Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ភ្ញាក់ផ្អើលមែនសុខៗអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែរ​ជាសម្រេចចូលរៀនថ្នាក់បរិញ្ញាបត្រា

សូមសរសើរចិត្តអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសផ្ដល់អាហារូបករណ៍និស្សិតក្រីក្រ១៥០នាក់និងរកការងារឱ្យធ្វើទៀត

ពីមុនហើយពេលនេះខុសគ្នាដាច់! ទាំងរូបសម្រស់និងដើមទ្រូងដ៏សិចស៊ី ហ្វាហ្វា ស្អាតខ្លាំងរហូតមានការពិតពីក្រោយខ្នងដែលនាងមិនលាក់ឡើយ

ភ្ញាក់ផ្អើលមែនសុខៗអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បែរ​ជាសម្រេចចូលរៀនថ្នាក់បរិញ្ញាបត្រា

by Mr. Borin Journalist
September 22, 2021
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាមហាសេដ្ឋីវ័យក្មេងម្នាក់កំពុងតែមានប្រជាប្រិយភាពជោគជ័យលើវិស័យជំនួញបានប្រកាសជាសាធារណៈនាថ្ងៃទី២១ ខែកញ្ញា នេះថា លោកនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ បន្ទាប់ពីលោកបោះបង់ចោលការសិក្សា២០ឆ្នាំ។

ការប្រកាសចូលរៀនថ្នាក់បរិញ្ញាបត្ររបស់អ្នកជំនួញដ៏ល្បីល្បាញនៅកម្ពុជារូបនេះ ស្របពេលដែលលោក ក៏បានប្រកាសផ្ដល់អាហារូបករណ៍ចំនួន ១៥០ កន្លែង ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រដោយសិក្សាជាមួយរួមជំនាន់ជាមួយលោកផងដែរ។

ការប្រកាសចូលរៀនជានិស្សិតឆ្នាំទី១ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាគំរូដ៏ល្អមួយ សម្រាប់ប្អូនៗសិស្សានុសិស្សដែលខកខាន ឬរងផលរំខានដោយសារបញ្ហាកូវីដរាតត្បាតក្នុងសហគមន៍ សូមកុំគិតបោះបង់ការសិក្សាឱ្យសោះ បើមានឱកាសត្រូវតែបន្តចូលរៀន ដើម្បីក្លាយខ្លួនជាធនធានមនុស្ស ដែលសង្គមជាតិត្រូវការជាចាំបាច់។

ក្រៅពីបង្កប់នូវខ្លឹមសារអូសទាញយុវជនទូទាំងប្រទេសកុំឱ្យបោះបង់ការសិក្សា ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាលកំពុងតែបង្កលក្ខខណ្ឌងាយស្រួល ដល់ក្រសួងអប់រំ យុវជន និងកីឡា អាចបើកសាលារៀនក្នុងកម្រិតទូទាំងប្រទេសវិញជាបណ្ដើរៗ អ្នកឧកញ៉ា ដែលធ្លាប់មានប្រវត្តិជាពលករនៅប្រទេសកូរ៉េរូបនេះ ក៏ចង់បញ្ជាក់ប្រាប់យុវជនខ្មែរ ដែលកំពុងស្ថិតក្នុងវ័យសិក្សាទូទាំងប្រទេសថា “គ្មានឡើយពាក្យថា ហួសពេល សម្រាប់អ្នកសិក្សា!”។

បែបណាក្ដី អ្នកឧកញ៉ាដែលមានកូន៣នាក់ មានប្រាក់វាល់លាន ទើបតែមានឱកាសចូលរៀនថ្នាក់មហាវិទ្យាល័យរូបនេះ មិនទាន់ដឹងថា លោកជ្រើសមុខជំនាញអ្វី និងចូលរៀននៅសាកលវិទ្យាល័យណាមួយ នៅឡើយនោះទេ។

គួរបញ្ជាក់ថា អាហារូបករណ៍ទាំង ១៥០ កន្លែង ដែលផ្ដល់ជូនដល់ប្អូនៗនិស្សិតក្រីក្រទូទាំងប្រទេស ដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ដល់ជូនឱ្យពួកគាត់បន្តរៀននៅតាមសាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា ពួកគេក៏នឹងទទួលបានឱកាសធ្វើការងារក្នុងក្រុមហ៊ុនរបស់លោកផ្ទាល់ថែមទៀតផង។ ក្នុងនោះពួកគេនឹងអាចទទួលបានប្រាក់ខែចន្លោះពី 300 ដុល្លារ ទៅ 4000 ដុល្លារ ផ្អែកទៅតាមសមត្ថភាព ចំណេះ ជំនាញ របស់ពួកគេជាក់ស្ដែង។

សម្រាប់ប្អូនៗសិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់បាក់ឌុប ចង់ដាក់ពាក្យស្នើរសុំអាហារូបករណ៍នេះ អ្នកឧកញ៉ា នឹងចុះវាយតម្លៃដោយផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ។ សម្រាប់ជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង និងព័ត៌មានវិទ្យា៕

ចុចមើលក្នុងតេឡាក្រាម
Next Post
ពីមុនហើយពេលនេះខុសគ្នាដាច់! ទាំងរូបសម្រស់និងដើមទ្រូងដ៏សិចស៊ី ហ្វាហ្វា ស្អាតខ្លាំងរហូតមានការពិតពីក្រោយខ្នងដែលនាងមិនលាក់ឡើយ

ពីមុនហើយពេលនេះខុសគ្នាដាច់! ទាំងរូបសម្រស់និងដើមទ្រូងដ៏សិចស៊ី ហ្វាហ្វា ស្អាតខ្លាំងរហូតមានការពិតពីក្រោយខ្នងដែលនាងមិនលាក់ឡើយ

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអះអាងពីវិបត្តិស្បៀងអាហារថាជាការបង្កើតឡើងដោយក្រុមផ្តាច់មុខ

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុអះអាងពីវិបត្តិស្បៀងអាហារថាជាការបង្កើតឡើងដោយក្រុមផ្តាច់មុខ

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!