Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរមានមហាជនចូលរួមយ៉ាងច្រើនសន្ធឹកបង្ហាញការគាំទ្រដល់វីរកងទ័ពជួរមុខនិងជនភៀសសឹក

នាយករដ្ឋមន្រ្តីថៃ ផែថងថាន ស៊ីណាវ៉ាត់ត្រា ហៅ ឃ្អីង ត្រូវតុលាការធម្មនុញ្ញថៃ សម្រេចដកហូតតំណែងជាផ្លូវការហើយ

ស្គាល់មុខឈ្មួញនាំចូលអង្គរពីថៃមកម្ពុជាចំនួន៤នាក់ហ៊ានបំពានប្រសាសន៍របស់សម្តេចទាំងពីរនិងមើលងាយជាតិនិយមខ្មែរគ្នាឯងនោះហើយ

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរមានមហាជនចូលរួមយ៉ាងច្រើនសន្ធឹកបង្ហាញការគាំទ្រដល់វីរកងទ័ពជួរមុខនិងជនភៀសសឹក

by Mr. Borin Journalist
August 31, 2025
in All Sports, Sport
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ទិវារត់ផ្លូវការនៅថ្ងៃទី៣១ ខែសីហានេះ លោកទេសរដ្ឋមន្ដ្រី ថោង ខុន បានថ្លែងថា គណៈកម្មការ រៀបចំទទួលបានអ្នកចូលរួមរត់ប្រណាំងសរុបចំនួន ៤,២២៤នាក់ ក្នុងនោះអត្តពលិកជាតិមានចំនួន ៣,៤៦២នាក់ និងអត្តពលិកអន្តរជាតិចំនួន ៧៦២នាក់ មកពី ៤៧ប្រទេស ដែលប្រទេសចូលរួមច្រើនជាង គេ រួមមាន៖ ចិន, ជប៉ុន, បារាំង, ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

លោកទេសរដ្ឋមន្ដ្រី ថោង បានបញ្ជាក់ថា ប្រធានបទក្នុងខួបលើកទី១០ នៃទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិ ចក្រភពអង្គរ នាព្រឹកនេះ ទី១-រត់ដើម្បីសន្ដិភាព សាមគ្គីភាព និងភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ ទី២-រត់ដើម្បីគាំទ្រ និងការពារបេតិកភណ្ឌរបស់មនុស្សជាតិ និងទី៣-រត់ដើម្បីជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។ លោកក៏បានសូមការអភ័យទោស ចំពោះការលើកពេលរៀបចំពីថ្ងៃទី៣ ខែសីហា មកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ នេះផងដែរ។

លោកបណ្ឌិតបន្ដថា «តាមពិតទៅ បទឈប់បាញ់ បានអនុវត្តន៍ ចាប់ពីក្រោយម៉ោង ១២យប់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។ ឯថ្ងៃរត់ ម៉ារ៉ាតុង ពីមុនយើង បានកំណត់ នៅថ្ងៃទី៣ សីហា ឆ្នាំ២០២៥ ។ ប៉ុន្តែដោយមានសំណូមពរពីអត្តពលិកជាតិរបស់យើងថា យើងគួរលើកពេលទៅថ្ងៃក្រោយសិន ដោយយើងមិនទាន់អារម្មណ៍ស្ងប់ល្អនៅឡើយ ទោះបីការប្រយុទ្ធគ្នា នៅព្រំដែនទើបត្រូវបានបញ្ឈប់ ក៏ពិតមែន។ តែចំពោះអត្តពលិកអន្តរជាតិមួយចំនួន ប្រមាណជាង ៣៨០នាក់ ដោយពួកគាត់មានសំណូមពរថា ពួកគាត់ បានធ្វើការកក់សំបុត្រយន្តហោះ និងសណ្ឋាគារ នៅខេត្តសៀមរាបរួចរាល់ហើយ គណៈកម្មការរៀបចំក៏បានធ្វើការសម្របសម្រួល បច្ចេកទេស ជូនពួកគាត់ ដើម្បីបានរត់កំសាន្តក្រៅផ្លូវការនៅតំបន់អង្គរនេះកាលពីថ្ងៃ៣ ខែសីហាផងដែរ»។

គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ មាន ៤វិញ្ញាសា គឺមានរត់ចម្ងាយ ៤២គីឡូម៉ែត្រ, ២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និងរត់កម្សាន្ដលក្ខណៈគ្រួសារ ៣គីឡូម៉ែត្រ។

សូមកក្រើនរំលឹកបន្ថែមថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ ត្រូវបានរៀបចំរៀងរាល់ឆ្នាំ ដើម្បីចូលរួមជំរុញវិស័យទេសចរណ៍ ក៏ដូចជាជួយដល់ប្រតិបត្តិករទេសចរណ៍ កំឡុងរដូវភ្លៀង ឬរដូវបៃតង់(Green Season) ដែលមានការថយចុះភ្ញៀវទេសចរណ៍។ លើសពីនេះ គណៈកម្មការរៀបចំក៏តែងផ្សារភ្ជាប់ព្រឹត្តិការណ៍នេះ ទៅនឹងសកម្មភាពសប្បុរសធម៌ ដោយការកៀគរថវិកាសេសសល់ពីការរៀបចំ សម្រាប់បរិច្ចាគជួយដល់មន្ទីរពេទ្យកុមារមួយចំនួនផងដែរ៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ស្គាល់មុខឈ្មួញនាំចូលអង្គរពីថៃមកម្ពុជាចំនួន៤នាក់ហ៊ានបំពានប្រសាសន៍របស់សម្តេចទាំងពីរនិងមើលងាយជាតិនិយមខ្មែរគ្នាឯងនោះហើយ

ស្គាល់មុខឈ្មួញនាំចូលអង្គរពីថៃមកម្ពុជាចំនួន៤នាក់ហ៊ានបំពានប្រសាសន៍របស់សម្តេចទាំងពីរនិងមើលងាយជាតិនិយមខ្មែរគ្នាឯងនោះហើយ

អ្នកនាង ទីហ្វានី វូ ជឿជាក់ខ្ពស់លើកូនខ្មែរយើងម្នាក់នឹងជោគជ័យក្នុងវេទិការបង្ហាញម៉ូតអន្តរជាតិនៅសហរដ្ឋអាមេរិកខាងមុខនេះ

អ្នកនាង ទីហ្វានី វូ ជឿជាក់ខ្ពស់លើកូនខ្មែរយើងម្នាក់នឹងជោគជ័យក្នុងវេទិការបង្ហាញម៉ូតអន្តរជាតិនៅសហរដ្ឋអាមេរិកខាងមុខនេះ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!