Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ទីបំផុត គ្រូសូត្រឆ្វេងយកចានបោកព្រះកេសទាល់តែបែករបួសធ្ងន់ធ្ងរឡើងសាហាវនោះ ត្រូវចាប់សឹកនិងប្រគល់ដល់សមត្ថកិច្ចហើយ (មានរូបភាពពិតជនរងគ្រោះ)

ពុទ្ធបរិស័ទភ្ញាក់ផ្អើលនៅពេលឃើញកូននេនមួយអង្គ ត្រូវគ្រូសូត្រឆ្វេងយកចានបោកព្រះកេសទាល់តែបែករបួសហូរឈាមគួរឱ្យសង្វេក (មានរូបភាពពិត)

កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ទីបំផុត គ្រូសូត្រឆ្វេងយកចានបោកព្រះកេសទាល់តែបែករបួសធ្ងន់ធ្ងរឡើងសាហាវនោះ ត្រូវចាប់សឹកនិងប្រគល់ដល់សមត្ថកិច្ចហើយ (មានរូបភាពពិតជនរងគ្រោះ)

by Mr. Borin Journalist
January 26, 2023
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

តាកែវ៖ លោកភិក្ខុសង្ឃ នួន ឆាយនី ដែលជាសូត្រឆ្វេងនៃវត្ត ទ្រព្យគរ បាន ចាប់ វ៉ៃ បោច លោក កូន នេន នឹង យក ចាន វាយ ព្រះកេស ហើយ ប្រាប់ ថា នេះ ជា ការ ប្រៀនប្រដៅ អប់រំ ដែលស្ថិតនៅ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ពេលនេះត្រូវបានគណៈសង្ឃសម្រេចឱ្យសឹក និង ធ្វើការប្រគល់ជូនដល់សមត្ថកិច្ច ដើម្បីអនុវត្តទៅតាមផ្លូវច្បាប់ ក្រោយមានមហាជនជាច្រើននាំគ្នារិះគន់ចំពោះការប្រើអំពើហិង្សារបែបនេះទៅលើកូននេន។

ក្រោយផ្ទុះរឿងបែបនេះពេញបណ្តាញសង្គមហើយ មានពុទ្ធបរិស័ទជាច្រើននាំគ្នាភ្ញាក់ផ្អើលនៅពេលឃើញកូននេនមួយអង្គ ត្រូវគ្រូសូត្រឆ្វេងយកចានបោកព្រះកេសទាល់តែបែករបួសយ៉ាងធ្ងន់ធ្ងរ ព្រះកេសបែកដាច់ចេញជាបីឆ្នូត ឡើងសាហាវព្រៃផ្សៃ ហូរឈាមស្រោចជោគខ្លួន គួរឱ្យសង្វេក។

ល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ សាលាគណខេត្តតាកែវបានជូនដំណឹងឱ្យដឹងថា “សូមប្រគេន និងជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម សាធារណៈជនទូទៅឱ្យបានជ្រាបថា៖ ករណីហិង្សាលើសាមណេរ ដោយភិក្ខុ នួន ឆានី អាយុ ៣២ឆ្នាំ ដែលប្រើហិង្សាលើសាមណេរ ដោយយកចានវាយលើសីស(ក្បាល)សាមណេរ បណ្ដាលឱ្យមានរបួស ដែលប្រព្រឹត្តនៅវេលាម៉ោង ១១ថ្ងៃត្រង់ ថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅវត្តទ្រព្យគរ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ សាលាអនុគណស្រុកបាទី បានផ្សឹកភិក្ខុរូបនោះរួចរាល់ហើយ និងបានប្រគល់ជូនសមត្ថកិច្ចមូលដ្ឋាន ដោះស្រាយតាមនីតិវិធីច្បាប់បន្ត។ អាស្រ័យហេតុនេះ សូមព្រះមន្ត្រីសង្ឃ សាធារណៈជនទូទៅ មេត្តាជ្រាបជាព័ត៌មាន”។

ក្រោយពីគណៈសង្ឃខេត្តតាកែវ បានធ្វើការសម្រេចឱ្យសឹកនិងប្រគល់ខ្លួនឱ្យសមត្ថកិច្ច ចាត់ការធ្វើការបន្តតាមផ្លូវច្បាប់ហើយ មហាជនការសាទរជាខ្លាំង ហើយក៏ស្នើរដល់សមត្ថកិច្ចមេត្តាអនុវត្តន៍ច្បាប់ឱ្យបានត្រឹមត្រូវផង ជៀសវាង ប៉ះពាល់ជាគំរូអាក្រក់ទៅថ្ងៃក្រោយទៀត។

មហាជនជាច្រើនក៏បានលើកឡើងផងដែរថា ព្រះគ្រូចៅអធិការ ឬគ្រូសូត្រឆ្វេងស្តាំ បើជួបសិស្សនេនពិបាកប្រដៅ គួរជ្រើសរើសវិធីណា សមស្រប ឬវិធីដាក់ទណ្ឌកម្មបែបស្រាល ប្រសើរជាជាងក្នុងការប្រើហិង្សារដៃធ្ងន់ ដែលបណ្តាលរងរបួសធ្ងន់ធ្ងរប៉ះពាល់ដល់ជីវិត ឬ ខុសច្បាប់៕

សេចក្តីរាយការណ៍ លោក វ៉ន កក្កដា រូបភាពសាលាគណខេត្តតាកែវ

ចុចមើលក្នុងតេឡាក្រាម
Next Post
កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

កំពូលតារាចម្រៀង និងមហាជនរាប់ម៉ឺននាក់ ផ្ទុះការរិះគន់លើបុគ្គលឈ្មោះ តាំង សារ៉ាដា ដែលចោទប្រកាន់បំភ្លៃការពិត ប្រឌិតព័ត៌មានធ្វើឲ្យប៉ះពាល់កិត្តិយសអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

ពិតជារន្ធត់ណាស់ ឆេះភោជនីយដ្ឋានយីហោ«កន្លែងថ្មី» នៅផ្សារដេប៉ូ ស្លាប់មនុស្ស២នាក់គួរឱ្យសង្វេក

ពិតជារន្ធត់ណាស់ ឆេះភោជនីយដ្ឋានយីហោ«កន្លែងថ្មី» នៅផ្សារដេប៉ូ ស្លាប់មនុស្ស២នាក់គួរឱ្យសង្វេក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!