ខេត្តកណ្ដាល៖ ករណីនេះបានកើតឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចក្នុងបន្ទប់ដេកឃ្លាំងអេតចាយ ភូមិព្រែកហ្លួង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ខ្លួនជាឪពុកបង្កើតតែចិត្តតិរិច្ឆានចាប់រំលោភកូនស្រីខ្លួនឯងច្រើនលើកច្រើនសា ធ្វើឲ្យកូនស្រីទ្រាំនឹងទង្វើរបស់ឪពុកមិនបានក៏សម្រេចចិត្តរៀបរាប់រឿងរ៉ាវទាំងប៉ុន្មានប្រាប់អោយម្តាយដឹង រួចក៏ប្តឹងនគរបាលឱ្យចាប់ខ្លួនតែម្ដង។

ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិត្រពាំងសាលា ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ចំណែកជនសង្ស័យ ឈ្មោះ អាត ណាក់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដើររទិញអេតចាយ មានទីលំនៅភូមិត្រពាំងសាលា ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (ឃាត់ខ្លួន) (ត្រូវជាឪពុកបង្កើតជនរងគ្រោះ)។
កន្លងមកជនរងគ្រោះបានរស់នៅជាមួយឪពុកម្តាយបង្កើតដោយប្រកបមុខរបរទិញអេតចាយ ស្នាក់នៅភូមិព្រែកហ្លួងង សង្កាត់ព្រែកហ្លួង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយស្នាក់នៅក្នុងបន្ទប់រួមគ្នា ។ ពេលឈ្មោះ យង់ រិន ត្រូវជាម្តាយបង្កើតជនរងគ្រោះ និងត្រូវជាប្រពន្ធជនសង្ស័យ ចេញទៅដើរទិញអេតចាយបាត់់ ជនសង្ស័យឈ្មោះ អាត ណាក់ ដែលត្រូវជាឪពុកបង្កើតបានហាមឃាត់ជនរងគ្រោះមិនឱ្យចេញក្រៅបន្ទប់ដេកទេហើយតែងតែលួចសម្លឹងមើលជនរងគ្រោះពេលកំពុងដេកមើលទូរស័ព្ទម្នាក់ឯងក្នុងបន្ទប់ និងច្រើនតែធ្វើសកម្មភាពមិនគួរគប្បីទៅលើជនរងគ្រោះរហូត ។
មកដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី ជនរងគ្រោះកំពុងដេកមេីលទូរស័ព្ទម្នាក់ឯងក្នុងបន្ទប់ រីឯម្តាយបានចេញទៅទិញអេតចាយបាត់ ពេលនោះជនសង្ស័យបានដើរចូលក្នុងបន្ទប់ឡើងលើគ្រែធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះដោយគំរាមថា កុំស្រែកប្រយ័ត្នខ្មាសគេ។
ភ្លាមនោះជនសង្ស័យក៏បានចាប់រំលោភនាងរហូតបានសម្រេច រួចក៏ដើរចេញពីក្នុងបន្ទប់ទៅក្រៅបាត់ទៅ។ លុះរំលងបានប្រហែលប្រាំថ្ងៃ ចុងខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី ពេលម្តាយជនរងគ្រោះចេញទៅទិញអេតចាយ ជនសង្ស័យក៏ដើរចូលក្នុងបន្ទប់ហេីយធ្វេីសកម្មភាពចាប់រំលោភកូនស្រី ម្តងទៀត។ ពេលធ្វេីសកម្មភាពរួច ជនសង្ស័យបានស្លៀកពាក់ហេីយដេីរចេញទៅខាងក្រៅបាត់ទៅ ។
បន្ទាប់មកទៀត នៅថ្ងៃទី០៣.៦.២០២៣ វេលាម៉ោង១៥និង០០នាទី ជនសង្ស័យបានលួងលោមជនរងគ្រោះអោយរួមភេទជាមួយខ្លួនដោយសន្យាអោយលុយទិញស្បែកជើង និងទិញខោអាវ ដោយខ្លាច មានគេដឹងរឿងជនរងគ្រោះមិនហ៊ានមាត់ទើបជនសង្ស័យបានធ្វើសកម្មភាពចាប់រំលោភជនរងគ្រោះតែម្តង ពេលរួមភេទរួចជនសង្ស័យបានឲ្យប្រាក់មកជនរងគ្រោះចំនួនប្រាំម៉ឺននរៀលរួចក៏ស្លៀកសំលៀកបំពាក់ហើយដេីរចេញទៅក្រៅ ។
ដោយទ្រាំនឹងទង្វើររបស់ឪពុកដដែលៗបានប្រព្រឹត្តមកលើរូបខ្លួន ទើបពេលម្តាយត្រឡប់មកពីទិញអេតចាយវិញក៏ប្រាប់រឿងរ៉ាវទាំងអស់ថាឪពុកបានរំលោភមកលើខ្លួនចំនួន០៣លើកហើយ ភ្លាមនោះម្តាយជនរងគ្រោះក៏បានទៅសួរនាំតែជនសង្ស័យបដិសេធថាមិនបានប្រព្រឹត្តឡើយ។
បន្ទាប់មកម្តាយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកហ្លួង ហើយនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជា បានធ្វើសកម្មភាពចាប់រំលោភកូនស្រីបង្កើតតបានចំនួន០៣លើកពិតមែន ៕








Discussion about this post