រាជធានីភ្នំពេញ ៖ គេសង្កេតឃើញជារៀងរាល់ថ្ងៃនិងយប់ការដ្ឋានសាងសង់ធនាគារវីង ដែលស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងមហាវិថីព្រះមុន្នីវង្ស តែងតែបង្កការរំខាន និងកកស្ទះចរាចរណ៍ដល់អ្នកធ្វើដំណើរ រំខានដល់ការរស់នៅ និងប្រកបអាជីវកម្មនានានៅជុំវិញតំបន់នោះ ព្រោះតែការស្ទួចដែក និងសម្ភារៈសំណង់ផ្សេងៗ ជាពិសេសពេលដែលរថយន្តដឹកសម្ភារៈសំណង់ចូលម្តងៗតែងតែមានការកកស្ទះចរាចរណ៍យ៉ាងយូរ តែបែរជាគ្មានមន្ត្រីជំនាញ រឺខាងសាលារាជធានីអើរពើរដល់សកម្មភាពនេះឡើយ។

តាមប្រភពដែលទទួលបានពីប្រជាពលរដ្ឋអោយដឹងថា កាលពីប៉ុន្មានខែមុន ការដ្ឋានខាងលើនេះធ្វើការបុកគ្រឹះទាំងថ្ងៃ ទាំងយប់ ២៤ម៉ោង លើ២៤ម៉ោង បង្កជាសម្លេងរំខាន ដល់ពួកគាត់ ជាពិសេសគឺពេលយប់ សម្រាកមិនបាន ព្រោះតែថ្លង់នឹងសម្លេងម៉ាស៊ីនបុកគ្រឹះ។ ពេលដែលរថយន្តធុនធំដឹកសម្ភារៈសំណង់ចូលម្តងៗ តែងតែកកស្ទះចរចារណ៍យ៉ាងយូរជូនកាលជាងកន្លះម៉ោងក៏មានដែរ។ ដោយសារតែត្រង់ចំណុចការដ្ឋានខាងលើជាផ្លូវបែកជាបួនមានភ្លើងស្តុបចរចារណ៍ ទើបធ្វើអោយមានការកកស្ទះរាប់រយម៉ែត្រ មិនដឹងអោយពួកគាត់ទៅប្រាប់អ្នកណា ។

ជាចុងក្រោយពួកគាត់សំណូមពរដល់មន្ត្រីដែលពាក់ពន្ធ័ ជាពិសេស គឺសាលារាជធានីគួរមានវិធានការ ទៅលើការដ្ឋានសំណង់ ខាងលើនោះផង ព្រោះថា ការសាងសង់អាការកំពស់ដ៏ខ្ពស់ស្គឹមស្គៃទាំងថ្ងៃទាំងយប់ដូចនេះធ្វើអោយប៉ះពាល់ដល់ពួកគាត់ ។ បើសិនជាអាចពួកគាត់សំណូមពរដល់ការដ្ឋានខាងលើធ្វើការតែមួយវេនបានហើយ ដើម្បីកុំអោយមានការប៉ះពាល់ ដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ៕









Discussion about this post