Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ផ្ទុះការរិះគន់និងប្រតិកម្មពីមហាជនជាខ្លាំងក្រោយបែកធ្លាយរឿង ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha និយាយបៀតបៀនទៅលើតារាសម្តែងកញ្ញា មុនីរស្មី ក្នុងន័យសំដៅផ្លូវភេទ (មានវិឌីអូ) 

IAT អបអរភាពជោគជ័យជួយដល់កសិករខ្មែរកើនប្រាក់ចំណូលបានពិតៗក្រោយអភិវឌ្ឍន៍នៅកម្ពុជារយៈពេល១ឆ្នាំ (មានវិឌីអូ)

MC Vutha ព្រមសុំទោសជាថ្មីលើកដៃសំពះ ទទួលស្គាល់កំហុស (មានវិឌីអូ) មហាជនគិតយ៉ាងណាព្រមលើកលែងដែរឬទេ..?

ផ្ទុះការរិះគន់និងប្រតិកម្មពីមហាជនជាខ្លាំងក្រោយបែកធ្លាយរឿង ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha និយាយបៀតបៀនទៅលើតារាសម្តែងកញ្ញា មុនីរស្មី ក្នុងន័យសំដៅផ្លូវភេទ (មានវិឌីអូ) 

by Mr. Borin Journalist
March 3, 2025
in Entertainment, Star
1.6k
SHARES
27.2k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ កញ្ញា មុនីរស្មី ដែលជាតារាសម្តែងនិងជាម៉ូឌែលសិចស៊ីដ៏ល្បីម្នាក់ កាលពីប៉ុន្មានថ្ងៃមុន បែរជាត្រូវបានពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha និយាយបៀតបៀនទៅលើនាង ដោយប្រើប្រាស់ពាក្យពេជ្រអត្ថន័យបន្លំចង់គេងចំណេញលើនារីភេទ។

ក្រោយពីមហាជនបានមើលនិងស្តាប់ ពាក្យនិយាយលេងនិងពាក្យចំអកលេងសើច បែបក្នុងន័យអសុរស ឬ អាចនិយាយថា ប្រើប្រាស់ភាសាបែបឈ្លើយបង្កប់ន័យអាសអាភាស លើនារីភេទ របស់ ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha រួចហើយបានធ្វើឱ្យស្រ្តីៗជាច្រើននាំគ្នាខឹងសម្បារ ឬ មិនអាចទទួលយកទង្វើររបស់បុគ្គលរូបនេះ។

មហាជនជាច្រើននាំគ្នាប្រតិកម្មនិងស្នើរសុំដល់ក្រសួងឬស្ថាប័នពាក់ព័ន្ធមេត្តាពិនិត្យចាត់ការលើបុគ្គលក ដែលប្រកបជាអាជីពពិធីកររូបនេះ បន្ទាប់បានបង្ហាញទង្វើរអសីលធម៌ ប្រមាថនារីពេញក្រមុំ ហើយនាងជាតារាសម្តែងនិងតារាម៉ូឌែលដ៏ល្បីមួយរូបទៀត។

បន្ទាប់ពីនោះ វិឌីអូដែលថតនិងលេងសើចក្នុងន័យ បៀតបៀនលើស្រ្តីភេទជាសាធារណៈទៅលើកញ្ញា មុនីរស្មី ត្រូវបានលុបចេញពីទំព័រ MC Vutha Sport ហើយសាម៉ីខ្លួន ព្រមលុបនិងចេញវិឌីអូឆ្លើយថា ព្រមសុំទោស ប៉ុន្តែមហាជននិងនារីគ្រោះ កញ្ញា មុនីរស្មី មិនពេញចិត្តនិងមិនព្រមទទួលការសុំទោសរបស់ ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha នោះឡើយ។

កញ្ញា មុនីរស្មី ដែលជាអ្នកផលិតផលមាតិកាទេសចរណ៍និងដំណើរកម្សាន្តមានប្រជាប្រិយភាពមួយរូបផងដែរ ក៏បានបញ្ចេញសារតបវិញឱ្យដឹងថា “នាងខ្ញុំ មុនីរស្មី ដែលជា ម៉ូដែលនៅក្នុងវីដេអូដែលពុកម៉ែបងប្អូនបានឃេីញ។ នាងខ្ញុំមកទីនេះ ដេីម្បីអរគុណ ពុកម៉ែ បងប្អូន មិត្តរួមការងារ មហាជន ទាំងអស់ដែលបានបញ្ចេញមតិ និងបង្ហាញនូវក្តីស្រលាញ់មកចំពោះនាងខ្ញុំ។ ក្តីស្រលាញ់រាប់អាន ការផ្ញេីសារលេីកទឹកចិត្តរបស់បងប្អូន បានជួយសម្រាលការខូចចិត្ត និងសេចក្តីខ្មាសអៀនរបស់ខ្ញុំច្រេីន នាងខ្ញុំពិតជាអរគុណនូវទឹកចិត្តដែលមិនអាចកាត់ថ្លៃបាន។ ការនិយាយបៀតបៀនជាសាធារណៈ និងការសុំទោសតាមវីដេអូមករូបនាងខ្ញុំដែលមាននូវអត្ថន័យ ទទួលកំហុសរបស់ពិធីករដែលខ្ញុំមិនសូវស្គាល់ដែរនោះ នៅមានលក្ខណៈមិនពេញលេញ នៅចំនុចខ្លះ។

-មិនសំពះសុំទោស ឥរិយាបថមិនចេញពីចិត្ត (អាចប្រហែលគាត់គិតថា ខ្ញុំដូចជាឈ្មោះ រស្មី ហ្នឹង មានអាយុ តិចជាង) តែកន្លែងគាត់គួរច្បាស់ជាងនេះ គឺ ខ្ញុំ និងគាត់ ខ្មែរដូចគ្នា ហេីយគាត់បាននិយាយបៀតបៀនខ្ញុំជាស្រី

-ខ្លឹមសារនៅក្នុងវីដេអូ គឺខុសពី admin ដែលផុស ច្រេីនជាងការនិយាយបៀតបៀន មានន័យថាគាត់ នៅចាត់ទុកថា វាគឺជាការនិយាយលេងសេីច ដដែល

-មិនបានបញ្ជាក់ថា ឈប់ពោលពាក្យបៀតបៀនមនុស្សស្រី ស្ត្រី និងក្មេងស្រី

-មិនបញ្ជាក់ថា ខ្លួនមិនត្រូវនិយាយបៀតបៀនចំពោះបុគ្គលណាក៏ដោយ (មិនមែនត្រឹមខ្ញុំមនុស្សគាត់មិនស្គាល់ទេ គឺ ក្មេងចាស់ប្រុសស្រី ភេទណាក៏ដោយ សុទ្ធតែមិនត្រូវ -មិនសក្ត័សមឲ្យមានការបៀតបៀន តាមគ្រប់រូបភាព)


នៅមានចំនុចផ្សេងទៀត តែមិនដឹងនិយាយពីណាទៅណាឲ្យសម ព្រោះមិនចង់រំលឹកនូវពាក្យដែលនាងខ្ញុំទទួលបានពីគាត់ និងមជ្ឈដ្ឋានរបស់គាត់ឡេីងវិញ។ នាងខ្ញុំបានតាំងចិត្តមកសរសេរនៅទៅនេះដំបូង និងតែម្តងគត់ សម្រាប់រឿងរ៉ាវដែលបានកេីតឡេីងនេះ ព្រោះមិនចង់និយាយច្រេីន គិតច្រេីន តែក៏មានចិត្តមួយទៀតថា ខ្ញុំក៏មិនត្រូវអនុញ្ញាតឲ្យសកម្មភាពបែបនេះកេីតឡេីងទៀតចំពោះនាងខ្ញុំ ឬបុគ្គលណាម្នាក់បន្តទៀតឡេីយ។


តេីនាងខ្ញុំគួរធ្វេីបែបណា? តេីវីដេអូសុំទោសរបស់គាត់មួយនោះ គ្រប់គ្រាន់ឲ្យនាងខ្ញុំលេីកលែងឲ្យគាត់ទេ? តេីស្ត្រី និងក្មេងស្រីដែលជួបបញ្ហា ដូចឬស្រដៀងនឹងនាងខ្ញុំ គួរធ្វេីបែបណា រកអ្នកណា ដែលអាចជួយគាំទ្រ និងដោះស្រាយឲ្យនាពេលដែលអាចកេីតឡេីងលេីកក្រោយទៀត?


តេីអ្នកដែលមានម្តាយ ប្រពន្ធ បងប្អូនស្រី មិត្តស្រី ក៏នៅតែអាចមិនយល់ពីការផ្តល់តម្លៃស្ត្រីមែនទេ? តេីសក្តិសមទេដែលមនុស្សស្រី ត្រូវបានកំណត់ដោយទស្សនៈផ្សេងៗ ថាខ្សោយ ឬថា ជាទេសភាពសម្រាប់ទស្សនា ដូចដែលពាក្យពិធីករថា បានឃេីញហេីយ (ក្តក់មាត់) មនុស្សប្រុសយេីងអាយុវែងនោះ?
មតិយោបល់ និងដំបូន្មានរបស់បងប្អូន ពិតជាមានន័យណាស់សម្រាប់នាងខ្ញុំ ជាពិសេស ស្ត្រី និងក្មេងស្រី គ្រប់រូប។”

ទស្សនាវិឌីអូសុំទោសរបស់ពិធីករកម្មវិធីប្រដាល់ឈ្មោះ MC Vutha ថាតើអាចទទួលយកបានដែរឬទេ..?

ចុចមើលក្នុងតេឡាក្រាម
Next Post
MC Vutha ព្រមសុំទោសជាថ្មីលើកដៃសំពះ ទទួលស្គាល់កំហុស (មានវិឌីអូ) មហាជនគិតយ៉ាងណាព្រមលើកលែងដែរឬទេ..?

MC Vutha ព្រមសុំទោសជាថ្មីលើកដៃសំពះ ទទួលស្គាល់កំហុស (មានវិឌីអូ) មហាជនគិតយ៉ាងណាព្រមលើកលែងដែរឬទេ..?

ក្រោយផ្ទុះរឿង MC Vutha, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវមហាជនសូមប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ

ក្រោយផ្ទុះរឿង MC Vutha, សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវមហាជនសូមប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃ ពិសេសជាមួយស្ត្រីភេទ ត្រូវប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!