Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ដល់ពេលហើយ! សមត្ថកិច្ចចាប់បញ្ជូន មូលីកា ឡើងតុលាការហើយក្រោមករណីស៊ីដាច់លុយកូនតុងទីនម្នាក់ត្រឹមលុយ៣០ម៉ឺនដុល្លារ

ដឹងស្គាល់មុខហើយអ្នកប្តឹងឡើងតុលាការឱ្យសមត្ថកិច្ចចាប់ខ្លួន ម៉ូលីកា ករណីតុងទីនក្នុងរង្វង់ទឹកប្រាក់៣០ម៉ឺនដុល្លារ

សម្ពន្ធយុវជនស្រលាញ់សន្តិភាព នឹងរៀបចំព្រឹត្តិការណ៍ "ដើរដើម្បីសន្តិភាព" នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី១៤មករាឆ្នាំ២០២៣

ដល់ពេលហើយ! សមត្ថកិច្ចចាប់បញ្ជូន មូលីកា ឡើងតុលាការហើយក្រោមករណីស៊ីដាច់លុយកូនតុងទីនម្នាក់ត្រឹមលុយ៣០ម៉ឺនដុល្លារ

by Mr. Borin Journalist
December 16, 2022
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការចាប់បញ្ជូនមេតុងទីនល្បីឈ្មោះដែលអ្នកហាយសូជាន់ថ្មីគឺអ្នកនាង ម៉ូលីកា ឡើងដល់តុលាការហើយ ក្រោមបទចោទប្រកាន់ “ចេញស្អែកស្អុយ” ឬ “ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ក្រោយពីធ្វើការសាកសួរនិងឃុំខ្លួនអត់រយៈពេលពីរថ្ងៃហើយ រសៀលថ្ងៃទី១៦ ធ្នូនេះ សមត្ថកិច្ចបានបញ្ជូនខ្លួនអ្នកនាង ម៉ូលីកា ឡើងតុលាការ ដោយអនុវត្តន៍តាមដីការកោះហៅ បញ្ជាឲ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ លេខ ៥៦៣ អ.យ.ក ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

សូមរំលឹកឡើងវិញថា កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ អ្នកនាង ម៉ូលីកា ដែលគេស្គាល់ថា ជាអ្នកលក់អនឡាញល្បីឈ្មោះ និងជាមេតុងទីនធំម្នាក់ បែរជាត្រូវបានកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ លួងលោម ឱ្យពីផ្ទះសិនហើយ ទើបចាប់ខ្លួននៅពាក់កណ្តាលផ្លូវ ដើម្បីនាំខ្លួនសាកសួរនៅការិយាល័យ ក្រោមបទចោទប្រកាន់ “ចេញស្អែកស្អុយ” ឬ “ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន”។

អ្នកប្តឹងនោះ គឺដឹងថា ជាកូនតុងទីនរបស់ ម៉ូលីកា ដែលនាងជំពាក់កូនតុងទីនរហូតដល់ខ្ទង់៣០ម៉ឺនដុល្លារ។

បើយោងតាមការពិនិត្យមើលដីការដែលបែកធ្លាយនោះ ទើបដែរអ្នកដែលប្តឹងអ្នកនាង ម៉ូលីកា មានឈ្មោះពិតថា “សម្ភស្ស សូលីនដា” ត្រូវបានគេស្គាល់ថាជា អតីតតារាដូចគ្នា ដោយបច្ចុប្បន្ននេះជាអ្នករកស៊ីលក់អនឡាញមានឈ្មោះក្រៅផ្សេងថា “Ah Pich”។

កន្លងមកអ្នកលក់ឡាញឈ្មោះពិត សម្ផស្ស សូលីនដា ហៅ អាពេជ្រ រូបនេះធ្លាប់បានធ្វើការបង្ហោះរូបភាពទម្លាយរឿងរ៉ាវអ្នកនាង ម៉ូលីកា កហុកបោកប្រាស់ក្រោមលេសហេតុផលគ្មានលុយសងកូនតុងទីន ហើយសន្សាថ្ងៃនេះសថ្ងៃនោះ ឱ្យមហាជនបានដឹងជាច្រើនលើកមកហើយ។

បើយោងតាមការរៀបរាប់កន្លងមករបស់អ្នកលក់ឡាញឈ្មោះពិត សម្ផស្ស សូលីនដា ហៅ អាពេជ្រ រូបនេះធ្លាប់បានបង្ហើបឱ្យដឹងថា ខ្លួនលេងតុងទីនបង់ប្រាក់អស់ប្រមាណ៣០ម៉ឺនដុល្លារ ហើយបងស្រីរបស់ខ្លួនឈ្មោះ NANA ក៏លេងតុងទីនជាមួយអស់ប្រាក់ខ្ទង់៣០ម៉ឺនដុល្លារដូចគ្នា។ ប៉ុន្តែអ្នកនាង ម៉ូលីកា ធ្លាប់បានស៊ីញ៉េរចេញស្អែកសងប្រាក់ទៅកាន់អ្នកពីររូបនេះ ដើម្បីបញ្ជាក់ថា នាងជំពាក់កូនតុងទីន។

តែចុងក្រោយកូនតុងទីនលេងវិញហើយ មិនរង់ចាំទៀតដោយថ្ងៃទី១៤ធ្នូកន្លងមកនេះ ប្តឹងទៅតុលាការដោយកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញជាអ្នកនាំខ្លួន ក្នុងករណីចេញស្អែកស្អុយ និងបូកថែមពាក្យបណ្តឹងមួយទៀតគឺ “រំលោភលើទំនុបចិត្ត”។

ជាមួយគ្នានោះ បើគិតមកដល់ថ្ងៃនេះ ករណីរបស់មេតុងទីនដែលប្រកាសខ្លួនថា ក្ស័យធននោះគឺមិនទាន់ចេញនៅក្រៅឃុំបាននៅឡើយ ខណៈសមត្ថកិច្ចបានអនុវត្តន៍ចាប់បញ្ជូនខ្លួនត្រៀមឡើងតុលាការហើយនាថ្ងៃទី១៦ធ្នូនេះដើម្បីអនុវត្តន៍តាមនីតិវិធី។

ប៉ុន្តែ កូនតុងទីន និង ម្ចាស់បំណុលជាច្រើននាក់ បែរជាមានក្តីបារម្ភនិងមិនសុខចិត្តចំពោះចាប់ខ្លួនទៅអ្នកនាង ម៉ូលីកា ព្រោះមានមនុស្សជាច្រើនចង់ឱ្យនៅក្រៅគុកជាជាង ដើម្បីអាចរកលុយមកដោះបំណុលខ្លះៗ ឬ រកវិធីរកលុយមកសងគេវិញប្រសើរជាងនៅក្នុងគុក ដែលមិនអាចចំណូលបាន៕

អត្ថបទដោយ Mr. Renno រូបភាព Facebook

ចុចមើលក្នុងតេឡាក្រាម
Next Post
សម្ពន្ធយុវជនស្រលាញ់សន្តិភាព នឹងរៀបចំព្រឹត្តិការណ៍ “ដើរដើម្បីសន្តិភាព” នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី១៤មករាឆ្នាំ២០២៣

សម្ពន្ធយុវជនស្រលាញ់សន្តិភាព នឹងរៀបចំព្រឹត្តិការណ៍ "ដើរដើម្បីសន្តិភាព" នៅប្រទេសម៉ាឡេស៊ី ថ្ងៃទី១៤មករាឆ្នាំ២០២៣

Idol យំយ៉ាងខ្លាំង តែមិនមែនរឿងសោកសៅនោះទេ គឺត្រេកអរពេក!អបអរដល់តារាសម្តែងស្រីស្អាត អាង សុជាតា ប្រឡងជាប់បាក់ឌុប

Idol យំយ៉ាងខ្លាំង តែមិនមែនរឿងសោកសៅនោះទេ គឺត្រេកអរពេក!អបអរដល់តារាសម្តែងស្រីស្អាត អាង សុជាតា ប្រឡងជាប់បាក់ឌុប

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!