Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិតជាហ៊ានណាស់យកដីរដ្ឋក្នុងតំបន់ឧទ្យានជាតិបូកគោដែលគេហាមហើយមក បន្លំយកលក់ឱ្យក្រុមហ៊ុនគេក្នុងទឹកប្រាក់ជិត៧លានដុល្លារ តែចុងក្រោយជាប់ខ្នោះ

តារាសិចស៊ី គីមគីម ត្រូវបុរសម្នាក់បោកប្រាក់ខាតអស់៣ម៉ឺនដុល្លារ ទើបតែដាច់ចិត្តទម្លាយការពិត

ឆបោកទឹកប្រាក់១លានកន្លះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូលឡើងតុលាការភ្លាមៗ! ជនឆបោករូបនេះ ត្រូវគេស្គាល់ថាមន្ត្រីយោធាទៀត

ពិតជាហ៊ានណាស់យកដីរដ្ឋក្នុងតំបន់ឧទ្យានជាតិបូកគោដែលគេហាមហើយមក បន្លំយកលក់ឱ្យក្រុមហ៊ុនគេក្នុងទឹកប្រាក់ជិត៧លានដុល្លារ តែចុងក្រោយជាប់ខ្នោះ

by Mr. Borin Journalist
November 18, 2022
in Social
1.5k
SHARES
24.6k
VIEWS
Share on FacebookTelegram

ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណី ឆបោកប្រាក់ចំនួន ៦,៧០០,០០០ ដុល្លារអាមេរិក ទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ជាតំណាងឲ្យក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក ។

យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ឈ្មោះ តាំង កក់ ជនជាតិខ្មែរ ស្នាក់នៅ ផ្ទះលេខ១១ ផ្លូវ១៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តំណាងឲ្យ ក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក គឺបានប្ដឹងចំពោះឈ្មោះ ហៃ ច័ន្ទភារិទ្ធ ភេទប្រុស ស្នាក់នៅ ផ្ទះលេខ៥៤ ផ្លូវលេខ៦៤០ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទ ឆបោកប្រាក់ចំនួន ៦,៧០០,០០០ដុល្លារ (ប្រាំមួយលានប្រាំពីរសែនដុល្លារអាមេរិក)។

ពាក្យបណ្តឹងនោះបន្តថា កាលពីអំឡុងឆ្នាំ២០១៨ ឈ្មោះ ហៃ ច័ន្ទភារិទ្ធ បានមកទំនាក់ទំនងជាមួយក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក បាននិយាយអះអាងថា គាត់(ហៃ ច័ន្ទភាវិទ្ធ) មានដីមួយកន្លែង ទំហំ២០៣០០០៧ ម៉ែត្រការ៉េ ដែលមានគំនូសប្លង់ បង្ហាញទីតាំងដី ស្ថិតនៅ ភូមិព្រែកត្នោត ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ដោយដីនោះជាដីស្របច្បាប់ អាចធ្វើ ប្លង់រឹងបាន និងមិនមានជាប់ពាក់ព័ន្ធនឹងបុគ្គល ឫ ជាប់ពាក់ព័ន្ធជាមួយដីរដ្ឋឡើយ មកឲ្យក្រុមហ៊ុន ពិនិត្យមើល ។ ដោយ មានភាពជឿទុកចិត្ត ក្រុមហ៊ុនវិន ហ៊ិល ស៊ីធី ឯក.ក បានយល់ព្រមទិញនោះ ដោយធ្វើកិច្ចសន្យាទិញលក់ដី(ខាងលើ) ជាមួយឈ្មោះ ហៃ ច័ន្ទភារិទ្ធ ហើយឈ្មោះ ហៃ ច័ន្ទភារិទ្ធ បានទាមទារឲ្យក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក ប្រគល់ប្រាក់ ដើម្បីឲ្យគាត់(ឈ្មោះ ហៃ ច័ន្ទភារិទ្ធ) យកទៅរត់ការច្បាប់ឲ្យក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក ។

ចាប់ពីពេលនោះ ក្រុមហ៊ុនវិន ហ៊ិល ស៊ីធី ឯក.ក បានប្រគល់ប្រាក់ជាបន្តបន្ទាប់ សរុបទាំងអស់ចំនួន៦,៧០០,០០០$(ប្រាំមួយលានប្រាំពីរសែន ដុល្លាអាមេរិក) ទៅឲ្យឈ្មោះ ហៃ ច័ន្ទតាវិទ្ធ ។ លុះនៅខែកុម្ភៈ ឆ្នាំ២០១៩ ឈ្មោះហៃ ច័ន្ទភារិទ្ធ បានយកគំនូសប្លង់ បង្ហាញទីតាំងដី(ថតចម្លង) និងកិច្ចសន្យាផ្ទេរសិទ្ធិដីលក់ផ្តាច់ មកឲ្យក្រុមហ៊ុន វិន ហ៊ិល ស៊ីធី ឯក.ក រួចបានទាមទារឲ្យ ក្រុមហ៊ុនបង់ប្រាក់បន្ថែមទៀត ពេលនោះក្រុមហ៊ុនបានស្នើសុំទៅចុះមើលដីបានទិញ(ខាងលើ) នៅពេលនោះឈ្មោះ ហៃ ច័ន្ទភារិទ្ធ បែរជាទៅចង្អុលដី ដែលគ្មានទីតាំងពិតប្រាកដ ដូចក្នុងគំនូសប្លង់បង្ហាញទីតាំង(ខាងលើ)ទេ។

ក្រោយមក ក្រុមហ៊ុនវិន ហ៊ិល ស៊ីធី ឯក.ក បានស្រាវជ្រាវ និងសាកសួរទៅអាជ្ញាធរដែនដី ទើបដឹងថាដីដែលស្ថិតនៅទីតាំងលើគំនូស ប្លង់បង្ហាញទីតាំង និងនៅលើលិខិតផ្ទេរសិទ្ធិដែលមានឈ្មោះ គាត សូនី ជាអ្នកឈរឈ្មោះលក់មកឲ្យក្រុមហ៊ុនវិន ហ៊ិល ស៊ីធី ឯក.ក គឺជាដីរបស់រដ្ឋ ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិបូកគោ ដែលត្រូវរដ្ឋហាមឃាត់មិនឲ្យមានការលក់ដូរអ្វីឡើយ។ ចាប់ពីពេលនោះមកក្រុមហ៊ុនវិន ហ៊ិល ស៊ីធី ឯក.ក បានទាក់ទងជាមួយឈ្មោះហៃ ច័ន្ទភារិទ្ធ ឲ្យចូលខ្លួនមកដោះស្រាយ តែឈ្មោះនេះ មិនមកដោះស្រាយជាមួយក្រុមហ៊ុនទេ មកដល់សព្វថ្ងៃនេះ តែម្ដង ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ឆបោកទឹកប្រាក់១លានកន្លះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូលឡើងតុលាការភ្លាមៗ!  ជនឆបោករូបនេះ ត្រូវគេស្គាល់ថាមន្ត្រីយោធាទៀត

ឆបោកទឹកប្រាក់១លានកន្លះត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូលឡើងតុលាការភ្លាមៗ! ជនឆបោករូបនេះ ត្រូវគេស្គាល់ថាមន្ត្រីយោធាទៀត

អាហារបំប៉នសុខភាពនិងសម្រស់លំដាប់ថ្នាក់អន្តរជាតិដែលទទួលមេដាយចំនួន៤បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ JOJU COLLAGEN

អាហារបំប៉នសុខភាពនិងសម្រស់លំដាប់ថ្នាក់អន្តរជាតិដែលទទួលមេដាយចំនួន៤បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ JOJU COLLAGEN

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!