Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ទើបតែមកពីសមុទ្របង្អួតសម្រស់សិចស៊ីយ៉ាងស្រស់ស្រាយ ស្រាប់តែថ្ងៃនេះ ម៉ូលីកា ទទួលកាដូថ្មីពីសង្សារចាស់នូវរថយន្ដទំនើបម៉ាក Mercedes ថ្មីស្រឡាងមួយគ្រឿង

លោកថៅកែចិត្តធម៌ ចិន សំណាង ម្ចាស់ហាងមាសពេជ្រ CSNJ បានប្រគេនបច្ច័យកាសាងវត្តចំនួន 5000$ ដល់វត្តដ៏កំសត់កម្រមួយក្នុងខេត្តរតនៈគីរី

សហព័ន្ធកីឡាជឺជីតស៊ូ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនត្រៀម ស៊ីហ្គេមម២០២៣

ទើបតែមកពីសមុទ្របង្អួតសម្រស់សិចស៊ីយ៉ាងស្រស់ស្រាយ ស្រាប់តែថ្ងៃនេះ ម៉ូលីកា ទទួលកាដូថ្មីពីសង្សារចាស់នូវរថយន្ដទំនើបម៉ាក Mercedes ថ្មីស្រឡាងមួយគ្រឿង

by Mr. Borin Journalist
October 25, 2022
in Entertainment
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ អគ្គនិយកាដឹកនាំក្រុមហ៊ុនដែលមានមុខរបបបីបួនមុខក្នុងដៃគឺ អ្នកនាង ម៉ូលីកា ដែលមហាជនស្គាល់ថា ជាអតីតតារាចម្រៀងRock និងត្រូវបានគេចាត់ទុកថាជាកំពូលតារាOnline ម្នាក់នាពេលបច្ចុប្បន្ននោះកាលពីព្រឹកថ្ងៃទី២៥ តុលា នាងបានទិញរថយន្ដទំនើបម៉ាកMercedes ព័ណខ្មៅ១គ្រឿងថែមទៀតហើយត្រូវឡានខាងក្រុមហ៊ុនដឹកយកទៅឲ្យនាងដល់ផ្ទះវីឡារនៅបុរីវារីណា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តាំងពីម៉ោងទាបភ្លឺមកម្ល៉េះ។

អ្នកនាង ម៉ូលីកា បានបង្ហោះសារអមដោយរូបភាពរថយន្តទំនើបមួយនេះដោយសរសេរថា “តំលៃមិនសំខាន់ គឺសំខាន់ទឹក70 ។ យកកាដូរអោយតាំងពីម៉ោង 4:15ព្រឹក អ្នកអគុណសង្សារចាស់”។

ក្រោយបង្ហោះ រថយន្ដទំនើបម៉ាក Mercedes ថ្មីស្រឡាងមួយនេះហើយគឺ បានធ្វើឱ្យមហាជននិងអ្នកគាំទ្ររបស់នាងចាប់អារម្មណ៍ទៀតហើយ ព្រោះទើបតែទិញរថយន្តថ្មីទំនើបៗជាបន្តបន្ទាប់មិនដល់ពីរខែផង។ សារខាងលើដែលអគុណដល់អតីតសង្សារនោះ គឺសំដៅរបស់ស្វាមីរបស់នាងនាពេលបច្ចុប្បន្ននេះ។ ស្វាមីរបស់អ្នកនាង ម៉ូលីកា គឺលោក ហុង មានុណ ដែលជាស្វាមីល្អនៅជាប់ជាមួយនឹងភរិយាគ្រប់កាលៈទេសៈនិងមើលថែប្រពន្ធបានយ៉ាងល្អ។
សូមរំលឹកផងដែរថា ពីរសប្តាហ៍មុន គឺលោក ហុង មានុណ ក្នុងវិឌីអូមួយបង្ហាញក្តីរំភើបអរខ្លាំងស្ទើរតែបេះដូងលោតចេញមកក្រៅទៅហើយ ព្រោះទទួលបានកាដូពិសេសពីភរិយាគឺ រថយន្តស្ព័រទំនើបស៊េរី Ferrari 488 GTB ដែលមានតម្លៃជិត៤០ម៉ឺនដុល្លារ ទើបកម្ម៉ង់យកដល់ស្រុកខ្មែរក្តៅៗពីភរិយា។

មហាជននិងអ្នកគាំទ្រនាំគ្នាត្រេកអរនិងស្ញើរសរសើរដល់គូស្នេហ៍ប្តីប្រពន្ធមួយគូនេះដែលរកស៊ីជោគជ័យ ទិញកាដូរថយន្តទំនើបៗ ជូនគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា រថយន្ដទំនើបម៉ាកMercedes ព័ណខ្មៅ១គ្រឿងដែលជាកាដូថ្មីសម្រាប់អ្នកនាង ម៉ូលីកានេះគឺតម្លៃជិត១៦ម៉ឺនដុល្លារឯណ្ណោះ ខណៈត្រឹមតែរយៈពេល២ខែចុងក្រោយនេះ អគ្គនាយិការូបនេះបានទិញរថយន្ដទំនើបដល់ទៅ៤គ្រឿងក្នុងពេលកៀកៗគ្នា មិនដល់ពីរខែផង។

ក្នុងនោះកាលពីចុងខែកញ្ញា នាងបានទិញរថយន្ដទំនើបម៉ាក Escalade ព័ណខ្មៅ១គ្រឿងតម្លៃជិតកន្លះលានដុល្លារ, ហើយនៅខែតុលា នាងបានទិញរថយន្ដទំនើបដល់ទៅ៣គ្រឿងម៉ាកខុសៗគ្នា ក្នុងនោះគឺមានរថយន្ដម៉ាកFerrari-488GTB ព័ណក្រហមតម្លៃ៣៥ម៉ឺនដុល្លារ,រថយន្ដម៉ាកBMW តម្លៃ៨ម៉ឺនដុល្លារ។

ចុងនេះសម្រាប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ គឺម៉ាកMercedes ព័ណខ្មៅថ្លៃជិត១៦ម៉ឺនដុល្លារនេះ ដែលគ្រាន់តែសរុបពីតម្លៃរថយន្ដខាងលើនេះនាងចំណាយដល់ទៅខ្ទង់ជាង១លានដុល្លារទៅហើយ។ បើនិយាយរឿងរថយន្តដែលប្រចាំថ្ងៃកន្លងមកនោះគឺអ្នកនាង ម៉ូលីកា និងស្វាមីនាងលោក ហុង មានុណ ធ្លាប់បានរថយន្ដទាំង៤គ្រឿងផងដែរគឺ មានដូចជាម៉ាក Ford Raptor ,Jaguar និងRange Rover ជាដើម៕

សូមបញ្ជាក់ថា អតីតតារាចម្រៀងស្រីប្រចាំផលិតកម្ម Rock ញា ម៉ូលីកា បានចាកឆ្ងាយពីជីវិតសិល្បៈដោយងាកទៅចាប់យកជំនួញរកស៊ីវិញ លក់ផលិតថែរក្សាសម្រស់តាមអនឡាយវិញ ឃើញថា ទទួលបានគាំទ្រ និង ជោគជ័យយ៉ាង ខ្លាំង។

ជាមួយគ្នានោះ អ្វីដែលធ្វើឱ្យមហាជនរឹតតែចាប់អារម្មណ៍នោះ គឺ ម៉ូលីកា ក៏បានបង្ហាញពីរថយន្តថ្មីស៊េរីទំនើបជាច្រើនគ្រឿងជាបន្តបន្ទាប់ ធ្វើឲ្យអ្នកលេងហ្វេសប៊ុក និង មិត្តសិល្បៈរបស់នាងនាំគ្នាលាន់សរសើរនិងអបអរនូវភាពជោគជ័យរបស់នាង។

អ្នកនាង ម៉ូលីកា ជាអតីតតារាចម្រៀងផលិតកម្ម Rock ហើយបានចាប់ផ្តើមមុខរបបលក់អនឡាយ នូវផលិតផលគ្រឿងថែរក្សាសម្រស់នារី និង បើកហាងជារបស់ខ្លួនជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដោយនាងបានចំណាយដើមទុនរាប់សិបម៉ឺនដុល្លារតាំំងពីនោះមក។ ហើយបើគិតមកដល់ឆ្នាំ២០២២នេះ នាងមានមុខរបបក្នុងដៃយ៉ាងតិចមិនក្រោម៤ក្រុមហ៊ុនឡើយកឺ ក្រុមហ៊ុនលក់ម៉ូតូ, ក្រុមហ៊ុនផលិតផលគ្រឿងសម្អាង, ក្រុមហ៊ុនអចលនាទ្រព្យ, ក្រុមហ៊ុនផ្តល់សេវាកម្មប្រាក់កម្ចី និង ជាពិសេសចុងក្រោយនេះ ល្បីខ្លាំងលេងតុងទីន មានរាប់រយនាក់ជាបន្តបន្ទាប់ ជឿទុកចិត្តលើមេតុងទីនរូបនេះ៕

អត្ថបទដោយ ម៉ា ច័ន្ទបូរិន រូបភាព fACEBOOK

ចុចមើលក្នុងតេឡាក្រាម
Next Post
សហព័ន្ធកីឡាជឺជីតស៊ូ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនត្រៀម ស៊ីហ្គេមម២០២៣

សហព័ន្ធកីឡាជឺជីតស៊ូ បើកវគ្គបណ្ដុះបណ្ដាលមន្ត្រីរបស់ខ្លួនត្រៀម ស៊ីហ្គេមម២០២៣

ផ្ទុះរឿងធំហើយ! ស្រីពិន ត្រូវម្ចាស់បំណុលទារបង់ប្រាក់ជាបន្ទាន់ ខណៈសាមីខ្លួនចេញមុខប្រតិកម្មខ្លាំងៗវិញដាក់ ម៉ូលីកា ទាំងដែលខ្លួនខុសមិនបង់លុយឱ្យទៀង

ផ្ទុះរឿងធំហើយ! ស្រីពិន ត្រូវម្ចាស់បំណុលទារបង់ប្រាក់ជាបន្ទាន់ ខណៈសាមីខ្លួនចេញមុខប្រតិកម្មខ្លាំងៗវិញដាក់ ម៉ូលីកា ទាំងដែលខ្លួនខុសមិនបង់លុយឱ្យទៀង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!