Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
រកឃើញជ័លាភីបុរសឯក Mister Friendship Cambodia 2022 ហើយមិននឹកស្មានថា មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ ចំណេះដឹងខ្លាំងលើសពីការរំពឹងទុក

អាហារបំប៉នសុខភាពនិងសម្រស់លំដាប់ថ្នាក់អន្តរជាតិដែលទទួលមេដាយចំនួន៤បង្ហាញវត្តមានជាផ្លូវការនៅកម្ពុជាហើយ JOJU COLLAGEN

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំលើកទី៣ កំពុងសិក្សារគម្រោងត្រៀមរៀបចំដើម្បីដង្ហែទៅប្រទេសទាំង៧

រកឃើញជ័លាភីបុរសឯក Mister Friendship Cambodia 2022 ហើយមិននឹកស្មានថា មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ ចំណេះដឹងខ្លាំងលើសពីការរំពឹងទុក

by Mr. Borin Journalist
November 20, 2022
in Entertainment
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ការប្រកួតបុរសឯក Mister Friendship Cambodia 2022 បានឈានដល់វគ្គ ផ្ដាច់ព្រ័ត្រ ហើយកាល ពី ថ្ងៃ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលរៀបចំនៅD ara Airport Hotel ហើយ នៅវគ្គចុងក្រោយនេះដែល មានបេក្ខភាព ១០ រូប ប្រជែងគ្នាលើវិញ្ញាសារនីមួយៗយ៉ាង ស្វិតស្វាញបំផុតដូចជាការបង្ហាញម៉ូដ,ហាត់ប្រាណ,ស្លៀកឈុតខ្លី និងការ ប្រាប់ពីគោលដៅ ប្រសិនបើពួកគេឈ្នះទៅ គណៈកម្មាការជា ដើម។

នៅទីបំផុតគណៈកម្មាការបានសម្រេច ជ្រើស ឲ្យលោកហ៊ាប ស៊ាងហ៊ុយ ពាក់ ស្លាក លេខMFC6 អាយុ២៨ឆ្នាំ ឈ្នះការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ មីស្ទ័រហ្រ្វេនស៊ីប ( Mister Friendship Cambodia 2022) នឹងត្រៀមខ្លួនទៅប្រកួតនៅខនកែន ប្រទេសថៃ សម្រាប់កម្មវិធីMister Friendship International 2022 នៅចុងឆ្នាំ២០២២ ខាងមុខ នេះ ហើយមិននឹកស្មានថា មិនត្រឹមតែមានរូបរាងសង្ហាប៉ុណ្ណោះទេ មានចំណេះដឹងខ្លាំងលើសពីការរំពឹងទុក មិនធម្មតាឡើយ។

លោកហ៊ាប ស៊ាងហ៊ុយ ម្ចាស់ពាន Mister Friendship International 2022 បានឲ្យដឹង ថាលោកមាន ស្រុកកំ ណើ ត នៅខេត្តកំពង់ចាមដែលបានបញ្ចប់ការសិក្សារផ្នែកវិជ្ជបណ្ឌិតទូទៅកាលពីឆ្នាំ២០២០ និងពេលនេះកំ ពុង បម្រើរ ការ នៅគ្លីនិកឯកជនមួយ។លោកថា ដោយសារតែ ការស្រលាញ់វិស័យបង្ហាញម៉ូដទើបកាលពី៥ឆ្នាំមុន លោកធ្លាប់ បានប្រកួតនូវកម្មវិធីមួយដែលទទួលបានលទ្ធផលត្រឹម៦នាក់ចុងក្រោយប៉ុណ្ណោះហើយដោយសារតែចំណុចខ្សោយរបស់លោកនាពេលនោះគឺការខ្វះភាពជឿរជាក់លើខ្លួនឯង។

លោកស៊ាងហ៊ុយ ក៏ថ្លែងប្រាប់ទៀតថា សម្រា ប់ ការ ប្រកួត Mister Friendship International 2022 នេះលោកបានត្រៀមខ្លួនរួចរាល់ និងជឿរជាក់ លើខ្លួនឯងទើបមាន ឱកាស បានលើកពានបានដូចបំណង។ លោកគ្រូពេទ្យរូបនេះក៏បានផ្ដាំ ដល់ បេក្ខ ភាព ក្រោយៗថាប្រសិនបើប្អូនៗស្រលាញ់ផ្នែកបង្ហាញ ម៉ូដមួយ នេះត្រូវដឹង ថា សម្រ ស់មួយ ផ្នែកមិនគ្រប់គ្រាន់នោះទេ ពោលគឺត្រូវមានចំណេះដឹងវប្បធ័មទូទៅឲ្យបានច្រើន ផ្គួបនិង ការ ជឿរ ជាក់សម្រស់ និងសម្ថភាពខ្លួនឯងមានទើបយើងឈានទៅជោគជ័យ ។លោកគ្រូពេទ្យ វ័យ ២៨ឆ្នាំរូបនេះក៍បានតាំង ចិត្តថាសម្រាប់ ការចេញទៅប្រកួតMister Friendship International 2022 នៅខនកែន ប្រទេសថៃ នៅចុងខែធ្នូឆ្នាំ ២០២២ ខាងមុខនេះលោកនឹងមិនធ្វើឲ្យFan ខកចិត្តឡើយ ព្រោះបានត្រៀមខ្លួនរួចជា ស្រេចដើម្បីបង្ហាញ លើឆាក អន្ដរ ជាតិទាំងសម្ថភាព និងផ្សព្វផ្សាយពីអ្វីដែលកម្ពុជាមានដូចជាធអរិយធ័ម,វប្បធ័ម ប្រពៃណីខ្មែរឲ្យបរទេសបាន ស្គាល់ច្បាស់ពីរបស់យើងកាន់តែច្បាស់ថែមទៀត។

លោកស៊ាងហ៊ុយ ក៍សំណូមពរឲ្យពលរដ្ឋ គ្រប់រូបជួយផ្សព្វផ្សាយពីតំបន់ទេសចរណ៍ខ្មែរឲ្យបានគ្រប់គ្នា ដើម្បីឲ្យ ពិភព លោក បានស្គាល់ប្រទេសយើងកាន់តែច្បាស់ដោយលោកថានោះជាកត្តព្វកិច្ចរបស់យើងគ្រប់គ្នាតែម្ដង។ម្ចាស់ពាន Mister Friendship International 2022 បានផ្ដល់និយមន័យផ្ទាល់ ខ្លួន ថា”បើសិនជា យើងផ្ដល់ តម្លៃនៃ ការក្លាយទៅជាស្ដេចនៃអ្នកខ្លាំងលើរូបរាង មាឌធំ នោះស្ដេច ដំរីគឺជាស្ដេចនៃសត្វ ប៉ុន្ដែ អ្វីដែលជាស្ដេចនៃ សត្វគឺ សត្វតោ”។

សម្រាប់ការកាត់សេចក្ដីនៅថ្ងៃចុងក្រោយនេះគេក៍ឃើញមានគណៈកម្មាការលោកជំទាវរស់ ឡុងម៉ា ឡែន ប្រធានទីផ្សារ និងទំនាក់ទំនងនៃស្ថានីយ៍ទូរទស្សន៍ ប៉ុស្ដិ៍ លេខ ៥ និងលោក គង់ ហុកគីម អ្នកជំនាញផ្នែករូបភាពនិងការបង្ហាញម៉ូត ស្របពេលដែលកម្មវិធី Mister Friendship Cambodia 2022 ជាគំនិត ផ្ដួច ផ្ដើម និងរៀបចំឡើងដោយលោកMr .Jakkit Kakrut (លោកឆាគ្រីត ចា គ្រុត)។ ចំពោះលទ្ធ ផល ម្ចាស់ជ័យលាភីទាំង៤ខាងលើនេះពិតជាសាកសមបំផុត ហើយបេក្ខភាពដែលមិនបាន ឈ្នះ ពានក៍មកសម្ដែងការសាទរដល់មិត្តភក្ដិដោយក្ដីរីករាយផងដែរ។

ដោយឡែកពាន1st Runner-Up Mister Friendship 2022 បានទៅលើលោកចំរើន សុ ណ្ណា រាជ,2st Runner- Up Mister Friendship Cambodia 2022 បានទៅលើលោករិទ្ធិ ស៊ី ភួន,3rd Runner –Up Mister Friendship Cambodia 2022 បានទៅលើលោកស្រស់ គឹម ស្រេង ខណៈដែល4th Runner –Up Friendship Cambodia 2022 បានទៅ លើ លោកផន វីសាល ៕

អត្ថបទដោយ Mr. Renno រូបភាពសហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំលើកទី៣ កំពុងសិក្សារគម្រោងត្រៀមរៀបចំដើម្បីដង្ហែទៅប្រទេសទាំង៧

ព្រឹត្តិការណ៍ធម្មយាត្រាព្រះពុទ្ធសាសនាដ៏ធំលើកទី៣ កំពុងសិក្សារគម្រោងត្រៀមរៀបចំដើម្បីដង្ហែទៅប្រទេសទាំង៧

ពិតជាមិនធម្មតាលើកនេះ ហើយក៏មិនមែនជាការស្រម៉ៃដែរ! ជប៉ុន អាចតាមបំបាក់អាល្លឺម៉ង តាមយកវិញ ២-១ (VIDEO HIGHLIGHT)

ពិតជាមិនធម្មតាលើកនេះ ហើយក៏មិនមែនជាការស្រម៉ៃដែរ! ជប៉ុន អាចតាមបំបាក់អាល្លឺម៉ង តាមយកវិញ ២-១ (VIDEO HIGHLIGHT)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!