Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិតជាមិននឹកស្មានឡើយ! បែកធ្លាយរឿងពីធីករល្បី ប៉ែន ចំរុង និងបក្សពួក ត្រូវតុលាការកាត់ទោសឱ្យជាប់គុក១០ខែនិងសងលុយ១០ម៉ឺនដុល្លារអាមេរិក

ប្តីកំសត់ម្នាក់សំពះសុំថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជួយយកជាបុណ្យ ព្រោះលោកចង់ជួបមុខកូនស្រីនិងចង់បានកូនមកវិញ តែប្រពន្ធផិតក្បត់មានសាហាយ ប្រមូលទ្រព្យនិងកូនស្រីរត់ទៅបាត់

ក្រោយរៀបការរួចស្រាប់តែតារាសម្តែងថៃដ៏ល្បី Pancake នឹងត្រៀមកម្មវិធីធំមកលេងស្រុកខ្មែរដើម្បីជួបអ្នកគាំទ្រ, ថាតើអ្នកគាំទ្រយ៉ាងណាដើម្បីជួបIdol?

ពិតជាមិននឹកស្មានឡើយ! បែកធ្លាយរឿងពីធីករល្បី ប៉ែន ចំរុង និងបក្សពួក ត្រូវតុលាការកាត់ទោសឱ្យជាប់គុក១០ខែនិងសងលុយ១០ម៉ឺនដុល្លារអាមេរិក

by Mr. Borin Journalist
December 9, 2022
in Entertainment
1.3k
SHARES
22.3k
VIEWS
Share on FacebookTelegram

ភ្នំពេញ ៖ តុលាការបានសម្រេចផ្តន្ទាទោសតារាសម្តែង និងពិធីករ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួនមួយលានរៀល ចូលជាថវិការដ្ឋ ពីបទបរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

ដោយបង្គាប់ឲ្យឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី រួមគ្នាសងសំណងទៅឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ចំនួន៦០លានរៀលនៅពេលសាលក្រមនេះចូលស្ថាពរ។ សាលក្រមនេះជំនុំជម្រះជាសាធារណៈកាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ចំពោះមុខមេធាវីតំណាងឲ្យដើមបណ្តឹង រដ្ឋប្បវេណី កំបាំងមុខជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ,ឈ្មោះ ង៉ាន់ ពិសី និងប្រកាសជាសាធារណៈ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ទុកសិទ្ធិឲ្យប្តឹងទាស់ និងប្តឹងឧទ្ទរណ៍តាមកំណត់ច្បាប់។

តុលាការបានទទួលបណ្ដឹង តាមដីកាបញ្ជូនរឿងមកជម្រះផ្ទាល់ លេខ១០១ អ.យ. ចុះថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ របស់តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបញ្ជូនជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មកជំនុំជម្រះផ្ទាល់ ពីបទ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្ត នៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ។

តាមចម្លើយរបស់ជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ថាខ្លួនទទួលស្គាល់បណ្ដឹងរបស់ឈ្មោះ គាន ណារិត ដែលបាន ប្តឹងខ្លួនពីបទ បរិហាបង្កាច់កេរ្តិ៍ ដោយដំបូងខ្លួនបានប្ដឹងទៅលើឈ្មោះ គាន ណារិត ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ដែលទាក់ទងនឹងការវិនិយោគលើគម្រោងគីឡូត៍ក្រុមហ៊ុនត្រៃ សូល៍ ហើយក៏ត្រូវបានតំណាងអយ្យការតម្កល់រឿងទុកឥតចាត់ការផងដែរ ។ ព្រោះពាក្យបណ្តឹងរបស់ ប៉ែន ចំរុង ដំបូងឡើយគឺមិនមែនជាការពិត។

ចំណែកតាមចម្លើយរបស់ឈ្មោះ ង៉ាន់ ពិសី ថានៅក្នុងរឿងនេះដំបូងឡើយ ខ្លួនពិតជាប្តឹងឈ្មោះ គាន ណារិត ភេទប្រុស ពីបទ រំលោភលើទំនុកចិត្តដោយអភិបាល ដែលទាក់ទងនឹងការវិនិយោគលើគម្រោងដីឡូត៍ក្រុមហ៊ុនត្រៃសូល៍ ហើយក៏ត្រូវបានតំណាងអយ្យការតម្កល់ រឿងទុកឥតចាត់ការ ដូចគ្នា ។

ក្រោយមកក៏ត្រូវបានឈ្មោះ គាន ណារិត ភេទប្រុស ប្តឹងខ្លួនពីបទ បរិហាបង្កាច់កេរ្តិ៍ ទៅលោក ប៉ែន ចំរុង និង ង៉ាន់ ពិសី ដូចគ្នាវិញ។ ផ្អែកតាមការសាកសួរដេញដោល និងឯកសារពាក់ព័ន្ធ ក៏ដូចជាចម្លើយសារភាពរបស់ជនជាប់ចោទឈ្មោះ ប៉ែន ចំរុង ភេទប្រុស និងឈ្មោះ ង៉ាន់ ពិសី ភេទប្រុស ពិតជាបានធ្វើសកម្មភាពប្តឹងទៅលើឈ្មោះ គាន ណារិត ភេទប្រុស មកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយខុសពីការពិត ហើយប្តឹងបរិហារអំពីអំពើដែលគេដឹងថាមិនពិត ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស របស់ជនរងគ្រោះ យ៉ាងធ្ងន់ធ្ងរ ពិតប្រាកដមែន ។

លោក គីម សុជាតិ ជាមេធាវីការពារសិទ្ឋិ និងតំណាងឲ្យដើមបណ្តឹងឈ្មោះ គាន ណារិត ប្តឹងទាមទារ សំណងជំងឺចិត្តពីជនជាប់ចោទឈ្មោះ ប៉ែន ចំរុង និងឈ្មោះ ង៉ាន់ ពិសី ចំនួន ១០០.០០០(ដប់ម៉ឺន)ដុល្លារអាមេរិក។ គប្បី តុលាការពិនិត្យនិងសម្រេច ។ ជាក្តីសម្រេចពីតុលាការ ដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ ប៉ែន ចំរុង ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ (មានអត្តសញ្ញាណ ដូចខាងលើ) និង ឈ្មោះ ង៉ាន់ ពិសី ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ (មានអត្តសញ្ញាណ ដូចខាងលើ) ដាក់ពន្ធនាគារក្នុងម្នាក់ៗកំណត់រយៈពេល១០ខែ( ដប់ខែ ) និងពិន័យជាប្រាក់ក្នុងម្នាក់ៗចំនួន១.០០០.០០០( មួយលាន )រៀល ចូលជាថវិការដ្ឋ។

ពីបទ បរិហារបង្កាច់កេរ្តិ៍ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោស តាមបញ្ញត្តិមាត្រា ៣១១ និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ៕

យោងតាមឯកសារ តុលាការ

ចុចមើលក្នុងតេឡាក្រាម
Next Post
ក្រោយរៀបការរួចស្រាប់តែតារាសម្តែងថៃដ៏ល្បី Pancake នឹងត្រៀមកម្មវិធីធំមកលេងស្រុកខ្មែរដើម្បីជួបអ្នកគាំទ្រ, ថាតើអ្នកគាំទ្រយ៉ាងណាដើម្បីជួបIdol?

ក្រោយរៀបការរួចស្រាប់តែតារាសម្តែងថៃដ៏ល្បី Pancake នឹងត្រៀមកម្មវិធីធំមកលេងស្រុកខ្មែរដើម្បីជួបអ្នកគាំទ្រ, ថាតើអ្នកគាំទ្រយ៉ាងណាដើម្បីជួបIdol?

វា.យស្រីស្នេហ៍ឡើងទ្រោមខ្លួន ព្រោះខឹ.ងខ្លាំងដឹងថា លួ.ចទា.ក់ទ.ងប្រុសផ្សេង

វា.យស្រីស្នេហ៍ឡើងទ្រោមខ្លួន ព្រោះខឹ.ងខ្លាំងដឹងថា លួ.ចទា.ក់ទ.ងប្រុសផ្សេង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!