Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ទូរទស្សន៍ផ្នែកកម្សាន្តឈានមុខគេមួយនៅកម្ពុជា ធ្វើបុណ្យ១០០វត្ត ដោយមិនខ្លាចនឿហត់

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញនិងកន្លែងលក់បន្ទាប់ពីសម្ដេចតេជោនិងសម្ដេចគតិបណ្ឌិត បញ្ចេញសារមួយនេះ

ពិតអស្ចារ្យមែនដើម្បីព្រះសង្ឃគង់ចាំវស្សា! TV5 ខំប្រឹងយកទ័យទានប្រគេនដល់២០វត្តត្រឹមតែមួយថ្ងៃសោះ

ទូរទស្សន៍ផ្នែកកម្សាន្តឈានមុខគេមួយនៅកម្ពុជា ធ្វើបុណ្យ១០០វត្ត ដោយមិនខ្លាចនឿហត់

by Mr. Borin Journalist
September 11, 2021
in Entertainment, Social
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ មិនរុញរាឡើយសម្រាប់ក្រុមថ្នាក់ដឹកនាំនៃស្ថានីយទូរទស្សន៍លេខ៥(TV5) បានបន្តបេសកម្មរបស់ខ្លួនក្នុងការធ្វើបុណ្យឱ្យ១០០វត្តដោយថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះជាសកម្មភាពលើកទី៤ ដើម្បីគាំទ្រព្រះពុទ្ធសាសនាខ្មែរយើង ខណៈព្រះសង្សទូរទាំងប្រទេសកំពុងគង់ចាំព្រះវស្សានៃព្រះពុទ្ធសាសនា។

ដើម្បីគាំទ្រដល់ព្រះពុទ្ធសាសនា និង គិតគូរដល់ព្រះសង្ឃក្នុងគ្រាវិបត្តិកូវិដ១៩ ស្ថានីយទូរទស្សន៍លេខ៥ និង ក្រុមហ៊ុនដ៏ធំនៅកម្ពុជាគឺ “ថៃណាខន ផាន់ថាណា” ដែលដឹកនាំដោយលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានមូលមតិឯកភាពគ្នាជាមួយក្រុមហ៊ុន TNP Health Care, និង Chamatharn Co, Ltd ផលិតទឹកកក EVA Premier Ice មានគោលដៅក្នុងការធ្វើបុណ្យចំនួន១០០វត្ត ក្នុងរដូវកាលចូលវស្សានៃព្រះពុទ្ធសាសនា ឆ្នាំនេះ។

តំណាងថ្នាក់ដឹកនាំនៃTV៥របស់លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានបន្តសកម្មភាពធ្វើបុណ្យជាដំណាក់លើកទី៤កាលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ជាថ្ងៃចេញដំណើររបស់TV៥ក្នុងការធ្វើបុណ្យដោយមានទ័យវត្ថុជាច្រើនមុខ សម្រាប់ព្រះសង្ឃដែលកំពុងគង់ចាំវស្សាក្នុងវត្តអារាម។ ដោយលើកទី១ លើកទី២ និងលើកទី៣ គឺក្រុមការងារបានប្រគេនទ័យទានបានសម្រេច៣៤វត្តរួចហើយ កន្លងមកហើយ។

សម្រាប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ពិតជាពិសេសពិសាលសម្រាប់ក្រុមកាងារនិងថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានខំប្រឹងព្យាយាមធ្វើដំណើរទៅកាន់វត្តជាច្រើនក្នុងខេត្តកណ្តាលជាពិសេសវត្តមានទីតាំងក្នុងស្រុកកៀនស្វាយ ដើម្បីយកទ័យទានជាច្រើនមុខជូនដល់ព្រះសង្សកំពុងគង់ចាំព្រះវស្សា។ សម្រាប់ថ្ងៃនេះផងដែរ ស្ថានីយទូរទស្សន៍លេខ៥ បានធ្វើសម្រេចក្នុងបេសកម្មរបស់ខ្លួនយកទ័យទានបាន១៦វត្តក្នុងរយៈមួយថ្ងៃពេញ តាមការគោលដៅកំណត់ និង វត្តដែលកំពុងមានការខ្វះខាតត្រូវការថ្នាំ សម្ភារ ចាំបាច់ប្រើប្រាស់។

លោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ ដែលជាអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនខាងលើនេះតំណាងឱ្យក្រុមការងារថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ ក្នុងយកទ័យវត្ថុ សម្រាប់ព្រះសង្ឃ ក្នុងការប្រើប្រាស់ជាចំបាច់មានដូចជា ទឹកបរិសុទ្ធលីយ៉ុង២០០កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២០០កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue ២០០កេសធំ, ស្លាដកចំនួន១០០, និងបច្ច័យមួយចំនួនសម្រាប់១០០វត្ត។ ចំនួនទ័យវត្ថុទាំងនេះ ត្រូវបានថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ជាច្រើនរូប តំណាងលោកបណ្ឌិត សុប៉ាឆៃ វិរៈភូជុង្គ បានចាប់ផ្តើមប្រគេនដល់វត្តចំនួន១០០វត្តដែលជុំវិញរាធានីភ្នំពេញនិងតាមបណ្តាមួយចំនួនបានបីលើកនេះ កន្លងមកហើយ។

ដោយថ្ងៃនេះជាសកម្មភាពលើកទី៤ ថ្នាក់ដឹកនាំស្ថានីយទូរទស្សន៍លេខ៥ បានសម្រេចភារកិច្ចយកទ័យវត្ថុដែលជាតម្រូវចំបាច់ ប្រើប្រាស់បានប្រគេនដល់វត្តចំនួន១៦វត្តបន្តទៀត កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ ដោយមួយវត្តទទួលបានទ័យវត្ថុ ទឹកបរិសុទ្ធលីយ៉ុង២កេសធំ, ថ្នាំពេទ្យកម្រិតបឋមប្រើប្រាស់ក្នុងគ្រាវិបត្តិកូវិដ១៩ចំនួន២កេសធំ, ទឹកផ្លែឈើពៅសុខភាពម៉ាក Blue១កេសធំ, ស្លាដកចំនួន១, និងបច្ច័យមួយចំនួនធំបន្ថែមពីលើផងដែរ។

ជាសមួយគ្នានោះ លោក ហួង តារាមុនី អគ្គនាយកទូរទស្សន៍កងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥ តំណាងលោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ (Supachai Verapuchong) បាននាំយកសម្តីរបស់លោកបណ្ឌិតឱ្យដឹងថា លោកមានទឹកចិត្តសប្បុរសធម៌ដែលមិនភ្លេចឡើយក្នុងការជួយជ្រោមជ្រែង ក្នុងវិស័យព្រះពុទ្ធសាសនានៅកម្ពុជា ហើយការធ្វើបុណ្យលោកបណ្ឌិតក៏រំលឹកនូវកុសលផលបុណ្យទាំងអស់បានដល់ក្រុមការងារនៃក្រុមហ៊ុនរបស់លោកទាំងអស់ ជាពិសេសប្រជាជនពលរដ្ឋខ្មែរទូរទាំងប្រទេសកម្ពុជាឆាប់រួចផុតពីវិបត្តិជំងឺកូវិដ១៩ ត្រឡប់រស់សុខសាន្តវិញ។
សារផ្តាំពីចម្ងាយរបស់លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ លោកក៏រំពឹងទុកថា ដំណើរធ្វើបុណ្យនាំទ័យវត្ថុសំខាន់ៗ ទៅកាន់១០០វត្តលើកនេះ សូមឱ្យសម្រេចនិងសុខសាន្តទាំងអស់គ្នា។ សកម្មភាពលើកនេះជាលើកទី៤ ដែលលោកតំណាងឱ្យ លោកបណ្ឌិត សុប៉ាឆៃ វីរៈភូជុង្គ បានសម្រេចប្រគេនទ័យទានបានដល់វត្តខ្មែរចំនួន១៦វត្តបន្ថែមទៀត សរុបបានចំនួន៥០វត្ត នៅសល់៥០វត្តបន្តទៀត ។

សូមបញ្ជាក់ថា បេសកម្មលើកទី៤ ដែលបានប្រគេនបានចំនួន១៦ វត្តមានដូចជា៖ ទី១. វត្តអង្គចំប៉ា , ទី២. វត្តច័ន្ទរង្សី. ទី៣. វត្តមុន្នីសាគរ, ទី៤. វត្ត កៀនស្វាយក្នុង, ទី៥. វត្ត វិចិត្តារាម , ទី៦. វត្ត ក្រៀនស្វាយក្រៅ, ទី៧. វត្ត ម៉ូលីវណ្ណ, ទី៨. វត្ត ស្លាកែត ទី៩. វត្ត កោះសត្ថារាម, ទី១០. វត្តដីឥដ្ឋ, ទី១១. វត្តស្តៅកន្លែង, ទី១២. វត្ត ប្រជុំសាគរខ្សុំ, ទី១៣. វត្តសិរីបន្ទាយដែក, ទី១៤. វត្តសិរីពោធិព្រឹក្ស, ទី១៥. វត្តជ័យឧត្តម, និងទី១៦ វត្ត ព្រះបារមីធម៌ ដោយវត្តទាំង១៦នេះ មានទីតាំងស្រុកកៀនស្វាយខេត្តកណ្តាលទាំងអស់៕

ទី១. វត្តអង្គចំប៉ា

ទី២. វត្តច័ន្ទរង្សី

ទី៣. វត្តមុន្នីសាគរ

ទី៤. វត្ត កៀនស្វាយក្នុង

ទី៥. វត្ត វិចិត្តារាម

ទី៦. វត្ត ក្រៀនស្វាយក្រៅ

ទី៧. វត្ត ម៉ូលីវណ្ណ

ទី៨. វត្ត ស្លាកែត

ទី៩. វត្ត កោះសត្ថារាម

ទី១០. វត្តដីឥដ្ឋ

ទី១១. វត្តស្តៅកន្លែង

ទី១២. វត្ត ប្រជុំសាគរខ្សុំ

ទី១៣. វត្តសិរីបន្ទាយដែក

ទី១៤. វត្តសិរីពោធិព្រឹក្ស

ទី១៥. វត្តជ័យឧត្តម

និងទី១៦ វត្ត ព្រះបារមីធម៌

ចុចមើលក្នុងតេឡាក្រាម
Next Post
ពិតអស្ចារ្យមែនដើម្បីព្រះសង្ឃគង់ចាំវស្សា! TV5 ខំប្រឹងយកទ័យទានប្រគេនដល់២០វត្តត្រឹមតែមួយថ្ងៃសោះ

ពិតអស្ចារ្យមែនដើម្បីព្រះសង្ឃគង់ចាំវស្សា! TV5 ខំប្រឹងយកទ័យទានប្រគេនដល់២០វត្តត្រឹមតែមួយថ្ងៃសោះ

កម្មវិធីរបស់ទីភ្នាក់ងារ USAID រួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

កម្មវិធីរបស់ទីភ្នាក់ងារ USAID រួមចំណែកក្នុងការជួយសង្គ្រោះព្រៃឈើនៅកម្ពុជា

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!