Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
មហាជនជាច្រើនភ្ញាក់ផ្អើលនិងស្ទើរតែអស់សំណើចចំពោះករណីចាប់សត្វតុកកែ និងទារលុយ៣ម៉ឺនដុល្លារជាថ្នូរបិទសំណុំរឿង

ទឹកចិត្តវិសេសវិសាលដែលមិនកាត់ថ្លៃបាន! TV5 ខំប្រឹងយកទ័យទានប្រគេនព្រះសង្ឃវត្តចំនួន១១វត្តត្រឹមរយៈពេលមួយថ្ងៃ

ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ពេលនេះកំពុងដាក់លក់ផ្លែមៀនប៉ៃលិនដែលកសិករខ្មែរដាំហើយគ្មានទីផ្សារនោះហើយ

មហាជនជាច្រើនភ្ញាក់ផ្អើលនិងស្ទើរតែអស់សំណើចចំពោះករណីចាប់សត្វតុកកែ និងទារលុយ៣ម៉ឺនដុល្លារជាថ្នូរបិទសំណុំរឿង

by Mr. Borin Journalist
August 18, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ជារឿងថ្មីដែលតែស្ទើមិនចង់ជឿនិងមិនធ្លាប់លឺពីមុនឡើយ ដោយថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ មហាជនជនជាច្រើននាំគ្នាកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើករណីសមត្ថកិច្ចនាពេលបច្ចុប្បន្ននេះ បានចេញមុខអភិរក្សសត្វ “តុកកែ” ហើយសមត្ថកិច្ចពិតជាខ្លាំងមែនដែលដឹងរថយន្តដឹកជញ្ជូនមួយណា ជាអ្នកដឹកទៀត រហូតផ្ទុះរឿងសមត្ថកិច្ច ទារលុយក្រុមហ៊ុន វីរ: ប៊ុនថាំ ចំនួន៣ម៉ឺនដុល្លារជាថ្នូរដោះលែងមិនចោទប្រកាន់បទល្មើស។

ក្នុងសេចក្តីរាយការណ៍របស់សមត្ថកិច្ចបានជូនដំណឹងថា កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាបបាន ឃាត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលដឹកសត្វតុកកែ ជិតមួយពាន់ក្បាល ដោយសមត្ថកិច្ចអះអាងថា ការដឹកសត្វតុកកែនេះជាអំពើល្មើសច្បាប់។

លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា កាលវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានធ្វើការឃាត់រថយន្តដឹកទំនិញមួយគ្រឿង ដែលលួចបង្កប់ដឹកសត្វតុកកែ ដោយខុសច្បាប់ តាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លី សុផា បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃាត់នេះជារបស់ក្រុមហ៊ុន វីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។ ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។ បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី។

ទន្ទឹមនឹងករណីភាគីខាងក្រុមហ៊ុនដឹកជញ្ជូននិងធ្វើដំណើ វីរ: ប៊ុនថាំ បានធ្វើបកស្រាយនិងចោទទៅលើសមត្ថកិច្ច កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ថា សុំសួរទៅលោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាបវិញថា៖
1- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើរចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន?របស់ខុសច្បាប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?
2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើរ ហើយលេខអ្នកផ្ញើរ អ្នកទទួល ទីតាំងអ្នកផ្ញើរ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចាប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បាប់ពិតមែន?
3-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បាប់មែនទេ?
4-អ្នកកាប់ឈើ ដឹកឈើ ចាប់សត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចាប់?
5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីសង្ស័យណាមួយ។
សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានការដោះលែងប្រកបដោយយុត្តិធម៌🙏🙏

ស្របពេលដែលផ្ទុះរឿងសមត្ថកិច្ចចុះចាប់ការដឹកជញ្ជូនសត្វតុកកែដោយអះអាងថា ជាបទល្មើស ជួញសត្វព្រៃ ក៏ស្រាប់តែធ្វើឱ្យមហាជនជាច្រើន ជាពិសេសពលរដ្ឋប្រើប្រាស់បណ្តាញសង្គមនាំវែកញ៉ែក និង ខ្លះទៀត អស់សំណើចចំពោះករណីនេះ ព្រោះមិនដែលលឺពីមុន។ ចំណែកប្រជាពលរដ្ឋខ្លះបានលើកថា ហេតុអ្វីបានជាសមត្ថកិច្ចចាត់ទុក សត្វតុកកែជាសត្វព្រៃ ហើយហេតុអ្វីបានជាត្រូវអភិរក្ស ? ចំពោះសត្វតុកកែមានច្បាប់ណាអាចបញ្ជាក់បាន? ខណៈប្រជាពលរដ្ឋខ្លះទៀតក៏ប្រតិកម្មលើកឡើងស្រដៀងៗគ្នាថា សត្វតុកកែ ជាសត្វដែលល្មូនដែលរស់នៅតាម ផ្ទះ វិហារ កន្លែងអាគារ តាមសំណង់ចាស់ជាច្រើន ហើយកន្លងមកខ្មែរយើងមិនដែលចាត់ទុកថា សត្វប្រភេទ តុកកែនេះជាសត្វអភិរក្សអ្វីឡើយ ព្រោះខ្មែរដឹងស្រាប់ហើយថា សត្វតុកកែ សត្វជីជក់ អីនេះ សុទ្ធតែជាសត្វនៅតាមផ្ទះរបស់អ្នកភូមិ។

ចំពោះករណីនេះ ប្រជាពលរដ្ឋ និង មហាជនកំពុងរង់ចាំមើលចំណាត់ការនិងមានការបកស្រាយបែបណាផងដែរ របស់រដ្ឋបាលព្រៃឈើ ស្រុកបន្ទាយស្រី ដែលត្រូវបានក្រុមហ៊ុនដឹកជញ្ជូននិងធ្វើដំណើ វីរ: ប៊ុនថាំ ធ្វើការចោទប្រកាន់វិញថាបានទារប្រាក់ចំនួន៣ម៉ឺនដុល្លារជាថ្នូរឱ្យរួចខ្លួន ប៉ុន្តែក្រុមហ៊ុនមួយនេះមិនព្រមប្រតិកម្មបែរជាបង្ហោះលើហ្វេសប៊ុកជាសាធារណៈ៕

សេចក្តីរាយការណ៍ បណ្តាញសង្គម

ចុចមើលក្នុងតេឡាក្រាម
Next Post
ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ពេលនេះកំពុងដាក់លក់ផ្លែមៀនប៉ៃលិនដែលកសិករខ្មែរដាំហើយគ្មានទីផ្សារនោះហើយ

ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ពេលនេះកំពុងដាក់លក់ផ្លែមៀនប៉ៃលិនដែលកសិករខ្មែរដាំហើយគ្មានទីផ្សារនោះហើយ

មួយភាគប្រាំ នៃមរណភាព នៅម៉ុងហ្គោលី គឺជាការស្លាប់ដោយសារ ជំងឺមហារីក

មួយភាគប្រាំ នៃមរណភាព នៅម៉ុងហ្គោលី គឺជាការស្លាប់ដោយសារ ជំងឺមហារីក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!