Chat
TOP NEWS
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World
No Result
View All Result
TOP NEWS
ពិតជាអស្ចារ្យមែនសហគ្រិនវ័យក្មេងម្នាក់ដែលជាកូនខ្មែរ តាំងចិត្តនាំយកផលិតផលខ្មែរចូលទីផ្សារប្រទេសថៃលើកស្ទួយមុខមាត់ប្រជាជជននិងជាតិ

ពិតជាអស្ចារ្យមែន! រឿងភាគថ្មី “កំណួចបេះដូង” ប្រជុំដោយតារាល្បីៗនិងមានសមត្ថភាពនឹងធ្វើឱ្យជក់ចិត្ត

កាន់តែវីវរហើយពេលនេះរកឃើញភស្តុតាង! លោក ឌួង ឆាយ នឹងប្តឹងបកអ្នកនាង ដេត ម៉ាលីណា វិញដើម្បី

ពិតជាអស្ចារ្យមែនសហគ្រិនវ័យក្មេងម្នាក់ដែលជាកូនខ្មែរ តាំងចិត្តនាំយកផលិតផលខ្មែរចូលទីផ្សារប្រទេសថៃលើកស្ទួយមុខមាត់ប្រជាជជននិងជាតិ

by Mr. Borin Journalist
November 1, 2021
in Business
1.3k
SHARES
22k
VIEWS
Share on FacebookTelegram

ភ្នំពេញ៖ គ្រាន់តែលឺសម្តីនិងការតាំងចិត្តក្នុងលើកមុខមាត់ប្រទេសជាតិកម្ពុជា ឆ្ពោះទៅកាន់ទីផ្សារអន្តរជាតិដោយនាំយកផលិតផលផ្នែកចំណីអាហារចូលកាន់ទៅទីផ្សារប្រទេសថៃវិញ គឺជាដំណឹងល្អ គួរអបអរសាទរចំពោះ កូនខ្មែរមួយរូបដែលមានការតាំងចិត្តលើកស្ទួយរបស់ខ្មែរ។

លោក ថុង គឹមហួន សហគ្រិនវ័យក្មេងដែលជាអគ្គនាយកក្រុមហ៊ុន HBF ដែលលក់នូវសាច់ចង្កាក់អាំងដ៏ល្បីក្នុងប្រទេសកម្ពុជា បានថ្លែងនូវដំណឹងល្អនិងការតាំងចិត្តយ៉ាងម៉ត់មាំងក្នុងនាំយកផលិតផលចំណីអាហារ សាច់ចង្កាក់ HBF របស់លោកជាផលិតផលចំណីរបស់ខ្មែរពិត ធ្វើដោយដៃកូនខ្មែរ នឹងវត្តមានក្នុងផ្សារទំនើបៗក្នុងប្រទេសថៃនាខាងមុខនេះ។ នេះបើតាមសម្តីរបស់លោក ថុង គឹមហួន ថ្លែងក្នុងពិធីចុះពិធីចុះហត្ថលេខាលើការដឹកជញ្ជូនសាច់និងសម្ភារៈហ្វ្រេនឆាយ H B F ទូទាំងប្រទេសទៅកាន់តំណាងសាខាទាំងអស់នៅទូទាំងប្រទេសរវាង ក្រុមហ៊ុន វិរៈបុនថាំ អេចប្រេស និង ក្រុមហ៊ុន HBF នៅភោជនីយដ្ឋានទន្លេបាសាក់២ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១។

លោក ថុង គឹមហួន បានបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកមានឆន្ទៈនិងទិសដៅផ្ទុយពីគេដោយសារតែលើកសំលឹងមើលទៅនាំយកផលិតផលចំណីអាហារខ្មែរយើងទៅកាន់ទីផ្សារប្រទេសថៃវិញ ។ អ្នកផ្សេងនាំប្រេនរបស់ថៃមកខ្មែរ ដើម្បីលក់ជូនខ្មែរយើង ប៉ុន្តែលោកវិញនឹងនាំយករបស់ខ្មែរ ប្រេនសាច់ចង្កាក់អាំង HBF ដែលជាប្រេនកូនខ្មែរទៅកាន់ប្រទេសថៃវិញ។ ការតាំងចិត្តនិងឆន្ទៈលើកស្ទួយផលិតផលរបស់ខ្មែរនេះ លោកនឹងធ្វើឱ្យបាន ដើម្បីជាប្រយោជន៍ប្រជាកសិករខ្មែរដែលអ្នកចិញ្ចឹមសត្វក្នុងស្រុក ហើយលោកនឹងខំប្រឹងធ្វើយ៉ាងណាបានដើម្បីប្រេនកូនខ្មែរមួយនេះ មាននៅលើទីផ្សារប្រទេសថៃ។

សហគ្រិនវ័យក្មេងលើវិស័យមុខរបបចំណីអាហាររូបនេះ បានបញ្ជាក់ថា លោកនឹងត្រៀមចេញទៅសិក្សារនៅទីផ្សារប្រទេសថៃ នាខែក្រោយនេះហើយ។ លោកនឹងទៅកាន់ប្រទេសថៃដើម្បីជួបបណ្តារម្ចាស់ផ្សារ អ្នកជំនួញថៃ សិក្សារទីកន្លែង ក៏ដូចជាការសិក្សារផ្នែកច្បាប់ពាក់ព័ន្ធជាមួយក្រសួងរបស់ថៃផងដែរ ដើម្បីធ្វើយ៉ាងណាក្នុងនាំយកផលិតផលខ្មែរសាច់ចង្កាក់អាំង HBF ចូលទៅកាន់ទីផ្សារថៃដោយស្របច្បាប់ សុវត្ថិភាព និង អនាម័យ ក្របកដោយគុណភាពខ្ពស់។

ជាមួយគ្នានោះ លោកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនដឹងជញ្ជូន វិរៈបុនថាំ អេចប្រេស បានថ្លែងផងដែរថា លោកពិតក្តីរំភើបផងដែរ ដែលលោក ថុង គឹមហួន ជាជំនួញវ័យក្មេងមានឆន្ទៈគំនិតខ្ពង់ខ្ពស់លើកស្ទួយដល់ផលិតផលខ្មែរ ហើយជាពិសេសនាំយកប្រេនខ្មែរទៅកាន់ទីផ្សារប្រទេសថៃ ដូច្នេះលោកឧកញ៉ាក៏គាំទ្រដូចគ្នា ដោយបង្ហាញការសរសើរនិអបអរសាទរចំពោះជំហានថ្មីរបស់ក្រុមហ៊ុន HBF សម្រាប់ឆ្នាំ២០២២ផងដែរ។ លោកឧកញ៉ាក៏បានអះអាងដែរថា សេវាកម្មរបស់លោកទាំំងការងារនិងបុគ្គលិករបស់លោកទាំងអស់សុទ្ធសឹង តែខំប្រឹងយ៉ាងណាដឹកសម្ភារៈជូនភ្ញៀវនិងតំណាងចែកចាយរបស់HBF អោយដល់ទីតាំង ប្រកបដោយសុវត្ថិភាពនិងជឿជាក់។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ សាច់ចង្កាក់ HBF កំពុងតែសាខានិងតំណាងចែកចាយទូទាំងប្រទេស២៥ខេត្តក្រុង សរុបឡើងដល់ប្រមាណ៥០០សាខា ហើយកំពុងមាន១០០សាខាផ្សេងបានចុះកុងត្រាទិញសិទ្ធលក់បន្តរួចហើយ ប៉ុន្តែនៅរង់ចាំឱកាស សាលារៀនទូប្រទេសបើកជាផ្លូវឡើងវិញគឺ តំណាងទាំង១០០ទៀត នឹងត្រៀមបន្តផងដែរ។

សាច់ចង្កាក់ HBF ដែលមានលាយគ្រឿងផ្សំរហូតដល់ 25មុខ ប្រលាក់ជូនបងប្អូនហើយសម្រាប់យកទៅលក់មាន9មុខដូចជា១. សាច់ជៀម ២. សាច់ពពែ៣. សាច់ក្រពើ៤. សាច់គោ ៥. សាចក្ងាន ៦. សាច់ជ្រូក ៧. សាច់មាន់ ៨. សាច់ទា ៩. សាច់ក្របី ១០. សាច់អូទ្រីស ១១. សាច់ក្រពើ ដោយមានតម្លៃត្រឹមតែ 2500៛ ប៉ុណ្ណោះ ក្នុង 1ចង្កាក់ ។

សម្រាប់តម្លៃដាក់លក់ក្នុងទិញសិទ្ធលក់បន្ត HBF គឺលោក ថុង គឹមហួន បានបញ្ជុះតម្លៃយ៉ាងសមរម្យមែនទែន ដោយហ្វ្រេនឆាយក្នុងរដូវកាលកូវិដ១៩ទាំងមូលតម្លៃ៣ពាន់ដុល្លារបញ្ជុះសល់ត្រឹមតែ ១៥០០ដុល្លារ និងកញ្ចប់ឈុត VIP៣,៩៥០ដុល្លារប៉ុណ្ណោះជាមួយគ្រឿងបរិក្ខារសម្រាប់ចម្អិន និង ទុកដាក់សាច់សុទ្ធតែកុម្ម៉ង់ពីបរទេស។

ចំណាយដើមទុនតិចតួចអាចរកប្រាក់ចំណូលបានច្រើន។ កុំនៅគិតយូរឆាប់ទំនាក់ទំនងមកកាន់លេខ 089229992/087292979/061712929/085292979 ដើម្បីមកជួបផ្ទាល់ ឆាប់ចេះ ឆាប់រកចំណូលបានលឿន៕

អត្ថបទដោយ Renno រូបភាពសហការី

ចុចមើលក្នុងតេឡាក្រាម
Next Post
កាន់តែវីវរហើយពេលនេះរកឃើញភស្តុតាង! លោក ឌួង ឆាយ នឹងប្តឹងបកអ្នកនាង ដេត ម៉ាលីណា វិញដើម្បី

កាន់តែវីវរហើយពេលនេះរកឃើញភស្តុតាង! លោក ឌួង ឆាយ នឹងប្តឹងបកអ្នកនាង ដេត ម៉ាលីណា វិញដើម្បី

ផ្អើលពេញពិភពសិល្បៈ! សូ ដានីតា ប្រកាសឱ្យ សឿ សុធារ៉ា ចូលខ្លួនដោះស្រាយបំណុលយ៉ាងក្តៅពេញទំហឹង

ផ្អើលពេញពិភពសិល្បៈ! សូ ដានីតា ប្រកាសឱ្យ សឿ សុធារ៉ា ចូលខ្លួនដោះស្រាយបំណុលយ៉ាងក្តៅពេញទំហឹង

Discussion about this post

ADVERTISEMENT
  • About
  • Advertise
  • Privacy & Policy
  • Contact

© 2025 TOP News of Cambodia (by MCB MEDIA)

No Result
View All Result
  • Home
  • Business
  • Entertainment
  • Knowledge
  • Social
  • Sport
  • World

© 2025 TOP News of Cambodia (by MCB MEDIA)

error: Content is protected !!