Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

ជំនួយមនុស្សធម៌ចលនាអូឡាំពិកពី IOC និង OCA តាមរយៈក្រសួងអប់រំនឹងយកទៅជួយកុមារភៀសសឹកលើកទឺកចិត្តកុំបន្តសោកសៅ

ភ្ញាក់ផ្អើលតែម្តងតារាស្រីស្អាត បាន ស្រីនាង ស្រាប់តែត្រូវម្ចាស់បំណុលប្រកាសរកមុខផ្ទួនៗគ្នា (មានវិឌីអូ)

by MCB MDIA
January 7, 2026
in Entertainment, Star
1.3k
SHARES
22.2k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ផ្ទុះករណីចាប់អារម្មណ៍មួយរយៈប៉ុន្មានថ្ងៃនេះ ពាក់ព័ន្ធទៅនឹងស្រីស្អាតម្នាក់ មានរូបសម្រស់គួរសរសើរ ដែលគេឯងស្គាល់ថា ជាតារាស្រីល្បីម្នាក់ក្នុងស្រុក បែរជាពាក់ព័ន្ធករណីជំពាក់លុយ ហើយគេចវេសមិនព្រមសង និង រត់គេចខ្លួន ពីម្ចាស់បំណុលជាច្រើនរូប រហូតមានអ្នកប្រកាសរកពេញហ្វេសប៊ុក និង តិកតុក ។

បុគ្គលកស្រីស្អាតរូបនេះ ជាតារាសម្តែង ជាតារាម៉ូឌែលមួយរូប ល្បីឈ្មោះគួរសមផងដែរ ក្នុងចង្កោមសង្គមសិល្បៈស្រុកខ្មែរ ហើយនាងមានឈ្មោះពិតថា “បាន ស្រីនាង” ហើយឈ្មោះក្នុងសិល្បៈគេហៅថា Ah Gi ។ នាងកំពុងល្បីព័ត៌មាននៅលើបណ្តាញសង្គមយ៉ាងខ្លាំង ជាប់ពាក់ព័ន្ធនឹងបំណុលលុយជាច្រើនរបស់ម្ចាស់បំណុលជាច្រើននាក់ រហូតមកពេលនេះ មានម្ចាស់បំណុលម្នាក់ក្នុងចំណោមម្ចាស់បំណុលផ្សេងទៀត ដាច់ចិត្តបង្ហោះរូបថតនាងនិងវិឌីអូឆាតជំពាក់លុយរបស់ តារាសម្តែង “បាន ស្រីនាង” ។

តាមរយៈខ្លឹមសាររបស់ម្ចាស់បំណុលម្នាក់ដែលបានបង្ហោះនោះ ប្រាប់ឱ្យដឹងថា កញ្ញា បាន ស្រីនាង ពិតជាបានខ្ចីប្រាក់ចំនួន១៨០០ដុល្លារ ចាប់ពីអំឡុងពាក់កណ្តាលឆ្នាំ២០២៥ បើគិតមកដល់គឺរយៈពេលជិះកន្លះឆ្នាំមកហើយ ដែលនាងបានខ្ចីហើយ មិនព្រមសងដូចតាមការសន្យា។ អ្វីដែលហួសចិត្តខ្លាំង ម្តងជាពីរដងមិនចប់ គឺផ្ញើរសារមកសុំដោះស្រាយសងរំលោះ សុំសងលើកទី១. ត្រឹម១០០០ពាន់ដុល្លារ បន្ទាប់មកផ្ញើរសារលើកទី២ សុំការយោគដល់ មានលទ្ធភាពសងត្រឹម១អាទិត្យបង់២០០ដុល្លារវិញដើម្បីសងរំលោះ។ ប៉ុន្តែ សាម៉ីខ្លួនរូបនេះ មិនបានសងប្រាក់តាមការសន្យាឡើយគឺ គេចវេសបាត់មុខតែជាង៤ខែ បន្ទាប់និយាយជាមួយគ្នាហើយ។

ក្រោយទទួលដំណឹងមួយនេះ សារព័ត៌មានយើងខ្ញុំ បានទំនាក់ទំនងតាមទូរសព្ទសុំការបំភ្លឺ ពីម្ចាស់បំណុលខាងលើនេះ (សុំមិនបញ្ចេញឈ្មោះ) ហើយស្ត្រីម្ចាស់លុយនេះក៏បានផ្តល់កិច្ចសំភាសន៍បញ្ជាក់វិញថា មូលហេតុដែលព្រមអោយកញ្ញា បាន ស្រីនាង ខ្ចីលុយព្រោះតែជាមនុស្សស្គាល់គ្នានិងគិតថា ជាតារាម្នាក់ទើប ព្រមឱ្យខ្ចីលុយដោយមិនបានយកការប្រាក់អ្វីឡើយ ដោយអោយសន្យាសងតាមការកំណត់ប៉ុណ្ណោះ។ ប៉ុន្តែតារាស្រីពូកែសម្ញែងដើរលេងក្រៅប្រទេសរូបនេះ មិនគិតដល់មិត្តភាពឡើយ រកលេស ជាប់រហូតមិនព្រមសងសូម្បីតែមួយរៀលមួយរយឡើយ បែរជាបិទលេខទូរសព្ទ ជាពិសេសគណនីហ្វេសប៊ុកផ្ទាល់បាត់រលាយចេញពីបណ្តាញសង្គម ទាក់ទងលែងបាន។

ខំអាណិតឃើញមកអង្វរដោយផ្ទាល់ (ឃើញយំស្រាក់ៗ) សុំខ្ចីលុយដោះទាល់បង់ថ្លៃ បង់រំលោះផ្ទះបុរីដោយ មិនយកការប្រាក់សូម្បីតែរៀល បែរជាធ្វើស៊ីគ្នាឯងទៅវិញ។ ម្ចាស់លុយកើតទុក្ខ ហួសចិត្ត ដែលបានចាញ់បោករាប់អានខុសមនុស្សបែបនេះ។ ការបង្ហោះទម្លាយរឿងនេះ គឺជាជម្រើសចុងក្រោយហើយ ក្នុងការព្រមាន មុនពេលឈានដល់ចាត់ការតាមផ្លូវច្បាប់ដើម្បីរកយុត្តិធម៌។ ប្រសិនបើមហាជនបានឃើញនិងស្គាល់តារាស្រីរូបនេះនៅកន្លែងណា អាចផ្តល់ដំណឹងដើម្បីចាប់ខ្លួនបាននោះ នឹងមានជូនសាគុណសម្រាប់អ្នកផ្តល់ដំណឹង។ នេះបើយោងតាមសម្តីរបស់ម្ចាស់លុយ១៨០០ដុល្លារប្រាប់តែអារម្មណ៍ឆេះឆួលក្នុងចិត្ត។

សូមរាយការណ៍បន្ថែមផងដែរថា ស្រីកញ្ញា បាន ស្រីនាង គឺជាតារាសម្តែងនិងម៉ូឌែលល្បីឈ្មោះមានរូបសម្រស់សិចស៊ី ដែលមានមនុស្សម្នាជាច្រើនបានស្គាល់នឹងចំណាំរូបនាង ហើយមួយរយៈចុងក្រោយរូបនេះគឺល្បីព័ត៌មានជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីជំពាក់ប្រាក់ជាច្រើន ហើយក្នុងនោះក៏មានម្ចាស់លុយចំនួន៤ម៉ឺនដុល្លារផងដែរកំពុងស្វែងរកមុខនាងខ្វាត់ខ្វែង។

សារព័ត៌មានយើងខ្ញុំបានព្យាយាមទាក់ទងទៅកាន់កញ្ញា “បាន ស្រីនាង” ហើយហៅថា Ah Gi តាមរយៈហ្វេសប៊ុកនិងលេខទូរសព្ទហើយ ប៉ុន្តែមិនអាចសុំការបំភ្លឺបានឡើយមកពេលនេះ៕

ចុចមើលក្នុងតេឡាក្រាម

Discussion about this post

  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!