Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ឡើងពិរោះគ្រាន់តែចូលថ្ងៃកាន់បិណ្ឌ២ តារាចម្រៀងស្រីលំដាប់កំពូលយើងបញ្ចេញបទថ្មីធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង

កាន់បិណ្ឌបាន២ថ្ងៃ! ផ្អើលវត្តចំពុះក្អែកយកសំណាក៤០០នាក់ លទ្ធចេញមកដាច់ថ្ងារ

ប្រើការស្រមើលស្រមៃយុវជនខ្មែរម្នាក់បង្កើតចម្លាក់ស្បែកខ្នាតធំបំផុតដែលមិនធ្លាប់មាននៅកម្ពុជា

ឡើងពិរោះគ្រាន់តែចូលថ្ងៃកាន់បិណ្ឌ២ តារាចម្រៀងស្រីលំដាប់កំពូលយើងបញ្ចេញបទថ្មីធ្វើឱ្យអ្នកគាំទ្រពេញចិត្តស្តូកតែម្តង

by Mr. Borin Journalist
September 23, 2021
in Entertainment
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

សម្រាប់ថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០២១ នេះ គឺជាថ្ងៃ កាន់បិណ្ឌ២ នៃពិធិបុណ្យភ្ជុំបិណ្ឌ ដែលជាបណ្យប្រពៃណីជាតិ របស់ខ្មែរយើង ដែលមានតាំងពីដើមមក។

ក្នុងឪកាសថ្ងៃកាន់បិណ្ឌ២ នេះ មានពុកម៉ែបងប្អូន ពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើន បានអញ្ជើញទៅវត្ត ក្នុងការធ្វើបុណ្យទាន សន្សំកុសល និង ឧទ្ទិសកុសលជូនសាច់ញាតិដែលបានចែកឋានទៅ ព្រមទាំងបានជួបជុំសាច់ញាតិបងប្អូន ដែលនៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសនោះ នៅតាមទីវត្តអារាម នានាផងដែរ។

សូមបញ្ជាក់ថា ពិធិបុណ្យកាន់បិណ្ឌ ក្នុងឆ្នាំ២០២១ នេះ គឺបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ១រោច រហូតដល់ថ្ងៃ ១៥រោច ខែភទ្របទ គឺចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែតុល្លា ឆ្នាំ២០២១ នេះ។

ក្នុងថ្ងៃកាន់បិណ្ឌទី២នេះ គេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានបញ្ចេញបទចម្រៀងថ្មីមួយទៀតហើយ ស្ដាប់ហើយពិរោះខ្លាំងណាស់ ដែលមានចំណងជើងថា «ស្រណោះខែភ្លៀង» ដែលជាការ និពន្ធទំនុបច្រៀង និង សម្រួលតន្ត្រី ដោយ ឈិន តេងរិទ្ធ។

ក្នុងបទច្រៀងមួយនេះដែរ ក៏បានរំលេចទៅដោយទេសភាពស្រុកស្រែ ដ៏ខៀវស្រងាត់ ស្រស់បំព្រង ស្ដាប់ហើយធ្វើឲ្យគ្រប់គ្នានឹកដល់ស្រុក និងលន្លង់លន្លោច តាមបទចម្រៀងមួយបទនេះ។

ស្ដាប់ចប់ភ្លាម ធ្វើឲ្យហ្វេនៗបានទម្លាយអារម្មណ៍បែបនេះថា “ពេញចិត្តខ្លាំងណាស់ Idol, នឹកកាលនៅក្មេង, នឹកកាលនៅក្មេងណាស់ពេលមេីលបទហ្នឹងហេីយ, នឹកស្រណោះខែភ្លៀង, ឱ្យតែបងហ្នឹងធ្វើភ្លេងដឹងតែពិរោះហើយ, ពិរោះរណ្ដំណាស់ នឹកស្រុកស្រែណាស់, ទេសភាពស្រស់ស្អាតណាស់ អមដោយបទចម្រៀងពិរោះនឹកស្រុកណាស់”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាបទចម្រៀងមួយបទនេះទាំងអស់គ្នា៖


ចុចមើលក្នុងតេឡាក្រាម
Next Post
ប្រើការស្រមើលស្រមៃយុវជនខ្មែរម្នាក់បង្កើតចម្លាក់ស្បែកខ្នាតធំបំផុតដែលមិនធ្លាប់មាននៅកម្ពុជា

ប្រើការស្រមើលស្រមៃយុវជនខ្មែរម្នាក់បង្កើតចម្លាក់ស្បែកខ្នាតធំបំផុតដែលមិនធ្លាប់មាននៅកម្ពុជា

ការនាំចេញម៉ុងហ្គោលីកើនឡើងនៅជុំវិញពិភពលោក

ការនាំចេញម៉ុងហ្គោលីកើនឡើងនៅជុំវិញពិភពលោក

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!