Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ស្តាប់ចម្លើយសារភាពរបស់ប្រពន្ធចិត្តដាច់ជួលឃាតករសម្លាប់ប្តីខ្លួនឯងហើយ! ពិតជាស្ទើរតែមិនចង់ឡើយ និងហួសចិត្តជាខ្លាំង អាចគិតនិងធ្វើបែបនេះទៅរួច

ភេសជ្ជៈគិតគូដល់សុខភាព BLUE ទទួលគាំទ្រខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងពិធីតាំងពិព័រណ៌ ពាណិជ្ជកម្ម កម្ពុជា-ថៃ ឆ្នាំ២០២៣

ទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ៗនារីខ្មែរយើង! លេចវត្តមាន បុរសឯកថៃនិងឡាវមកកម្ពុជាក្នុងបង្ហាញរូបសម្រស់ (ចុចមើលរូបភាពនិងព័ត៌មានលម្អិត )

ស្តាប់ចម្លើយសារភាពរបស់ប្រពន្ធចិត្តដាច់ជួលឃាតករសម្លាប់ប្តីខ្លួនឯងហើយ! ពិតជាស្ទើរតែមិនចង់ឡើយ និងហួសចិត្តជាខ្លាំង អាចគិតនិងធ្វើបែបនេះទៅរួច

by Mr. Borin Journalist
January 15, 2023
in Social
1.3k
SHARES
22.1k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ សាហាវណាស់! ប្រពន្ធជួលឃាត.ក ក្នុងតម្លៃ១,០០០ដុល្លារ សម្លា.ប់ប្ដីខ្លួនឯង ពេលនេះសមត្ថកច្ចបំបែកសំណុំរឿងបានហើយ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក នៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។ ទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣មានប្រជាពលរដ្ឋល្អបានប្រទះឃើញសពអណ្ដែតទឹកមួយនៅក្នុងប្រឡាយទឹកវិរះប្រាំដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុកនិងអាជ្ញាធរភូមិឃុំ គ្រូពេទ្យដើម្បីចុះមកពិនិត្យសាកសពអណ្តើតទឹកនោះ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម)។

លោក ឧត្តម សេនីយ៌ត្រី ឡាក់ ម៉េងធី អ្នកនាំពាក្យស្នងការដ្ឋាន នគរបាល ខេត្តកណ្តាល និង ជា ស្នងការ រង ទទួល ផែន ព្រហ្មទណ្ឌ បាន បញ្ជាក់ ប្រាប់ ពី មូលហេតុ ដែល ស្ត្រី ជា ប្រពន្ធ ជួល ឃា.តករ សម្លា.ប់ ប្តី នោះ ដោយសារ ខឹង ប្តី ដើរ អត់ចូល ផ្ទះ ពីបី ថ្ងៃ ហើយ ចូលមកផ្ទះ វិញ វា.យ ធ្វើបាប ខ្លួន ។ ប៉ុន្តែចម្លើយបែបនេះ អាចនឹង ជា ពាក្យ ដោះសារ ប៉ុណ្ណោះ ។ យោងតាមការសាកសួរពីខាងមិត្តរួមការងារខាងផ្នែកធនាគារវិញបែរជាបញ្ជាក់ថា ជន រង គ្រោះជា ប្តីជា មនុស្ស ស្លូត សុភាព រាបសារ មាន អ្នក គោរព ស្រលាញ់ ច្រើន មិន ដូច ការ ចោទប្រកាន់ របស់ ប្រពន្ធ ឡើយ ។

តាមចម្លើយសារភាពរបស់ឈ្មោះ សាន់ ធីតា (ប្រពន្ធជនរងគ្រោះ) បានឆ្លើយសារភាពថា ខ្លួនបានរៀបគម្រោងដើម្បីសម្លាប់ប្តីរបស់ខ្លួន ដោយជួលឈ្មោះ ធួក រ៉ាវី ហៅ ជា អាយុ៣៣ឆ្នាំ មុខរបរបើកឡានក្រឡុកសុីម៉ង់ មានទីលំនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងតម្លៃ១,០០០ដុល្លារ ក្រោយពីរៀបចំគម្រោងរួចលុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៦៖០០ល្ងាចនាទី ខ្លួនបានឲ្យឈ្មោះ ធួក រ៉ាវី ហៅជា មកពួននៅក្នុងផ្ទះរបស់ខ្លួន។

លុះដល់ម៉ោង១២៖២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ខ្លួនបានបើកទ្វាបន្ទប់ដេកឲ្យឈ្មោះ ធួក រ៉ាវី ហៅជា ចូលទៅធ្វើសកម្មភាពសម្លាប់ប្តី ចំណែកខ្លួនចេញមកខាងក្រៅបន្ទប់ បន្ទាប់ពីឈ្មោះ ធួក រ៉ាវី ធ្វើសកម្មភាពសម្លាប់ប្តីរបស់ខ្លួនរួច ឈ្មោះ ធួក រ៉ាវី បានយកសពដាក់ចូលក្នុងកាបូបក្រណាត់មានដៃយួរ ពណ៌ក្រហម-ស មានក្រឡាពងជីងចក់ក្រហម-ខ្មៅ។

បន្ទាប់មកឈ្មោះ ធួក រ៉ាវី (ឃាតករ) បានហៅខ្លួនមកជួយលើកសពរបស់ប្តីដាក់ចូលក្នុងរថយន្តម៉ាក Toyota Camary ពណ៌ស ស៊េរីឆ្នាំ២០០៨ ពាក់ផ្លាកលេខភ្នំពេញ 2BP-1150 ដោយដាក់នៅក្នុងផ្នែកកៅអីខាងក្រោយ ពេលដែលលើកសពប្តីដាក់ចូលក្នុងរថយន្តមិនរួច ខ្លួនបានហៅឈ្មោះ ផាន ភ័ក្ត្រា ហៅនីតា ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិរាំងឈូក ឃុំខ្សែត ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលរស់នៅជាមួយដើម្បីមកជួយលើក ។

ក្រោយពីលើកដាក់ក្នុងរថយន្តរួចរាល់ហើយ ខ្លួននិងឈ្មោះ ធួក រ៉ាវី បានដឹកសពប្តីរបស់ខ្លួនមកទម្លាក់ចោលនៅប្រឡាយទឹក ស្ថិតក្នុងភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្រោយពីទម្លាក់សពប្តីរបស់ខ្លួនរួច ខ្លួន និងឈ្មោះ ធួក រ៉ាវី បើកឡានត្រលប់មកផ្ទះវិញ។

ពេលមកដល់ផ្ទះរបស់ខ្លួន ឈ្មោះ ធួក រ៉ាវី បានយកម៉ូតូរបស់ប្តីខ្លួន ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ ពាក់ស្លាក់លេខភ្នំ 1IW-9363 ជិះចេញទៅបាត់តែមិនដឹងទៅណាទេ។ ហើយចំណែកប្រាក់ចំនួន១,០០០ដុល្លារថ្លៃឈ្នួល គឺខ្លួនពុំបានប្រគល់ ឲ្យទៅឈ្មោះ ធួក រ៉ាវី ទេ។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ។ បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

របាយការណ៍ សមត្ថកិច្ច

ចុចមើលក្នុងតេឡាក្រាម
Next Post
ទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ៗនារីខ្មែរយើង! លេចវត្តមាន បុរសឯកថៃនិងឡាវមកកម្ពុជាក្នុងបង្ហាញរូបសម្រស់ (ចុចមើលរូបភាពនិងព័ត៌មានលម្អិត )

ទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់ៗនារីខ្មែរយើង! លេចវត្តមាន បុរសឯកថៃនិងឡាវមកកម្ពុជាក្នុងបង្ហាញរូបសម្រស់ (ចុចមើលរូបភាពនិងព័ត៌មានលម្អិត )

ភ្ញាក់ផ្អើលជាខ្លាំងស្រាប់តែសមត្ថកិច្ចចុះចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀន ដោយអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការ (ចុចអានលម្អិត)

ភ្ញាក់ផ្អើលជាខ្លាំងស្រាប់តែសមត្ថកិច្ចចុះចាប់ខ្លួន អនុប្រធានគណបក្សភ្លើងទៀន ដោយអនុវត្តតាមដីកាចាប់ខ្លួនរបស់តុលាការ (ចុចអានលម្អិត)

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!