៏បានចាក់មួយលក់ ដើម្បីដោះស្រាយទៅលើការចំណាយក្នុងការទិញសម្ភារៈសិក្សា និងការចាយវាយប្រចាំថ្ងៃក្នុងការសិក្សា។

អ្វីដែលធ្វើអោយមហាជនរំជួលចិត្ត និងនាំគ្នាសម្ដែងក្ដីអាណិតអាសូរទ្វេដងនោះ បើក្រឡេកទៅមើលអំពីខ្សែជីវិតពិតជាក់ស្ដែងរបស់កុមារា វឿន សុមិច វិញ គឺគេជាក្មេងប្រុសដ៏កម្សត់មួយរូប ដែលកើតនៅក្នុងត្រកូលគ្រួសារមួយ មានជីវភាពមិនធូរធា ម្ដាយឪពុកមិនសូវមានលទ្ធភាពក្នុងការផ្ដល់ថវិការ ដើម្បីប្អូនប្រុសក្នុងការសិក្សាររៀនសូត្រ តែកុមារារូបនេះ មិនបានចុះចាញ់នឹងព្រេងវាសនាឡើយ ដោយខិតខំពុះពារ យកពេលទំនេរក្រៅម៉ោងសិក្សា ឆ្លៀតចាក់មួកលក់ដើម្បីបន្តការសិក្សា។ មិនតែប៉ុណ្ណោះ ចំពោះស្នាដៃក្នុងការចាក់មួករបស់ប្អូនប្រុសវិញ គឺស្អាតមិនធម្មតា ពោលគឺមិនចាញ់មួកដែលដាក់លក់នៅលើទីផ្សារឡើយ។

អ្វីដែលគួរអោយស្ងើរសរសើរបំផុតនោះ ក្រៅពីការសិក្សា និងចាក់មួកលក់ ដើម្បីបន្តដំណើរជីវិត ឆ្ពោះទៅរកអនាគតល្អប្រសើរហើយនោះ កុមារា វឿន សុមិច ក៏បានឆ្លៀតពេលទំនេរទៅជួយកោសស្រកាត្រីម្តាយ ខណៈក្មេងប្រុសរូបនេះក៏មានជំងឺប្រចាំកាយ គឺជំងឺភ្លេចភ្លាំង។

នេះបើយោងតាមអ្នកគ្រូ Sengthak Kheam បានធ្វើការបង្ហោះរូបភាព និងវីដេអូកុមារា វឿន សុមិច រួចភ្ជាប់មកជាមួយសារដ៏រំជួលចិត្តមួយឃ្លាថា ៖ «ខ្លួនមានរោគប្រចាំកាយ ឪពុកម្តាយក៏មិនសូវធូរធា ពេលទំនេរឆ្លៀតទៅជួយកោសស្រកាត្រីម្តាយ»។ អ្នកគ្រូបានបន្តថា «ពេលមករៀន ឆ្លៀតនៅពេលចេញលេងចាក់មួក ដើម្បីប្តូរនឹងសម្ភារៈសិក្សា បងប្អូនសូមជួយគាំទ្រមួកគាត់ផង ស្នាដៃមិនចាញ់គេទេ»។

ប្អូនប្រុសមានឈ្មោះ វឿន សុមិច រស់នៅភូមិលាបទង ឃុំកំពុងចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ជាសិស្សថ្នាក់ទី៨ រៀននៅវិទ្យាល័យ រស្មីសោភ័ណ្ឌ។ ប្អូនមានជំងឺប្រចាំកាយ គឺជំងឺស្កន់ជ្រូក សព្វថ្ងៃនេះ ប្អូនលេបថ្នាំតាមការណែនាំរបស់គ្រូពេទ្យអស់រយៈពេលជាង១ឆ្នាំមកហើយ ហើយសព្វថ្ងៃក៏នៅតែលេបថ្នាំបន្តដដែល មិនដឹងថាពេលណាជាពីជំងឺ និងអាចឈប់លេបបានឡើយ ព្រោះមិនទាន់មានការបញ្ជាក់ពីគ្រូពេទ្យនៅឡើយទេ។

កុមារារូបនេះបានប្រាប់ថា «ក្នុងមួយខែ ជំងឺនេះអាចធ្វើទុក្ខ៣ទៅ៤ដង តែមិនដល់ថ្នាក់ប្រកា.ច់ឡើយ គ្រាន់តែធ្វើអោយគេពិបាក្នុងខ្លួនខ្លាំង ភ្លេចភ្លាំង ភ្លឹកស្មារតី ទាល់តែមានអ្នកមកប៉ះ ឬហៅទើបដឹងខ្លួន»។

ក្រឡេកមកដឹងអំពីស្ថានភាពគ្រួសាររបស់ក្មេងប្រុសរូបនេះវិញ កុមារា សុមិច បានប្រាប់ថា «គ្រួសាររបស់គេមានជីវភាពខ្វះខាតខ្លាំងមែនទែន ដោយឪពុកឈ្មោះ វ៉ន វឿន ជាកម្មករស៊ីឈ្នួលធ្វើសំណង់អោយគេ និងម្ដាយឈ្មោះ ផ្លង់ ចាន់ណា សព្វថ្ងៃស៊ីឈ្នួលកោសស្រកាត្រីអោយគេផងដែរ ហើយនៅពេលទំនេរពីការសិក្សារ ប្អូនក៏ឆ្លៀតទៅធ្វើការងារ គឺកោសស្រកាត្រីដូចម្ដាយផងដែរ»។

ប្អូនបានលើកឡើងបន្តថា «ក្រៅពីការងារស៊ីឈ្នួលកោសស្រកាត្រី ក្នុងថ្ងៃសិក្សាររៀនសូត្រ នៅពេលម៉ោងចេញលេង ប្អូនមិនបានចេញទៅក្រៅដើរលេងដូចគេឯងឡើយ គឺប្អូនឆ្លៀតចាក់មួកលក់ ដើម្បីបានលុយយកមកទុកទិញសម្ភារៈសិក្សា និងនៅសល់យកទៅអោយម្ដាយ ដើម្បីដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ»។

កុមារា សុមិច បានពោលទាំងអួលដើម.កថា «ការចាក់មួកលក់របស់គេ លក់មិនសូវដាច់ឡើយ ពោលគឺមិនសូវមានការគាំទ្រ»។ កុមារា សុមិច បានប្រាប់ថា «ខ្លួនមិនដឹងតម្លៃនៅលើទីផ្សារមួកមួយលក់ក្នុងតម្លៃប៉ុន្មានឡើយ តែប្អូនលក់តាមគេប្រាប់ គឺតូចតម្លៃ២៥០០០រៀល និងធំល្មមតម្លៃ៣០០០០រៀល តែប៉ុណ្ណោះ។ ជាចុងក្រោយ ប្អូនប្រុសបានសំណូមពរដល់សប្បុរសជនទាំងអស់ មេត្តាជួយប្អូនផង ហើយជួយគាំទ្រស្នាដៃក្នុងការចាក់មួក ក៏ដូចជាការជួយទិញមួករបស់ប្អូនផង ហើយតម្លៃវិញក៏សមល្មមផងដែរ។ ប្រសិនបើមានបងប្អូនត្រូវការ សូមទំនាក់ទំនងទៅកាន់ប្អូនផ្ទាល់ តាមរយៈហ្វេសប៊ុកឈ្មោះជាភាសាខ្មែរ «វឿន សុមីច» ឬតាមរយៈលេងទូរស័ព្ទប្អូនផ្ទាល់ គឺលេខ ៖ 097 366 80 73 ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ក្រោយបាត់បង់កូនស្រីឬចៅស្រីកំពុងពេញស្រលាញ់នោះ! ទាំងឪពុកនិងលោកយាយ ចេញវិឌីអូពេញៗទម្លាយបកអាក្រាតត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌, ទុក្ខជាន់លើភាពឈឺចាប់ (មានវិឌីអូនិយាយពេញ)

ក្រោយបាត់បង់កូនស្រីឬចៅស្រីកំពុងពេញស្រលាញ់នោះ! ទាំងឪពុកនិងលោកយាយ ចេញវិឌីអូពេញៗទម្លាយបកអាក្រាតត្រូវបុគ្គលិកពេទ្យស្តីបន្ទោសដោយសម្តីដ៏គំរោះគំរើយគ្មានក្រមសីលធម៌, ទុក្ខជាន់លើភាពឈឺចាប់ (មានវិឌីអូនិយាយពេញ)

ពិតជាគួរឱ្យអនិច្ចារ! ខឹងប្តីរឿងសុំលែងលះគ្នាហើយកូនស្រីមុខដូចឪពុកពេកបែរជាលើកដៃប្រហារជីវិតកូនតូចដោយខ្ទប់ច្រមុះរួចយកទៅបោះចោលក្នុងស្រះទឹកធ្វើមិនដឹង (ចុចអានលម្អិត)

ពិតជាគួរឱ្យអនិច្ចារ! ខឹងប្តីរឿងសុំលែងលះគ្នាហើយកូនស្រីមុខដូចឪពុកពេកបែរជាលើកដៃប្រហារជីវិតកូនតូចដោយខ្ទប់ច្រមុះរួចយកទៅបោះចោលក្នុងស្រះទឹកធ្វើមិនដឹង (ចុចអានលម្អិត)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!