Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ព្រះពុទ្ធសាសាន៍! TV5 បន្តបេសកម្មលើកទី៣ប្រគេនទ័យទានដល់១០វត្តមិនខ្លាចភាពនឿយហត់

ពិតជាអស្ចារ្យមែន! តារាចម្រៀងល្បីជួរមុខទាំំងពីរដួងទៅជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រមូលទិញមៀនជួយកសិករ

ក្រោយប្រមូលផលហើយជួយកសិករខ្មែរហើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមចែកចាយមៀនរាបរយតោនតាមបណ្តាខេត្ត

ព្រះពុទ្ធសាសាន៍! TV5 បន្តបេសកម្មលើកទី៣ប្រគេនទ័យទានដល់១០វត្តមិនខ្លាចភាពនឿយហត់

by Mr. Borin Journalist
September 5, 2021
in Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, Chamatharn Co, Ltd, និង ស្ថានីយទូរទស្សន៍លេខ៥ សម្រេចធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានបន្តសកម្មភាពធ្វើបុណ្យជាដំណាក់លើកទី៣កាលថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់លោកក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ ដោយលើកទី១និងលើកទី២ គឺលោកបានប្រគេនទ័យទានបានសម្រេច២៤វត្ត កន្លងមកហើយ។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនខាងលើនេះ បានដឹកនាំក្រុមការងារជាពិសេសថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ក្នុងយកទ័យវត្ថុ សម្រាប់ព្រះសង្ឃ ក្នុងការប្រើប្រាស់ជាចំបាច់មានដូចជា ទឹកបរិសុទ្ធលីយ៉ុង២០០កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២០០កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ២០០កេសធំ, ស្លាដកចំនួន១០០, និងបច្ច័យមួយចំនួនៗសម្រាប់១០០វត្ត។

ចំនួនទ័យវត្ថុទាំងនេះ ត្រូវបានថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ជាច្រើនរូប តំណាងលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានចាប់ផ្តើមប្រគេនដល់វត្តចំនួន១០០វត្តដែលជុំវិញរាធានីភ្នំពេញនិងតាមបណ្តាមួយចំនួន។

ដោយសកម្មភាពលើកទី៣ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន១០វត្តបន្តទៀត កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនៗ បន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា លោកមានទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់រស់សុខសាន្តវិញ។ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ ក៏រំពឹងទុកថា ដំណើរធ្វើបុណ្យនាំទ័យវត្ថុសំខាន់ៗ ទៅកាន់១០០វត្តលើកនេះ សូមឱ្យសម្រេចនិងសុខសាន្តទាំងអស់គ្នា។ សកម្មភាពលើកនេះជាលើកទី៣ ដែលលោកតំណាងឱ្យ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ បានសម្រេចប្រគេនទ័យទានបានដល់វត្តខ្មែរចំនួន១០វត្ត ។

សូមបញ្ជាក់ថា បេសកម្មលើកទី៣ ដែលបានប្រគេនបានចំនួន១០ វត្តមានដូចជា៖ ទី១. វត្តអង្គសិរី , ទី២. វត្តទួលសាលា. ទី៣. វត្ត ទឹកថ្លា, ទី៤. វត្ត អន្លង់រមៀត, ទី៥. វត្ត ព្រៃរោង , ទី៦. វត្ត ប្រាសាទ, ទី៧. វត្ត សាក់សំពៅ, ទី៨. វត្ត ចំបកមាស ទី៩. វត្ត រតនៈតេជៈកំពង់ក្តុល, និង ទី១០. វត្ត ចតុភក្ត្រាមង្គមឧត្តមមុនី ហៅ វត្ត ហារាម ដោយវត្តទាំង១០នេះ មានទីតាំងជាយក្រុងភ្នំពេញនិងក្នុងខេត្តកណ្តាលទាំងអស់៕

ទី១. វត្តអង្គសិរី

ទី២. វត្តទួលសាលា

ទី៣. វត្ត ទឹកថ្លា

ទី៤. វត្ត អន្លង់រមៀត

ទី៥. វត្ត ព្រៃរោង

ទី៦. វត្ត ប្រាសាទ

ទី៧. វត្ត សាក់សំពៅ

ទី៨. វត្ត ចំបកមាស

ទី៩. វត្ត រតនៈតេជៈកំពង់ក្តុល

ទី១០.វត្ត ចតុភក្ត្រាមង្គមឧត្តមមុនី ហៅ វត្ត ហារាម

អត្ថបទដោយ TOP POST រូបភាព សហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
ក្រោយប្រមូលផលហើយជួយកសិករខ្មែរហើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមចែកចាយមៀនរាបរយតោនតាមបណ្តាខេត្ត

ក្រោយប្រមូលផលហើយជួយកសិករខ្មែរហើយ! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រៀមចែកចាយមៀនរាបរយតោនតាមបណ្តាខេត្ត

ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ពិតជាអស្ចារ្យមែនធ្វើការងារផ្សព្វផ្សាយផ្លៃមៀនខ្មែរមិនយកកំរៃសូម្បីតែមួយរៀល

ព្រាប សុវត្ថិ និង ខេមរៈ សិរីមន្ត ពិតជាអស្ចារ្យមែនធ្វើការងារផ្សព្វផ្សាយផ្លៃមៀនខ្មែរមិនយកកំរៃសូម្បីតែមួយរៀល

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!